ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពូលចោរ ចូលលួចអីវ៉ាន់ តែផ្ទះអត់មានទ្រព្យឱ្យលួច ចុងក្រោយឆ្លៀតឌឺម្ចាស់ផ្ទះទៀត

1 ខែ មុន

(ឥណ្ឌា)៖ បន្ទាប់​ពី​គាស់ផ្ទះរកអ្វីលួចមិនបាន កំពូលចោរមួយនេះ​ក៏​កើត​ទុក្ខ​មិន​សុខ​ចិត្ត​ព្រោះ​រក​មិន​ឃើញរបស់​មាន​តម្លៃ​ខ្លួន​បាន​ត្រឹម​តែ​យក​ទឹក​មួយ​កំប៉ុង និងទុកលុយថ្លៃទឹក​ឱ្យ​ម្ចាស់​ផ្ទះ។ រឿងដ៏អស់សំណើចនេះបានកើតឡើងនៅក្នុងរដ្ឋTelangana ភាគខាងត្បូងប្រទេសឥណ្ឌា កាលពីចុងខែកក្កដា ឆ្នាំ២០២៤។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក រូបភាពពីកាមេរ៉ាបង្ហាញពីចោរពាក់ម៉ាស់ម្នាក់…

(ឥណ្ឌា)៖ បន្ទាប់​ពី​គាស់ផ្ទះរកអ្វីលួចមិនបាន កំពូលចោរមួយនេះ​ក៏​កើត​ទុក្ខ​មិន​សុខ​ចិត្ត​ព្រោះ​រក​មិន​ឃើញរបស់​មាន​តម្លៃ​ខ្លួន​បាន​ត្រឹម​តែ​យក​ទឹក​មួយ​កំប៉ុង និងទុកលុយថ្លៃទឹក​ឱ្យ​ម្ចាស់​ផ្ទះ។

រឿងដ៏អស់សំណើចនេះបានកើតឡើងនៅក្នុងរដ្ឋTelangana ភាគខាងត្បូងប្រទេសឥណ្ឌា កាលពីចុងខែកក្កដា ឆ្នាំ២០២៤។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក រូបភាពពីកាមេរ៉ាបង្ហាញពីចោរពាក់ម៉ាស់ម្នាក់ ប្រើដំបងវាយបំបែកសោទ្វារខាងក្រោយ ដើម្បីទម្លាយចូលទៅក្នុងផ្ទះអាជីវកម្មមួយ ក្នុងបំណងលួចរបស់របរ។ បន្ទាប់ពីស្វែងរកគ្រប់ទីកន្លែង កំពូលចោររូបនេះមានការខកចិត្តជាខ្លាំង ក្រោយរកមិនឃើញអ្វីដែលមានតម្លៃ។  

វីដេអូដែលថតបានដោយកាម៉េរាសុវត្ថិភាព កំពូលចោររូបនេះ​បានបង្ហាញកាយវិការ ងើបមុខមើលកាមេរ៉ាដោយ ​ការ​ខក​ចិត្ត​  ចង្អុល និង លើកដៃដូចជានិយាយថា៖ «មិនគួរឱ្យជឿ ហេតុអ្វីបានជាអ្នកក្រយ៉ាងនេះ?»។

មុនពេលចាកចេញកំពូលចោររូបនេះ បានយក​ភេសជ្ជៈ​មួយ​កំប៉ុង​ចេញពី​ទូទឹកកក​ ហើយក៏បើក​កាបូប​លុយ ​ទុក​ក្រដាស​ប្រាក់​២០​រូពី (ប្រហែល១០០០រៀល) ទុកឱ្យម្ចាស់ផ្ទះវិញ។

នេះ​មិន​មែន​ជា​ករណី​តែ​មួយ​ទេ​ដែល​ភាព​ក្រីក្រ​របស់​ម្ចាស់​ផ្ទះ​ធ្វើ​

វីដេអូឃ្លីបខាងលើនេះ កំពុងល្បីពេញអ៊ីនធឺណែត ធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណេតឥណ្ឌាជាច្រើន សើចចំអក ដែលភាគច្រើនគិតថា នេះពិតជាចោរមានសតិសម្បជញ្ញៈមែន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ