ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទបញ្ជា​អភិបាលខេត្ត ត្រឹម​ពីរ​ថ្ងៃ កម្លាំង​អាវុធហត្ថ បង្ក្រាប​សម្បុក​ចោរ​ទ្រង់ទ្រាយ​ធំ

8 ខែ មុន

ខេត្តស្ទឹងត្រែង ៖ កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២៤ លោក​អភិបាលខេត្ត​ថ្មី បាន​ជំរុញ​ដល់​កម្លាំង​សមត្ថកិច្ច​ខំប្រឹង​បន្ថែម​ទៀត​នៅ​ក្នុង​ការ​ចុះ​បង្ក្រាប​បទល្មើស​ផ្សេង​ៗ ដែល​កើត​មាននៅ​ក្នុង​ទឹកដី​ខេត្តស្ទឹងត្រែង ក្រោយ​ក្រុម​ចោរកម្ម​បាន​ប្រព្រឹត្ត​សកម្មភាព​ផ្សេង​ៗ ដែល​បង្ក​ឲ្យ​កើត​មាន​អសន្តិសុខ​នៅ​ក្នុង​ខេត្ត…

ខេត្តស្ទឹងត្រែង ៖ កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២៤ លោក​អភិបាលខេត្ត​ថ្មី បាន​ជំរុញ​ដល់​កម្លាំង​សមត្ថកិច្ច​ខំប្រឹង​បន្ថែម​ទៀត​នៅ​ក្នុង​ការ​ចុះ​បង្ក្រាប​បទល្មើស​ផ្សេង​ៗ ដែល​កើត​មាននៅ​ក្នុង​ទឹកដី​ខេត្តស្ទឹងត្រែង ក្រោយ​ក្រុម​ចោរកម្ម​បាន​ប្រព្រឹត្ត​សកម្មភាព​ផ្សេង​ៗ ដែល​បង្ក​ឲ្យ​កើត​មាន​អសន្តិសុខ​នៅ​ក្នុង​ខេត្ត ។

រយៈពេល នៃ​ការ​ចូល​កាន់​មុខ​តំណែង​ជា​អភិបាល​ខេត្តស្ទឹងត្រែង លោក សរ សុ​ពុ​ត្រា បាន​ណែនាំ​ដល់​កងកម្លាំង​ទាំង​ពីរ​ប្រភេទ​ដើម្បី​ពង្រឹង​ការ​បង្ក្រាប​រាល់​បទល្មើស​ផ្សេង ដូច​ជា​ការ​ជួញដូរ​គ្រឿងញៀន ក្មេង​ទំនើង​ល្បែងស៊ីសង ចោរកម្ម និង​អំពើ​បទល្មើស​ផ្សេង​ៗ​ទៀត​ដែល​កើត​មាននៅ​ក្នុង​ខេត្ត ។

លោក សរ សុ​ពុ​ត្រា អភិបាល​ខេត្តស្ទឹងត្រែង ក៏​បាន​ថ្លែង​ការ​កោតសរសើរ​ដល់​កម្លាំង​អាវុធហត្ថ ដែល​បាន​ធ្វើការ​ចុះ​បង្ក្រាប​បទល្មើស​បាន​ទាន់​ពេលវេលា ក្រោយ​កើត​មាន​អំពើ​ចោរកម្ម​ផ្សេង​ៗ ក្នុង​រយៈពេល​ខ្លី លោក​បាន​ដាក់​បទបញ្ជា​ភ្លាម​កម្លាំង​កង​រាជ​អាវុធ
ហត្ថ​ត្រឹមតែ ២​ថ្ងៃ អាច​បំបែកសំណុំរឿង​ករណី​ចោរកម្ម​ទ្រង់ទ្រាយ​ធំ ដែល​ធ្វើ​ឲ្យ​ខេត្តស្ទឹងត្រែង​ទទួល​បាន​សុខ​សុវត្ថិភាព ។

ថ្លែង​ក្នុង​គ្រានោះ លោក​អភិបាលខេត្ត ក៏​បាន​ផ្ដាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្តស្ទឹងត្រែង​ទាំងអស់ សុំ​ឱ្យ​មានការ​ជឿជាក់​ទៅ​លើ​កម្លាំង​មាន​សមត្ថកិច្ច ដែល​បាន​ខំប្រឹង​ប្រែង​ដុតដៃដុតជើង​ក្នុង​ការ​បង្ក្រាប​នា​ពេល​កន្លង​មក ។

លោក សេង សុភាព មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង បាន​បញ្ជាក់​ថា ដោយ​មាន​បទបញ្ជា​ពីរ​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​សៅ សុខា អគ្គបញ្ជាការ​រង​កង​យុទ្ធ​ពល​ខេមរៈភូមិន្ទ និង​ជា​អគ្គមេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ឱ្យ​អាវុធហត្ថ​យើង​ត្រូវ​អនុវត្ត និង​បង្ក្រាប​រាល់​បទល្មើស​នានា ដើម្បី​ធានា​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ និង​យោង​តាម​ស្មារតី ដែល​លោក​អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​ប្រជុំ និង​ដាក់​ផែនការ​សកម្មភាព​បង្ក្រាប​ទប់ស្កាត់​រាល់​បទល្មើស និង​ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្តស្ទឹងត្រែង ទទួល​បាន​សុខ​សន្តិភាព​ផង​ដែរ ។

ជា​លទ្ធផល​កម្លាំង​កងរាជអាវុធហត្ថ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​ក្នុង​ករណី​លួច​ធំ​បាន​ចំនួន​០៦​នាក់ រួម​វត្ថុ​តាង​ជា​ច្រើន​សន្ធឹកសន្ធាប់ ។ ក្នុង​ចំណោម​វត្ថុ​តាង​ទាំងអស់ មាន​ម៉ូតូ​មួយ​គ្រឿង ដែល​ត្រូវ​ក្រុម​ជនសង្ស័យ លួច​មក​ពី​ខេត្តរតនគិរី ហើយ​ក៏​ត្រូវ​បាន​លោក​អភិបាលខេត្ត ប្រគល់​ជូន​ទៅ​ម្ចាស់​វិញ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ