ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ ដំណើរ​ឆ្ពោះទៅ​មុខ ដើម្បី​ផលប្រយោជន៍​ប្រជាជាតិ​កម្ពុជា​គ្រប់​ជំនាន់

5 ខែ មុន

រាជធានី​ភ្នំពេញ​ ៖ ​នៅ​រសៀល​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០២៤​នេះ អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស បាន​បញ្ចេញ​ផ្សាយ​នូវ​វី​ដេ​អូ​មួយ ​ដែល​មាន​ចំណងជើង​ថា «​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ…

រាជធានី​ភ្នំពេញ​ ៖ ​នៅ​រសៀល​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០២៤​នេះ អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស បាន​បញ្ចេញ​ផ្សាយ​នូវ​វី​ដេ​អូ​មួយ ​ដែល​មាន​ចំណងជើង​ថា «​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ ដំណើរ​ឆ្ពោះទៅ​មុខ ដើម្បី​ផលប្រយោជន៍​ប្រជាជាតិ​កម្ពុជា​គ្រប់​ជំនាន់​» ​។

វី​ដេ​អូ​មាន​រយៈពេល​១៦​នាទី បាន​បង្ហាញ​ថា គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ ជា​គម្រោង​ប្រវត្តិសាស្ត្រ​ ដែល​មាន​តម្លៃ​ខ្ពស់​មហាសាល​សម្រាប់​ប្រជាជាតិ​កម្ពុជា ទាំង​ក្នុង​ពេល​បច្ចុប្បន្ន​ និង​ទៅ​អនាគត​ ។

យោង​តាម​អង្គភាព​ព័ត៌មាន ​និង​ប្រតិកម្ម​រហ័ស​បាន​លើក​ឡើង​ថា ការ​សាងសង់​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ ដែល​ជា​ផ្លូវទឹក​ដ៏​ធំ​ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​នេះ ប្រជាជន​កម្ពុជា​នៅ​គ្រប់​មជ្ឈដ្ឋាន​បាន​សម្តែង​ការ​គាំទ្រ​យ៉ាង​ផុសផុល​ នូវ​សមិទ្ធផល​ដ៏​ថ្លៃថ្លា​នេះ ដោយ​ពលរដ្ឋ​កម្ពុជា​ជឿជាក់​យ៉ាង​មុតមាំ​ថា ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ នឹង​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា​ទូ​ទាំង​ប្រទេស ហើយ​ប្រជាជន​ខ្មែរ​ទាំងប្រុស​ស្រី គឺ​តែង​រំពឹង​ចង់​ឃើញ​សមិទ្ធផល​ដ៏​មាន​តម្លៃ​នេះ​លេច​ចេញ​ជា​រូបរាង​ផ្លូវការ​។ រដ្ឋាភិបាល​អាណត្តិ​ថ្មី​ទី​៧ ដឹកនាំ​ដោយ​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ប្រកាស​ហើយ​ថា ​នឹង​បន្ត​គម្រោង​នេះ​ពី​គំនិត​ផ្តួចផ្តើម​ដ៏​ថ្លៃថ្លា​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ហើយ​ធ្វើ​យ៉ាងណា​សម្រេច​ឱ្យ​បាន​ជោគជ័យ​ទាល់តែ​បាន​ ។

ប្រភព​បន្ត​ថា​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០២៤ ត្រូវ​បាន​កំណត់​ជា​ថ្ងៃ​ប្រកាស​បើក​ដំណើរការ​គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ ដែល​រាជរដ្ឋាភិបាល​កម្ពុជា និង​ប្រជាជន​ខ្មែរ​ទូ​ទាំង​នគរ បាន​ចាត់​ទុក​ថា​ថ្ងៃ​ចង​ចាំ​ជា​ប្រវត្តិសាស្ត្រ​មួយ ដ៏​អស្ចារ្យ​ថ្មី​មួយទៀត​សម្រាប់​កម្ពុជា ដែល​យើង​នឹង​មាន​សមិទ្ធផល​ផ្លូវទឹក​ដ៏​ធំ និង​បម្រើ​ផលប្រយោជន៍​មហាសាល​ដល់​សេដ្ឋកិច្ចជាតិ និង​ជា​ពិសេស​គឺ​ការ​រក្សា​បាន​នូវ​ឯករាជ្យ​ភាព​ខាង​ការ​ដឹក​ជញ្ជូន​ផ្លូវទឹក ដែល​កម្ពុជា​ពុំ​ធ្លាប់​មាន​ក្នុង​រយៈកាល​កន្លង​ទៅ​ ។

ការ​កសាង​សមិទ្ធផល​ផ្លូវទឹក​ដ៏​មាន​តម្លៃ​នេះ គឺ​អាច​ឱ្យ​កម្ពុជា​មាន​ច្រក​ដែល​អាច​ដង្ហើម​បាន​ដោយ​ខ្លួនឯង ដែល​នេះ​ជា​មហិច្ឆតា​បង្កប់​ដោយ​ស្មារតី​ស្នេហា​ជាតិ និង​ប្រកបដោយ​គុណ​តម្លៃ​ខ្ពស់​បំផុត របស់​ប្រមុខ​ដឹកនាំ​កម្ពុជា ដើម្បី​បម្រើ​ផលប្រយោជន៍​ជាតិ​សុទ្ធសាធ មិនមែន​ដើម្បី​ផលប្រយោជន៍​សួនតួ​របស់​អ្នកដឹកនាំ​នោះ​ទេ ព្រោះ​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ នឹង​ជួយ​ទាំង​វិស័យ​ដឹក​ជញ្ជូន ដែល​ធ្វើ​ឱ្យ​កម្ពុជា​មាន​ផ្លូវទឹក​ផ្ទាល់ខ្លួន ឯករាជ្យ​ម្ចាស់​ការ ចំណាយ​តិច​ជាង​មុន ចំណេញ​ពេល និង​កាត់​បន្ថយ​របាំង​នានា​ក្នុង​ការ​នាំ​ចេញ​ទំនិញ​របស់​កម្ពុជា​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ