ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេងទំនើ.ង៤នាក់ ក្នុងចំណោម១៦នាក់ ត្រូវចាប់បញ្ជូនទៅតុលាការ ករណីកា.ប់គ្នា នៅខេត្តស្វាយរៀង

5 ខែ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ សមត្ថកិច្ច​បង្ហាញមុខ​ក្មេង​ទំនើ​.​ង​០៤​នាក់ ក្នុង​ចំណោម​ក្រុម​ក្មេង​ទំនើ​.​ង​១៦​នាក់ ដែល​ធ្វើ​សកម្មភាព​ដេញ​កា​.​ប់​ប្រហារ​មនុស្ស​ដ៏​សាហា​.​វ នៅ​ស្រះ​វង់​កណ្តាល ក្រុង​ស្វាយ​រៀង​នោះ ត្រូវ​បាន​កងកម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង បង្ក្រាប និង​ឃាត់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តស្វាយរៀង…

ខេត្តស្វាយរៀង ៖ សមត្ថកិច្ច​បង្ហាញមុខ​ក្មេង​ទំនើ​.​ង​០៤​នាក់ ក្នុង​ចំណោម​ក្រុម​ក្មេង​ទំនើ​.​ង​១៦​នាក់ ដែល​ធ្វើ​សកម្មភាព​ដេញ​កា​.​ប់​ប្រហារ​មនុស្ស​ដ៏​សាហា​.​វ នៅ​ស្រះ​វង់​កណ្តាល ក្រុង​ស្វាយ​រៀង​នោះ ត្រូវ​បាន​កងកម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង បង្ក្រាប និង​ឃាត់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តស្វាយរៀង ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​នា​រសៀល​ថ្ងៃ​ទី​៣០ កក្កដា​នេះ ។

បើ​តាម​មន្ត្រី​នគ​បាល​ខ​ត្ត​បាន​ឲ្យ​ដឹង​ថា ដោយ​អនុវត្ត​តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់ របស់​លោក​ឧត្ដមសេនីយ៍ទោ ពេជ្រ វី​រៈ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង ក្នុង​ការ​បង្ក្រាប​ក្មេង​ទំនើ​.​ង​ទូ​ទាំង​ខេត្តស្វាយរៀង ដោយនៅ​យប់ ថ្ងៃ​ទី​២៨ ខែកក្កដា​នេះ កងកម្លាំង នៃ​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី កុយ សុភាព ស្នងការ​រង​ទទួល​ផែនការ​ងារ​ព្រហ្មទណ្ឌ លោក​វរសេនីយ៍ឯក គឹ​ម ឡៃ ស្នងការ​រង​ទទួល​ជំនួយការ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​ជំនាញ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ស្វាយ​រៀង ធ្វើការ​ស្រាវជ្រាវ និង​បង្ក្រាប​ក្រុម​ក្មេង​ទំនើ​.​ង​០១​ក្រុម ឃាត់ខ្លួន​ចំនួន​០៤​នាក់ ប្រុស ដែល​បាន​យក​ដំបង និង​កាំ​បិ​.​ត​កា​.​ប់​លើ​ជន​រង​គ្រោះ​០១​នាក់ ប្រុស បណ្តាល​អោយ​រង​បួស​ធ្ងន់ នៅ​ចំណុច​ខាងត្បូង​ស្រះ​វង់ ស្ថិត​ក្នុងភូមិ​ស្រះ​វង់ សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ព្រមទាំង​បាន​ដកហូត ម៉ូតូ​ធ្វើ​សកម្មភាព ០២​គ្រឿង​។

ប្រភព​បន្ត​ថា នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ក្រុម​ក្មេង​ទំនើ​.​ង​បាន​ឆ្លើយ​សារភាព​ថា​ខ្លួន និង​បក្សពួក ពិតជា​បាន​ធ្វើ​សកម្មភាព​វា​.​យ និង​កា​.​ប់​លើ​ជន​រង​គ្រោះ​ពិតប្រាកដ​មែន ។ ហើយ​ប​ច្ចប្ប​ន្ន​ជន​រង​គ្រោះ ឈ្មោះ សាន កុសល ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រង​របួស​ដៃស្តាំ ជង្គង់​ស្តាំ​និង​ខ្នងជើង​ខាងស្តាំ​ធ្ងន់ធ្ងរ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តស្វាយរៀង ។

ជន​រង​គ្រោះ​រស់នៅ​ភូមិ​សាលាស្រុក​ចាស់ សង្កាត់​ព្រៃ​ឆ្លាក់ ក្រុង​ស្វាយ​រៀង ។ បច្ចុប្បន្ន ក្រុម​ក្មេង​ទំនើ​.​ង​ទាំង​០៤​នាក់ កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តស្វាយរៀង ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ និង​កំពុង​បន្ត​ស្រាវជ្រាវ​តាម​រក​ចាប់ខ្លួន​បក្សពួក​ផ្សេង​ទៀត​យក​មក​ផ្តន្ទាទោស​ឲ្យ​ខាង​តែ​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ