ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាចម្រៀង Adele ភ្ជាប់ពាក្យហើយ ដោយមិត្តប្រុសនាងបំពាក់ចិញ្ចៀនពេជ្រ៤ការ៉ាត់

1 ឆ្នាំ មុន

(អង់គ្លេស)៖ យោងតាមគេហទំព័រ The Sun បានឱ្យដឹងថាតារាចម្រៀង Adele បានភ្ជាប់ពាក្យជាមួយលោក Rich Paul ដែលធ្វើការជាភ្នាក់ងារកីឡា…

(អង់គ្លេស)៖ យោងតាមគេហទំព័រ The Sun បានឱ្យដឹងថាតារាចម្រៀង Adele បានភ្ជាប់ពាក្យជាមួយលោក Rich Paul ដែលធ្វើការជាភ្នាក់ងារកីឡា កាលពីសប្តាហ៍មុន ប្រភពបានបង្ហើបថា Adele បានទូរស័ព្ទទៅ FaceTime ដើម្បីប្រកាសដំណឹងល្អដល់ក្រុមគ្រួសារ និងមិត្តភក្តិ។

តារា​វ័យ ៣៦ឆ្នាំ​រូប​នេះ​ធ្លាប់​បាន​ធ្វើ​ឲ្យ​មាន​ការ​រំពឹង​ទុក​ថា​អ្នក​ទាំង​ពីរ​បាន​រៀប​ការ​រួច​ហើយ ក្រោយ Adele ត្រូវ​បាន​គេ​ឃើញ​ពាក់​ចិញ្ចៀន​នៅ​លើ​ម្រាម​ដៃ​នាង​ពេល​ចូល​រួម​កម្មវិធី Brit Awards។ ជាពិសេសក្នុងអំឡុងពេលប្រគុំតន្ត្រីនៅទីក្រុង Las Vegas (សហរដ្ឋអាមេរិក) តារាចម្រៀង Someone Like You បានហៅ Rich Paul ថា «ប្តី»។ នាងក៏បាននិយាយលេងក្នុងកម្មវិធីកំប្លែងរបស់មិត្តជិតស្និទ្ធថានាងទើបតែរៀបការថ្មីថ្មោង។

Adele បានជួប Rich Paul តាមរយៈការណែនាំពីមិត្តភក្តិ។ អ្នកទាំងពីរបានប្រកាសពីទំនាក់ទំនងរបស់ពួកគេនៅខែកក្កដា ឆ្នាំ២០២១ នៅពេលដែលពួកគេបានទៅមើលការប្រកួតវគ្គផ្តាច់ព្រ័ត្រ NBA។  Adele សប្បាយ​ចិត្តពេល​នៅ​ជាមួយ Paul ហើយ​អ្នក​ទាំង​ពីរ​កំពុង​គិត​ពី​អនាគត។

យោងតាម គេហទំព័រ The Sun បានឱ្យ ដឹងថា Rich Paul គឺជាអ្នកគ្រប់គ្រងតារាបាល់បោះអាជីពរបស់អាមេរិកជាច្រើនដូចជា LeBron James, Anthony Davis, Ben Simmons និង John Wall ។ មុនពេលលង់ស្នេហ៍ជាមួយ Adele គាត់មានកូន ៣នាក់។ ទ្រព្យសម្បត្តិរបស់គាត់ត្រូវបានគេប៉ាន់ស្មានថាមានចំនួន ១០០លានផោន (ច្រើនជាង ១២៨លានដុល្លារ ) ។

ទន្ទឹមនឹងនេះដែរ Adele មានកូនប្រុសអាយុ ១១ឆ្នាំពីអាពាហ៍ពិពាហ៍មុនរបស់នាង។ នៅឆ្នាំ២០២២ Adele បានទិញផ្ទះដ៏ថ្លៃមួយនៅ Beverly Hills ដើម្បីរស់នៅជាមួយកូនប្រុស និងគូស្នេហ៍បច្ចុប្បន្ន៕ ប្រភព៖ goss.ie

Screenshot

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ