ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​កើត​ឆ្នាំ រកា ថោះ និងម្សាញ់ នឹង​ក្លាយជា​ជំទាវ បើ​កើតកូន​ប្រុស

1 ខែ មុន
  • ភ្នំពេញ

កូនប្រុស​អាច​នាំ​សំណាង​ដល់​អ្នក​ម្តាយ​ឆ្នាំ រកា ថោះ និង​ម្សាញ់ ដោយពេល​កើតមក អាច​នឹង​យោង​ម្តាយ​អោយ​ក្លាយជា​ទំ​ទាវ​ក៏​ថា​បាន​។ ឆ្នាំរកា នារី​ដែល​កើត​ក្នុង​ឆ្នាំរកា កើតមក​មាន​ប្រាជ្ញា​ខ្ពស់​ខ្លាំង ថែម​ទាំង​មាន​សមត្ថភាព​ដែល​មិន​គួរ​ឲ្យ​ជឿ​ផង​ដែរ​។…

កូនប្រុស​អាច​នាំ​សំណាង​ដល់​អ្នក​ម្តាយ​ឆ្នាំ រកា ថោះ និង​ម្សាញ់ ដោយពេល​កើតមក អាច​នឹង​យោង​ម្តាយ​អោយ​ក្លាយជា​ទំ​ទាវ​ក៏​ថា​បាន​។

ឆ្នាំរកា

នារី​ដែល​កើត​ក្នុង​ឆ្នាំរកា កើតមក​មាន​ប្រាជ្ញា​ខ្ពស់​ខ្លាំង ថែម​ទាំង​មាន​សមត្ថភាព​ដែល​មិន​គួរ​ឲ្យ​ជឿ​ផង​ដែរ​។ ជា​ពិសេស តាំងពី​តូច​គឺ​មាន​ទេព​កោសល្យ​ខ្ពស់​ណាស់​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ គេ​ជា​អ្នក​ម្តាយ​ដែល​មាន​និស្ស័យ​ខ្ពស់​ជាមួយនឹង​កូនប្រុស​។ ប្រសិនជា​អាច​កើត​បានកូន​ប្រុស មិន​ថា​ការងារ ឬ​មុខរបរ​ទេ​គឺ​អាច​ជោគជ័យ​ខ្លាំង​ទាំងអស់​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​គេ​អាច​ក្លាយជា​សេដ្ឋីនី​បាន​។

ឆ្នាំថោះ

មនុស្ស​ស្រី​ដែល​កើត​ក្នុង​ឆ្នាំថោះ មាន​ចរិត​ទន់ភ្លន់ ថែម​ទាំង​មាន​ភាព​នឹងនរ​ខ្លាំង​។ ជា​ពិសេស ពេល​ដែល​កើត​បានកូន​ប្រិ​ស នឹង​អាច​ធ្វើ​ឲ្យ​ការងារ និង​មុខរបរ​របស់​អ្នក​រីក​ចម្រើន​ខ្លាំង​ណាស់​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ពេល​ដែល​មានកូន​ប្រុស​កាន់តែ​ច្រើន នឹង​កាន់តែ​មាន​លុយ​ហូរ​ចូល​មក​ខ្លាំង​។ ដូចនេះ អ្នក​នឹង​រស់នៅ​ដោយ​គ្មាន​ទុក្ខ​កង្វល់​អ្វី​ទៀត​ទេ​ក្រោយ​ពេល​ដែល​មានកូន​ប្រុស​រួច​។

ឆ្នាំម្សាញ់

នារី​ដែល​កើត​ក្នុង​ឆ្នាំម្សាញ់ មាន​ខួរក្បាល​ដែល​រស​រវើក ថែម​ទាំង​មាន​សមត្ថភាព​ខ្លាំង​ក្នុង​ការ​បំពេញការងារ​។ ជា​ពិសេស ពេល​ដែល​ពរ​ពោះ​បានកូន​ប្រុស ផល​ដែល​អ្នក​ទទួល​បាន​ពី​ការងារ​នឹង​មិន​ចេះ​ទាប​នោះ​ឡើយ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ចំណូល​របស់​អ្នក​នឹង​អាច​កើន​ឡើងជា​លំដាប់​។ ដូចនេះ អ្នក​នឹង​មិនបាច់​ខ្វាយខ្វល់​ទៀត​ទេពី​រឿង​សេដ្ឋកិច្ច ព្រោះ​លុយ​ចាយ​មិន​អស់នោះ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ