ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្នាក់ដឹកនាំ​សាលាខេត្ត​ស្វាយរៀង មន្ត្រីរាជការ ​ព្រះសង្ឃ​និង​ពលរដ្ឋ​ ​ទូងស្គ អបអរ​ពិធី​បើក​ការ​ដ្ឋាន​សាងសង់​«​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​»

5 ខែ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​៖ រដ្ឋបាល​ខេត្តស្វាយរៀង ព្រះសង្ឃ ថ្នាក់ដឹកនាំ មន្ដ្រីរាជការ កងកម្លាំងប្រដាប់​អាវុធ និង​ប្រជាពលរដ្ឋ​ទូ​ទាំង​ខេត្តស្វាយរៀង បាន​រៀបចំ​ពិធី​ចូលរួម​អបអរសាទរ​យ៉ាង​ក្លាវ​ក្លា និង​ទូងស្គរ​ជ័យ វាយ​ជួង…

ខេត្តស្វាយរៀង​៖ រដ្ឋបាល​ខេត្តស្វាយរៀង ព្រះសង្ឃ ថ្នាក់ដឹកនាំ មន្ដ្រីរាជការ កងកម្លាំងប្រដាប់​អាវុធ និង​ប្រជាពលរដ្ឋ​ទូ​ទាំង​ខេត្តស្វាយរៀង បាន​រៀបចំ​ពិធី​ចូលរួម​អបអរសាទរ​យ៉ាង​ក្លាវ​ក្លា និង​ទូងស្គរ​ជ័យ វាយ​ជួង ចំពោះ​ការ​បើក​ការដ្ឋាន​សាងសង់ «​ព្រែកជីក​ហ្វូ​ណ​ន​-​តេ​ជោ​» ជា​ប្រវត្តិ​សាស្ដ្រ​នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០២៤​នេះ ក្រោយ​សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា និង​លោក​ជំទាវ​បណ្ឌិត ចុច​បូ​តុង​បើក​ការដ្ឋាន​ជា​ផ្លូវការ​។

ការដ្ឋាន «​ព្រែកជីក​ហ្វូ​ណ​ន​-​តេ​ជោ​» គឺជា​ការ​គាស់​រំលើង​ឡើង​វិញ​នូវ​ព្រែកជីក​ដែល​កម្ពុជា មាន​ក្នុង​សម័យ​ហ្វូ​ណ​ន ឬ សម័យ​នគរ​ភ្នំ ជា​នគរ​ដំបូង​របស់​ខ្មែរ និង​ជា​ពេលវេលា​ដែល​ខ្មែរ​មានការ​រីក​ចម្រើន និង​រុងរឿង​បំផុត​។ ជា​ភ័ព្វសំណាង​សម្រាប់​ជាតិ​កម្ពុជា​ក្រោម​មាគ៌ា​ដ៏​អស្ចារ្យ និង​មគ្គទេសក៍​ដ៏​ឆ្នើម​នៃ​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ធ្វើ​ឲ្យ​កម្ពុជា​ស្គាល់​ការ​រួបរួម និង​សុខ​សន្តិភាព​ជា​ថ្មី បាន​ផ្តល់​ឱកាស​ឲ្យ​កម្ពុជា​មានឱកាស​គាស់​រំលើង ឡើង​វិញ នូវ​បណ្តាញ​ផ្លូវទឹក​ដ៏​សំខាន់​របស់​អាណាចក្រ​ខ្មែរ​ឡើង​ក្រោយ​កប់​បាត់​ជិត​២​ពាន់​ឆ្នាំ​។

គម្រោង «​ព្រែកជីក​ហ្វូ​ណ​ន​-​តេ​ជោ​» គឺជា​ផ្ដួចផ្ដើម​ឡើង​ដោយ​សម្ដេច​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​ព្រឹទ្ធសភា ហើយ​កំពុង​បន្ត​ជំរុញ​ការ​អនុវត្ត​ដោយ​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​។ ពិធី​បើក​ការដ្ឋាន​ព្រែកជីក​ដែល​មានគុណ​ប្រយោជន៍​មហាសាល​សម្រាប់​ជាតិខ្មែរ ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ចំណុច ចាប់ផ្តើម​នៃ​ព្រែកជីក​ពី​ដង​ទន្លេមេគង្គ ស្ថិត​ក្នុងភូមិ​ព្រែក​តាកែវ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។

«​ព្រែកជីក​ហ្វូ​ណ​ន​-​តេ​ជោ​» នឹង​ផ្តល់​អត្ថប្រយោជន៍​ដ៏​មហាសាល​ដល់​ប្រទេស​កម្ពុជា ជា​ពិសេស​វិស័យ​ដឹក​ជញ្ជូន ដូច​ជា កាត់​បន្ថយ​តម្លៃ​ដឹក​ជញ្ជូន កាត់​បន្ថយ​ពេលវេលា​និង​ចម្ងាយ ការ​ខូចខាត​ផ្លូវថ្នល់ ការ​កកស្ទះ​ចរាចរណ៍ គ្រោះថ្នាក់​ចរាចរណ៍ ក៏​ដូច​ជា​កាត់​បន្ថយ​នីតិវិធី​សម្រាប់​នាវា និង​បែបបទ​ក្នុង​ការ​ឆ្លងកាត់​ទំនិញ​ពី​កម្ពុជា​ទៅ​សមុទ្រ ការ​បង្កើត​តំបន់​ពាណិជ្ជកម្ម តំបន់​សេដ្ឋកិច្ច​ពិសេស ការ​អភិវឌ្ឍ​ផែ​រណប​ថ្មី​ៗ​ជា​ច្រើន ការ​ពង្រីក​តំបន់​អភិវឌ្ឍន៍​កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយ​រំដោះ​ទឹកជំនន់​ក្នុង​រដូវវស្សា ជួយ​បង្កើន​ផល​ត្រី​ទឹកសាប​នៅ​តាម​ព្រែក អចលនទ្រព្យ និង​ការ​វិនិយោគ​ផ្សេង​ៗ​។

និយាយ​ជា​រួម គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​នេះ គឺជា​គម្រោង​បម្រើ​ផលប្រយោជន៍​ជាតិ​ដ៏​ធំធេង ជា​ពិសេស​ផ្នែក​សេដ្ឋកិច្ច​-​សង្គម​នៅ​កម្ពុជា​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ