ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​៦​នាក់​ស្លា.ប់​ដោយ​សារ​អំពើ​បា.ញ់​ប្រ.ហារ​នៅ​ប្រទេស​ក្រូអាត

1 ខែ មុន

ក្រូ​អាត៖ មាន​ហេតុ​ការណ៍​ឃាត​កម្ម​ដ៏​រន្ធត់​មួយ​កើត​ឡើង​នៅ​ប្រទេស​កូអាត​កាល​ពី​យប់​ថ្ងៃ​ចន្ទ​បណ្ដាល​ឱ្យ​មនុស្ស​យ៉ាង​តិច​៦​នាក់​ស្លាប់​។ ជន​សង្ស័យ​​បាន​​ផ្ដាច់​ផ្ដិល​ជីវិត​​មនុស្ស​ដោយ​ឥត​ស្ដាយ​ស្រណោះ​នៅ​មជ្ឈ​មណ្ឌល​ថែ​ទាំ​មនុស្ស​ចាស់​ជរា​​។ សូម្បី​​តែ​ម្ដាយ​​របស់​ខ្លួន​ឯង​បង្កើត​ក៏​មិន​ទុក​ដែរ​។ អាជ្ញាធរ​ប្រាប់ថា​មនុស្ស​៦​នាក់​ទៀត​ក៏​បាន​រង​របួស​នៅ​ក្នុង​អំពើ​មនុស្ស​ឃាត​នេះ​ផង​ដែរ​។ ឥឡូវ​នេះ ​ជន​រង​គ្រោះ​៤​នាក់​មិន​ទាន់​ដឹង​ថាពួក​គេ​​អាច​តស៊ូ​នឹង​មុខ​របួស​បាន​ដែរ​ឬ​ទេ​។ ​​​​ពួកគេ​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​ធ្ងន់​ធ្ងរ​។ រដ្ឋ​មន្ត្រី​ក្រសួង​ការ​ងារ​ក្រូ​អាត​ប្រាប់​ថា​​​នៅ​ក្នុង​ចំណោម​អ្នក​របួស​​ទាំង​នោះ​ ម្នាក់​ជា​បុគ្គលិក​បម្រើ​ការ​នៅ​ក្នុង​មជ្ឈ​មណ្ឌល​នោះ​ផ្ទាល់​តែ​ម្ដង​​។…

ក្រូ​អាត៖ មាន​ហេតុ​ការណ៍​ឃាត​កម្ម​ដ៏​រន្ធត់​មួយ​កើត​ឡើង​នៅ​ប្រទេស​កូអាត​កាល​ពី​យប់​ថ្ងៃ​ចន្ទ​បណ្ដាល​ឱ្យ​មនុស្ស​យ៉ាង​តិច​៦​នាក់​ស្លាប់​។ ជន​សង្ស័យ​​បាន​​ផ្ដាច់​ផ្ដិល​ជីវិត​​មនុស្ស​ដោយ​ឥត​ស្ដាយ​ស្រណោះ​នៅ​មជ្ឈ​មណ្ឌល​ថែ​ទាំ​មនុស្ស​ចាស់​ជរា​​។ សូម្បី​​តែ​ម្ដាយ​​របស់​ខ្លួន​ឯង​បង្កើត​ក៏​មិន​ទុក​ដែរ​។ អាជ្ញាធរ​ប្រាប់ថា​មនុស្ស​៦​នាក់​ទៀត​ក៏​បាន​រង​របួស​នៅ​ក្នុង​អំពើ​មនុស្ស​ឃាត​នេះ​ផង​ដែរ​។

ឥឡូវ​នេះ ​ជន​រង​គ្រោះ​៤​នាក់​មិន​ទាន់​ដឹង​ថាពួក​គេ​​អាច​តស៊ូ​នឹង​មុខ​របួស​បាន​ដែរ​ឬ​ទេ​។ ​​​​ពួកគេ​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​ធ្ងន់​ធ្ងរ​។ រដ្ឋ​មន្ត្រី​ក្រសួង​ការ​ងារ​ក្រូ​អាត​ប្រាប់​ថា​​​នៅ​ក្នុង​ចំណោម​អ្នក​របួស​​ទាំង​នោះ​ ម្នាក់​ជា​បុគ្គលិក​បម្រើ​ការ​នៅ​ក្នុង​មជ្ឈ​មណ្ឌល​នោះ​ផ្ទាល់​តែ​ម្ដង​​។ ​យោង​តាម​ព័ត៌​មាន​ដែល​ទទួ​លបាន​ គេ​ដឹង​ថា​ម្ដាយ​របស់​​ជន​សង្ស័យ​​ធ្លាប់​រស់​នៅ​មជ្ឈ​មណ្ឌល​នេះ​អស់​រយៈពេល​ដប់​ឆ្នាំ​មក​ហើយ​។​ រហូត​មក​ដល់​ពេល​នេះ សមត្ថ​កិច្ច​មិន​ទាន់​បង្ហាញ​មូល​ហេតុ​នៅ​ពី​ក្រោយ​អំពើ​ឃាត​កម្ម​នេះ​ទេ​​។​

សារ​ព័ត៌​មាន​​នៅ​​ប្រទេស​ក្រូ​អាត​ចុះ​ផ្សាយ​ថា​បុរស​ជា​ជន​សង្ស័យ​​​កាន់​កាំ​ភ្លើង​នៅ​ក្នុង​ដៃ​ដើម្បី​ត្រៀម​បាញ់​ប្រហារ​មនុស្ស​តែ​ម្ដង​។ គាត់​កើត​នៅ​ឆ្នាំ​១៩៧៣​ និង​ធ្លាប់​​ធ្វើ​ជា​ទាហាន​ជើង​ចាស់។​​​ ​​​ក្រោយ​ពេល​បាញ់​ប្រហារ​រួច​ គាត់​​ក៏​ចាក​ចេញ​ពី​កន្លែង​កើត​ហេតុ​។ ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន សមត្ថ​កិច្ច​ស្ទាក់​ចាប់​​គាត់​បាន​នៅ​ក្នុង​ហាង​កាហ្វេ​​​ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ទេ​​ពី​មជ្ឈ​មណ្ឌល​ថែ​ទាំ​មនុស្ស​ចាស់​​។ ហាង​កាហ្វេ​ស្ថិត​នៅ​​​ក្បែរ​ទី​ក្រុង​ដារូវ៉ា (Daruvar) ​ដែល​​មាន​ប្រជា​ជន​រស់​នៅ​៨៥០០​នាក់​។

សមត្ថ​កិច្ច​ប្រាប់​ថា​ពួក​គេ​ទទួល​ការ​ហៅ​ទូរ​ស័ព្ទ​ស្នើ​សុំ​ធ្វើ​អន្តរា​គមន៍​នៅ​ម៉ោង​១០:១០​ព្រឹក​។ ពួក​គេ​ប្រាប់​ថា​ជន​សង្ស័យ​បាន​ដើរ​ចូល​ទៅ​ក្នុង​បរិវេណ​មជ្ឈ​មណ្ឌល​នោះ​ ហើយ​ដក​កាំ​ភ្លើង​បាញ់​​ទៅ​លើ​មនុស្ស​នៅ​ទី​នោះ​តែ​ម្ដង​។ ជន​សង្ស័យ​កំពុង​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​សមត្ថ​កិច្ច​។ នេះ​បើ​យោង​តាម​សេចក្ដី​ថ្លែង​ការណ៍​របស់​ការិយាល័យ​នគរបាល​ប្រចាំ​តំបន់​នោះ​​។

សមត្ថ​កិច្ច​ប្រាប់​ថា​ជន​សង្ស័យ​រូប​នោះ​បាន​ប្រើ​ប្រាស់​កាំ​ភ្លើង​ដែល​មិន​បាន​ចុះ​បញ្ជី​ឱ្យ​បាន​ត្រឹម​ត្រូវ​ទេ​។ មាន​ន័យ​ថា​ជា​កាំ​ភ្លើង​ខុស​ច្បាប់​។ នៅ​ប្រទេស​ក្រូអាត​មាន​អ្នក​ប្រើ​ប្រាស់​កាំ​ភ្លើង​យ៉ាង​អនា​ធិប​តេយ្យ​​ច្រើន​ណាស់​ចាប់​តាំង​ពី​ប្រទេស​នេះ​ផ្ដាច់​ខ្លួន​ចេញ​ពី​ប្រទេស​យូហ្គោ​ស្លាវី​កាល​ពី​អំឡុង​ទស​វត្ស​ទី​៩០។ ​ការ​បាញ់​សម្លាប់​មនុស្ស​៦​នាក់​លើក​នេះ​ជា​ព្រឹត្តិ​ការណ៍​ដ៏​គួរ​ឱ្យ​ភ័យ​ខ្លាច​នៅ​ទី​ក្រុង​​ដែល​ធ្លាប់​តែ​រស់​នៅ​សុខ​សាន្ត​​មិន​ដែល​មាន​អំពើ​ហិង្សា​បែប​នេះ​​កើត​ឡើង​ទេ​។ ចៅ​ហ្វាយ​ក្រុង​ដារូវ៉ា (Daruvar) ថ្លែង​ថា​អ្នក​​រស់​នៅ​ទី​ក្រុង​នេះ​ចាប់​ផ្ដើម​មាន​អារម្មណ៍​ភ័យ​ខ្លាច​នឹង​ហេតុ​ការណ៍​​នេះ​​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ