ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុខចិត្ត​ឲ្យ​អ្នក​អន្តរាគមន៍ ស្អប់​ខឹងសម្បារ ប៉ុន្តែ​មិន​ឲ្យ​ប្រជាពលរដ្ឋ ស្អប់​ខឹងសម្បារ​នោះ​ទេ​!

4 ខែ មុន

ខេត្តស្ទឹងត្រែង ៖ កម្លាំង​កងរាជអាវុធហត្ថ បាន​បើក​ប្រតិបត្តិការ​បន្ត​បំបែកសំបុក​ចោរ ដែល​ជា​ក្រុម​ទី​២ ក្នុង​ករណី​លួច​កាច់​.​ក​.​ម៉ូតូ ជួញដូរ​គ្រឿងញៀន និង​ទីតាំង​ពាក់ព័ន្ធ​ទទួលផល​ចោរកម្ម ក្រោយ​ក្រុម​ទី​១ ត្រូវ​បាន​បង្ក្រាប…

ខេត្តស្ទឹងត្រែង ៖ កម្លាំង​កងរាជអាវុធហត្ថ បាន​បើក​ប្រតិបត្តិការ​បន្ត​បំបែកសំបុក​ចោរ ដែល​ជា​ក្រុម​ទី​២ ក្នុង​ករណី​លួច​កាច់​.​ក​.​ម៉ូតូ ជួញដូរ​គ្រឿងញៀន និង​ទីតាំង​ពាក់ព័ន្ធ​ទទួលផល​ចោរកម្ម ក្រោយ​ក្រុម​ទី​១ ត្រូវ​បាន​បង្ក្រាប និង​បញ្ជូន​ចូល​ពន្ធនាគារ​ការពារ​ពេល​ថ្មី​ៗ កន្លង​មកនេះ ។

លោក​ឧត្តមសេនីយ៍ត្រី សេង សុភាព មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង បាន​បញ្ជាក់​នៅ​ពី​វេលា​ថ្ងៃត្រង់ ថ្ងៃ​ទី​២៩ ខែ​ក​ក្ត​ដា ឆ្នាំ​២០២៤​នេះ​ថា កាលពី​វេលា​ម៉ោង​០២​និង​៥២​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៣ ខែ​ក​ក្ដ​ដា ឆ្នាំ​២០២៤ ស្ថិត​នៅ​ចំណុច​ភូមិ​ស្រែ​ឬ​ស្សី ឃុំ​ស្រែ​ឬ​ស្សី ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង មាន​ករណី​បាត់​ម៉ូតូ បន្ទាប់​ពី​ទទួល​បាន​បណ្ដឹង​ពី​ជន​រង​គ្រោះ កម្លាំង​ជំនាញ សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ដោយ​មានការ​សម្របសម្រួល​ពី​លោក ជា សុ​ភ័ក្ត្រ ព្រះរាជអាជ្ញា​រង នៃ​អយ្យ
ការ​អម​សាលាដំបូង​ខេត្ត ចុះ​ធ្វើការ​ស្រាវជ្រាវ​ស្វែងរក​មុខសញ្ញា រហូត​ដល់​ថ្ងៃ​ទី​២៧ ខែ​ក​ក្ដ​ដា ឆ្នាំ​២០២៤ កម្លាំង​កង​រាជ​អាវុធ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០៣​នាក់ រួម​មាន ៖

១-​ឈ្មោះ ញ៉ា​ង ឆៃ​យ៉ា ហៅ​អា​យ៉ា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ (​ខ្មែរ​) មុខរបរ​មិន​ពិតប្រាកដ បច្ចុប្បន្ន​រស់នៅ​ភូមិ​ផ្អាវ ឃុំ​អន្លង​ភេ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​។
២-​ឈ្មោះ ទុ​យ សុ​ភ័​ក្រ ហៅ​សុខ អាយុ​១៧​ឆ្នាំ (​ខ្មែរ​) មុខរបរ​គ្មាន ប​ច្ចុ​ប្ប​ន្រ​ស់​នៅ​ភូមិ​-​ឃុំ​-​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​។
៣-​ឈ្មោះ វ៉ែន សល់ ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ជនជាតិ​ខ្មែរ សញ្ជាតិ​ខ្មែរ មាន​ទីលំនៅ​ចំណុច​គោ​រោទ៍ ភូមិ​-​ឃុំ​ឆ្វាំ​ង ស្រុក​ថា​ទ្បា​បរិ​វ៉ា​ត់​ខេត្តស្ទឹងត្រែង ។

ព្រមទាំង​ដកហូត​វត្ថុ​តាង រួម​មាន ៖
-​ម៉ូតូ ចំនួន​០៦​គ្រឿង (​ខូច​០១​គ្រឿង​)
-​ទូរ​សព្ទ​ដៃ ចំនួន​០២​គ្រឿង
-​កាំបិត​បុ័ងតោ ចំនួន​០១
-​ដាវ ចំនួន​០១
-​ស្បែកជើង​ស៊ក ពណ៌​ក្រហម លាយ​ខ្មៅ ចំនួន​០១​គូ
-​នាឡិកាដៃ ចំនួន​០១​គ្រឿង
-​ម៉ាស៊ីនបូមទឹក ចំនួន​០១​គ្រឿង
-​គ្រឿងបន្លាស់​ម៉ូតូ មួយ​ចំនួន​ធំ
-​កំបាំង​ម៉ូតូ មួយ​ចំនួន​ធំ
-​ខ្នងកង​ម៉ូតូ ចំនួន​០៧
-​ដូ​យ ចំនួន​០១
-​ថ្នាំ​ញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ចំនួន​០១​កញ្ចប់​តូច ស្មើរ​០,៤៣​ក្រាម
-​សម្ភារ​ប្រើប្រាស់​(​ជក់​)​ថ្នាំ​ញៀន​មួយ​ចំនួន ។

លោក សរ សុ​ពុ​ត្រា អភិបាល នៃ​គណៈ​អភិបាល​ខេត្តស្ទឹងត្រែង បាន​លើក​ឡើង​ថា ក្រុម​នេះ គឺ​នៅ​មិន​ទាន់​អស់​នៅឡើយ​ទេ ហើយ​មាន​អ្នក​នៅ​ពីក្រោយ ថែម​ទៀត​ផង​។ ទទឹម​នេះ លោក​ក៏​បាន​ស្នើ​សុំ​ទៅ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង ធ្វើការ​សហការ​បន្ត​ស៊ើបសួរ​ស្រាវជ្រាវ និង​ពន្លៀត​នីតិវិធី ដើម្បី​បោសសម្អាត​ក្រុម​នេះ អោយ​អស់ ។

លោក​សង្កត់ធ្ងន់​ថា មិន​អោយ​មាន​កិច្ច​អន្តរាគមន៍​ណា​ឡើយ ទោះបីជា​កូន​អ្នក​ណា​ក៏​ដោយ ហើយ​អ្នក​ណា​ចេញ​មុខ​អន្តរាគមន៍​ក៏​យើង​មិន​លើកលែង​ដែរ ច្បាប់​គឺជា​ច្បាប់ ផ្ទះ​យើង​តូច តែ​គ្រួសារ​យើង​មាន​វិន័យ ។ យើង​សុខចិត្ត​ឲ្យ​អ្នក​អន្តរាគមន៍​ទាំងនោះ​ស្អប់​ខឹងសម្បារ​នឹង​យើង តែ​យើង​មិន​ឱ្យ​ប្រជាពលរដ្ឋ​ស្អប់​ខឹងសម្បារ​នឹង​យើង​ទេ ។

លោក​បន្ត​ថា នេះ​ជា​សំបុក​ក្រុម​ទី​២ ដែល​ត្រូវ​បាន​បង្ក្រាប និង​បន្ត​បង្ក្រាប​ក្រុម​ទី​៣ ទី​៤ ទី​៥ ទី​៦ បន្ត​ទៀត ប្រ​សិន​ក្រុម​ទាំងនេះ​នៅ​តែ​បង្ក​អ​ស្ថេ​រ​ភាព និង​បង្ក​អសន្តិសុខ​ក្នុង​មូលដ្ឋាន​ខេត្តស្ទឹងត្រែង ។

ចំពោះ​ជនសង្ស័យ​ទាំង​០៣​នាក់​ខាងលើ ក្រោយ​ធ្វើការ​ឃាត់ខ្លួន​កម្លាំង​កងរាជអាវុធហត្ថ បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ ចាត់ការ​តាម​នីតិវិធី និង​បន្ត​បញ្ជូន​ទៅ​ពន្ធនាគារ​ផង​ដែរ ។

ជាមួយនឹង​បង្ក្រាប​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ជា​បន្តបន្ទាប់​ក្តី លោក សរ សុ​ពុ​ត្រា អភិបាល​ខេត្តស្ទឹងត្រែង ក៏​បាន​ដាក់​បទបញ្ជា​ទៅ​កងកម្លាំង​ចុះ​ល្បាត​ជា​ប្រចាំ​រាល់​យប់ ដើម្បី​ការពារ​សុខ​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ