ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​ស្នើ​ឱ្យ​អាជ្ញាធរ​ចាត់​វិធាន​ការ​ទប់​ទល់​នឹង​ខ្យល់​ព្យុះ​ព្រះ​ពិ​រុណ

1 ខែ មុន

ទី​ក្រុង​ហាណូយ៖ នៅ​ទី​បំផុត​ខ្យល់​ព្យុះ​ឈ្មោះ​ព្រះ​ពិរុណ​ចាប់​ផ្ដើម​បោក​បក់​ទៅ​ដល់​តំបន់​មាត់​សមុទ្រ​ភាគ​ខាង​ជើង​ប្រទេស​វៀតណាម​ហើយ​ ហើយ​បាន​បង្ក​ជា​ភ្លៀ​ងធ្លាក់​ខ្លាំង​ លាយ​ឡំ​ទៅ​ដោយ​ភ្លៀង​ ផ្គរ​ រន្ទះ និង​រលក​សមុទ្រ​ខ្ពស់​ៗ​។ ក្រសួង​ឧតុ​និ​យម​ព្យាករ​ថា​ខ្យល់​ព្យុះ​នឹង​បន្ត​កើត​មាន​រហូត​ដល់​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ​​ទើប​ស្ងប់​ស្ងាត់​ទៅ​វិញ​។ ​​ប៉ុន្តែ​​​ភ្លៀង​នៅ​តែ​បន្ត​ធ្លាក់​ឥត​ឈប់​ឈរ​​​។ អាជ្ញាធរ​ចេញ​សេចក្ដី​ប្រកាស​ឱ្យ​អ្នក​រស់​នៅ​តំបន់​​ភាគ​ឦសាន​នៃ​វៀតណាម​ខាង​ជើង​ប្រុង​ប្រយ័ត្ន​ខ្ពស់​​ព្រោះ​​មាន​ភ្លៀង​ធ្លាក់​ខ្លាំង។…

ទី​ក្រុង​ហាណូយ៖ នៅ​ទី​បំផុត​ខ្យល់​ព្យុះ​ឈ្មោះ​ព្រះ​ពិរុណ​ចាប់​ផ្ដើម​បោក​បក់​ទៅ​ដល់​តំបន់​មាត់​សមុទ្រ​ភាគ​ខាង​ជើង​ប្រទេស​វៀតណាម​ហើយ​ ហើយ​បាន​បង្ក​ជា​ភ្លៀ​ងធ្លាក់​ខ្លាំង​ លាយ​ឡំ​ទៅ​ដោយ​ភ្លៀង​ ផ្គរ​ រន្ទះ និង​រលក​សមុទ្រ​ខ្ពស់​ៗ​។ ក្រសួង​ឧតុ​និ​យម​ព្យាករ​ថា​ខ្យល់​ព្យុះ​នឹង​បន្ត​កើត​មាន​រហូត​ដល់​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ​​ទើប​ស្ងប់​ស្ងាត់​ទៅ​វិញ​។ ​​ប៉ុន្តែ​​​ភ្លៀង​នៅ​តែ​បន្ត​ធ្លាក់​ឥត​ឈប់​ឈរ​​​។

អាជ្ញាធរ​ចេញ​សេចក្ដី​ប្រកាស​ឱ្យ​អ្នក​រស់​នៅ​តំបន់​​ភាគ​ឦសាន​នៃ​វៀតណាម​ខាង​ជើង​ប្រុង​ប្រយ័ត្ន​ខ្ពស់​​ព្រោះ​​មាន​ភ្លៀង​ធ្លាក់​ខ្លាំង។ ​​​ជា​ទូទៅ​ នៅ​តំបន់​ទាំង​នោះ​អាច​ទទួល​បាន​របប​ទឹក​ភ្លៀង​ចន្លោះ​ពី​១០០​-២០០​មិល្លីម៉ែត្រ​។ ចំណែក​តំបន់​ខ្លះ​ទទួល​បាន​រហូត​ដល់​៣០០​មិល្លីម៉ែត្រ​។ ​រហូត​ដល់​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​នេះ​ទើប​ភ្លៀង​ចាប់​ផ្ដើម​ថយ​ចុះ​​​​។​ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ សម្ពាធ​ទា​ប​នៅ​ប្រជុំ​កោះ​ប៉ារ៉ាសែល​​ចាប់​ផ្ដើម​ប្រមូល​ផ្ដុំ​កម្លាំង​គ្នា​​ក្លាយ​ជា​​ខ្យល់​ព្យុះ​​​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។ វា​ជា​ខ្យល់​ព្យុះ​​ទី​២​នៅ​វៀត​ណាម​​សម្រាប់​ឆ្នាំ​នេះ​។

ខ្យល់​ព្យុះ​ព្រះ​ពិរុណ​មាន​ល្បឿន​ចាប់​ពី​៧៥-​១០២​គីឡូម៉ែត្រ​ក្នុ​ងមួយ​ម៉ោង​។ ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នៅ​ចំពោះ​មុខ, ឧប​នា​យ​ក​រដ្ឋ​មន្ត្រី​វៀតណាម​បាន​ចុះ​ហត្ថ​លេខា​លើ​បទបញ្ជា​មួយ​​​​ដែល​អំពាវ​នាវ​ឱ្យ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​នៅ​​តំបន់​ដែល​ប្រឈម​នឹង​ខ្យល់​ព្យុះ​​​ត្រូវ​ចាត់​វិធាន​ការ​ឆ្លើយ​តប​តាម​គ្រប់​​មធ្យោ​បាយ​​ឱ្យ​អស់​ពី​សមត្ថ​ភាព​។ ជា​ពិសេស ការ​ទប់​ទល់​នឹង​គ្រោះ​ទឹក​ជំនន់​។

រដ្ឋ​មន្ត្រី​នៃ​​ក្រសួង​ពាក់​ព័ន្ធ​ និង​អាជ្ញាធរ​នៅ​តាម​ខេត្ត-ក្រុង​ត្រូវ​បន្ត​ផ្សព្វ​ផ្សាយ និង​អនុវត្ត​បទ​បញ្ជា​នេះ​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ដើម្បី​ធានា​ការ​រស់​នៅ​ដោយ​សុខ​សាន្ត​របស់​ប្រជា​ជន​ និង​កាត់​បន្ថយ​ទំហំ​នៃ​ការ​ខូច​ខាត​ជា​អតិ​បរមា​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។​ ​ក្រសួង​​បរិស្ថាន និង​អភិ​រក្ស​ធន​ធាន​ធម្ម​ជាតិ​មាន​ភារកិច្ច​ឃ្លាំ​មើលសភាព​ការណ៍​វិវត្ត​នៃ​ខ្យល់​ព្យុះ។

អាជ្ញាធរ​បាន​ចេញ​បទ​បញ្ជា​ឱ្យ​ស្ថាប័ន​ពាក់​ព័ន្ធ​ផ្អាក​សកម្ម​ភាព​ចេញ​ទូក និង​កប៉ាល់​តូច​​​គ្រប់​ប្រភេទ​​ពី​ដី​គោក​ទៅ​​សមុទ្រ​។ លើក​លែង​តែ​នាវា​ខ្នាត​ធំ​​អាច​ចាក​ចេញ​ពី​​​កោះ​នានា​​ដែល​ស្ថិត​នៅ​កណ្ដាល​សមុទ្រ​ដើម្បី​វិល​ត្រឡប់​មក​ចូល​ចត​នៅ​​តាម​មាត់​កំពង់​វិញ​​​។ អាជ្ញាធរ​នៅ​តាម​ខេត្ត​ត្រូវ​តែ​តាម​ដាន​សកម្ម​ភាព​របស់​អ្នក​ទេស​ចរ​នៅតាម​តំបន់​មាត់​សមុទ្រ​ និង​ជូន​ដំណឹង​ទៅ​មន្ទីរ​ទេស​ចរ​ណ៍​ឱ្យ​បាន​ដឹង​អំពី​ខ្យល់​ព្យុះ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ