ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ស្រូវ​សើម មាន​ស្ថានភាព​យ៉ាងណា​នៅ​តាម​ខេត្ត?

2 ខែ មុន
  • ភ្នំពេញ

សហព័ន្ធ​ស្រូវ​/​អង្ករ​កម្ពុជា បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២៤ តម្លៃ​ស្រូវ​សើម​នៅ​កម្ពុជា នៅ​តែ​តម្លៃ​ល្អ ដោយ​មួយ​គីឡូក្រាម គឺ​មិន​ក្រោម​

សហព័ន្ធ​ស្រូវ​/​អង្ករ​កម្ពុជា បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២៤ តម្លៃ​ស្រូវ​សើម​នៅ​កម្ពុជា នៅ​តែ​តម្លៃ​ល្អ ដោយ​មួយ​គីឡូក្រាម គឺ​មិន​ក្រោម​១.០០០ រៀល​ឡើយ ។

ប្រភព​ដដែល បាន​ឲ្យ​ដឹង​ថា សម្រាប់​ប្រភេទ​ស្រូវ​អ៊ី​អ៊ែ និង អូ​អឹ​ម ដែល​គេ​ប្រមូល​ផល​នូវ​អង្គរបុរី ខេត្តតាកែវ គឺ​មួយ​គីឡូក្រាម​១០០០ រៀល ។

ប្រភព​ដដែល បាន​បន្ត​ថា ដោយឡែក​សម្រាប់​ស្រូវ​អូ​អឹ​ម នៅ​ស្ទឹង​សែន និង កំពង់ស្វាយ ខេត្តកំពង់ធំ​វិញ គឺ​មាន​តម្លៃ​ប្រមាណ​ជា ១.០១០ រៀល តែ​នៅ​ខាង​ពារាំង ខេត្តព្រៃវែង តម្លៃ​ល្អ​ជាងគេ​បន្តិច ដោយ​មួយ​គីឡូក្រាម​ថ្លៃ ១.០២០ រៀល ហើយ​បើ​នៅ​បាភ្នំ​វិញ ត្រឹម ១.០១០ រៀល ។

មក​ដល់​ពេល​នេះ ប្រភេទ​ស្រូវ​ដែល​កំពុង​តែ​ប្រមូល​ផល​ភាគច្រើន គឺជា​ប្រភេទ​ស្រូវស្រាល ខណៈ​ដែល​ស្រូវ​ភាគច្រើន ជា​ពិសេស​គឺ​ស្រូវ​វស្សា គឺ​កំពុង​តែ​នៅ​ក្នុង​ដំណាក់កាល​បង្កបង្កើន​ផល​នៅឡើយ​ទេ ។

ដោយ ៖ ស ផា​ន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ