ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បរិបទ​ថ្មី ៖ កសិផល​កម្ពុជា​ក្លាយជា​វត្ថុ​អនុស្សាវរីយ៍

5 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កសិផល​ខ្មែរ​មិន​ត្រឹមតែ​មាន​រសជាតិ​ឆ្ងាញ់ ស្រស់ និង​សម្បូរ​ដោយ​វីតាមីន ប្រូតេអ៊ីន​ខ្ពស់​ប៉ុណ្ណោះ​ទេ ក្នុង​បរិបទ​ថ្មី​កសិផល​ខ្មែរ ដែល​បាន​ដាំ​ដុះ​ដោយ​ប្រជាជន​ខ្មែរ​នៅ​លើ ចម្ការ​ខ្មែរ បាន​ក្លាយជា​វត្ថុ​អនុស្សាវរីយ៍…

រាជធានី​ភ្នំពេញ ៖ កសិផល​ខ្មែរ​មិន​ត្រឹមតែ​មាន​រសជាតិ​ឆ្ងាញ់ ស្រស់ និង​សម្បូរ​ដោយ​វីតាមីន ប្រូតេអ៊ីន​ខ្ពស់​ប៉ុណ្ណោះ​ទេ ក្នុង​បរិបទ​ថ្មី​កសិផល​ខ្មែរ ដែល​បាន​ដាំ​ដុះ​ដោយ​ប្រជាជន​ខ្មែរ​នៅ​លើ ចម្ការ​ខ្មែរ បាន​ក្លាយជា​វត្ថុ​អនុស្សាវរីយ៍ ដែល​ពោរពេញ​ដោយ​អត្ថន័យ​ជូន​ចំពោះ​ភ្ញៀវ​អន្តរជាតិ ឱ្យ​ស្គាល់​ពី​រសជាតិ​កសិផល​ខ្មែរ បន្ថែម​ពីលើ​វត្ថុ​អនុស្សាវរីយ៍​ដែល​មាន​ស្រាប់ ។

ក្រុម​អាជីវករ ប្រជាពលរដ្ឋ អះអាង​ថា ការ​ជ្រើសរើស​ផ្តល់​ជូន​ជា​បាច់​បន្លែ ឬ​កន្ត្រក​បន្លែ សុវត្ថិភាព កសិផល​កែ​ច្នៃ ជំនួស​បាច់ផ្កា ឬ​វត្ថុ​សិល្បៈ​ផ្សេង​ៗ គឺជា​ការ​ផ្តល់​នូវ​ក្តី​ស្រឡាញ់​ដ៏ មាន​អត្ថន័យ ត្បិត​ថា​មិន​ត្រឹមតែ​ទទួល​បាន​នូវ​អាហារ​ដែល​មាន​សុវត្ថិភាព​នោះ​ទេ ថែម​ទាំង ជួយ​គាំទ្រ​ដល់​ផលិតផល​សរីរាង្គ​ខ្មែរ​ទៀត​ផង ។

លោក ឃឹម ហ្វី​ណ​ង់ អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បានឱ្យ​កម្ម វិធី​លុយ នៃ​សារព័ត៌មាន កោះសន្តិភាព ដឹង​ថា «​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ តែងតែ​រៀបចំ​របៀប​នេះ (​កសិផល​ខ្មែរ​) សម្រាប់​ប្រតិភូ​ជា​យូរ​មក​ហើយ​» ។

នៅ​ក្នុង​ពិព័រណ៍​កសិកម្ម​ខ្មែរ និង​រសជាតិ​កសិផល​ខ្មែរ លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុនី ហ៊ុន ម៉ា​ណែ​ត ស្ត្រី​ទី ១ កម្ពុជា ក៏​បាន​ធ្វើការ​លើកទឹកចិត្ត​ក្នុង​ការ​ផ្តល់​ជូន​វត្ថុ​អនុស្សាវរីយ៍ សម្រាប់​ប្រតិភូ​អន្តរជាតិ ជា​ផលិតផល​កសិផល​ខ្មែរ ដើម្បី​ពួក​គេ​អាច​ភ្លក់​នូវ​រសជាតិ​ដ៏​ឆ្ងាញ់ ពិសារ ស្រស់ នូវ​កសិផល​ដែល​ដាំ​ដោយ​ប្រជា​កសិករ​ខ្មែរ បន្ថែម​ពីលើ​វត្ថុ​អនុស្សាវរីយ៍​ដែល មាន​ស្រាប់ ។ គោលបំណង​ក្នុង​ការ​ជំរុញ​ការ​លើក​នូវ​កសិផល​ខ្មែរ​នេះ លោក​ជំទាវ បណ្ឌិត ពេ​ជ ចន្ទ​មុន្នី បាន​បង្ហាញ​ថា ដោយសារ​យើង​ចង់​ជំរុញ​កសិផល​ក្នុងស្រុក លើកទឹកចិត្ដ​ដល់​កសិករ ខ្មែរ​យើង​ជា​អ្នក​ដាំ ដើម្បី​ជំរុញ​បង្កើន​ស្មារតី​ជាតិនិយម​ក្នុង​ការ​ប្រើប្រាស់ និង​គាំទ្រ​ដល់ កសិផល​ក្នុងស្រុក ។

ក្នុង​នាម​ជា​អ្នក​ស្រឡាញ់​នូវ​កសិផល​ខ្មែរ និង​យល់​ដឹង​អំពី​សេដ្ឋកិច្ច អ្នក​នាង សយ រចនា មាន​ភាព​ជឿជាក់​ចំពោះ​ផលិតផល​ស្ទួយ​សុខភាព​ដែល​ផលិត​នៅ​ក្នុងស្រុក ខណៈ ផលិតផល​នាំ​ចូល​បាន​ថមថយ​គុណភាព​ដោយ​ការ​ចំណាយពេល​ដឹក​ជញ្ជូន​ជាដើម ដែល នាំ​ឱ្យ​បាត់បង់​អាហា​រូប​កណ៍ គួប​ផ្សំ​នឹង​រឿងរ៉ាវ​ជា​ច្រើន​ទៀត ។

អ្នក​នាង សយ រចនា បាន​បង្ហាញ​ចំណាប់អារម្មណ៍​ថា អ្នក​នាង​សប្បាយចិត្ដ​ខ្លាំង​ដែល ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ភាគី​ពាក់ព័ន្ធ​ធ្វើការ​គាំទ្រ​កសិផល​ខ្មែរ ដោយ​ការ ជំរុញ​យ៉ាង​ធំធេង​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក ។ នេះ​ជា​ឱកាស​ដែល​អ្នក​ផលិត​តាំង​បង្ហាញ ផលិតផល​របស់​ខ្លួន​សម្រាប់​អតិថិជន ប្រតិភូ​អន្តរជាតិ និង​ភ្ញៀវ​អន្តរជាតិ​ប៉ះ កាន់ និង​ភ្លក់ ។

យ៉ាងណាមិញ ក្រុម​អាជីវករ ក៏​បាន​អះអាង​ដែរ​ថា តាម​រយៈ​ការ​គាំទ្រ​នូវ​បន្លែ និង​អាហារ សុវត្ថិភាព​សរីរាង្គ​ទាំងនេះ វា​ក៏​បាន​ចូលរួម​ចំណែក​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ និង​លើកកម្ពស់​សេដ្ឋកិច្ច​សហគមន៍​ផង​ដែរ តាម​រយៈ​ការ​ប្រមូល​ទិញ​ពី​ប្រជា​កសិករ នៅ​តាម បណ្តា​សហគមន៍​នានា ក៏​ដូច​ជាតា​មរយៈ​កិច្ចសន្យា​កសិកម្ម​ទិញ​លក់​ជាមួយ​ក្រុមហ៊ុន​ជាដើម ។

កន្លង​មក​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​រៀបចំ​ការ​ដាក់​តាំង​បង្ហាញ ផលិតផល​កសិកម្ម​ខ្មែរ ក៏​ដូច​ជា​ការ​រៀបចំ​ការ​លក់​កសិផល​ខ្មែរ នៅ​ចំ​ថ្ងៃ​ទិវា​នៃ​ក្តី​ស្រឡាញ់ ដើម្បី​ផ្តល់​ក្តី​ស្រឡាញ់​ផ្នែក​សុខភាព និង​លើកកម្ពស់​ផលិតផល​ខ្មែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ