ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យម្នាក់ដែលសម្លា.ប់ជនរងគ្រោះត្រូវបានឃាត់ខ្លួន ដោយសារខឹងជនរងគ្រោះស្តីបន្ទោសឲ្យ ពីរឿងលួចជីកទំពាំងរបស់អ្នកដទៃ ។
ការឃាត់ខ្លួននេះធ្វើឡើង នាថ្ងៃទី២៦ខែកក្កដានេះ នៅវេលាម៉ោង០៩និង០០នាទី ដោយកម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នុះស្រួច ជនសង្ស័យមានឈ្មោះ សូត្រ ធន ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិថ្មី ឃុំតាំងសំរោង ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ ។ ក្រោយឃាត់ខ្លួន ជនសង្ស័យឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពកា.ប់សម្លា.ប់ជនរងគ្រោះពិតប្រាកដមែន ។
យោងតាមការបំភ្លឺពីឈ្មោះ ឈួន ហៅ ភេទស្រី អាយុ៦៦ឆ្នាំ(ប្រពន្ធស.ព) បានបំភ្លឺថា មុនពេលកើតវេលាម៉ោង១៤និង៣០នាទី ជនរងគ្រោះ បានកា.ន់កាំបិ.ត និងខ្សែគោដើរទៅផ្លាស់គោឱ្យស៊ីស្មៅ នៅវាលស្រែ មាត់ស្ទឹងក្រោយផ្ទះ រហូតដល់ម៉ោង១៨និង៣០នាទី មិនឃើញត្រឡប់មកផ្ទះ ទើបមានការសង្ស័យ ទូរស័ព្ទចូលមិនលើកបានឱ្យកូនដើររក ទើបប្រទះឃើញសាកស.ព និងរាយការណ៍ប្រាប់សមត្ថកិច្ច ។
ដោយឡែក យោងតាមប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា តាមការពិនិត្យរបស់នគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ ជនរងគ្រោះមានស្លាកស្នាម : កំភួនដៃសងខាង មានស្នាមជាំហើ.ម បា.ក់ខ្នងដៃឆ្វេង មុ.តបាតដៃឆ្វេង បែ.កចិញ្ចើមស្តាំ ស្នាមជាំលើជុំចិញ្ចើម ដា.ច់ស្លឹកត្រចៀកស្តាំមួយកំណាត់ខាងលើ ផុងលលាដ៏ក្បាលខាងស្តាំ (អាចបុកហ្នឹងវត្ថុរឹង មិនសូវមុតច្រើនដង) បែកលលាដ៌ក្បាលខាងលើ ផ្នែកខាងឆ្វេង។
សមត្ថកិច្ចរកឃើញវត្ថុតាងបន្សល់នៅកន្លែងកើតហេតុ កាំបិ.តផ្គា.ក់ដងឬស្សីរបូតផ្លែ (របស់ជនរងគ្រោះ) នៅខាងលិចសាកស.ព មានឬស្សី១គុម្ព មានស្នាមជីកទំពាំងថ្មីៗ ។ យោងតាមការស្រាវជ្រាវស៊ើបអង្គេត និងការពិនិត្យកន្លែងកើតហេតុ ។
សន្និដ្ឋានថា ជនសង្ស័យ ដែលសម្លា.ប់ជនរងគ្រោះ អាចជាអ្នកទៅជីកទំពាំង និងធ្លាប់មានទំនាស់ជាមួយជនរងគ្រោះ ហើយត្រូវជនរងគ្រោះស្តីឲ្យ ។ បច្ចុប្បន្នជនសង្ស័យខាងលើបញ្ជូនទៅស្នងការដ្ឋាន ដើម្បីចាត់ការតាមមតិវិធី ។
សូមរំលឹកថា កាលពីថ្ងៃទី២០ខែកក្កដានេះ វេលាម៉ោង១៨និង៣០នាទី ចំណុចក្នុងព្រៃមាត់ស្ទឹងព្រែកត្នោត ស្ថិតនៅ ភូមិថ្មីឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានករណីឃា.តកម្មបង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ។ សពជនរងគ្រោះឈ្មោះ ឡុង លី ភេទប្រុស អាយុ៦៦ឆ្នាំ (នៅភូមិថ្មី) មុខរបរធ្វើជាប្រជាការពារ ៕
ចែករំលែកព័តមាននេះ