ខេត្តកណ្តាល ៖ ក្នុងឱកាសចុះពិនិត្យស្ថានភាពទូទៅ នៅបរិវេណផ្សារតាខ្មៅចាស់ រួចមក លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត បានណែនាំដល់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល ត្រូវធ្វើការសិក្សា ជួសជុលផ្លូវនៅជុំវិញផ្សារតាខ្មៅចាស់ឡើងវិញ ។
លោក គួច ចំរើន បានបញ្ជាក់ថា ក្នុងបរិវេណផ្សារ គឺត្រូវសិក្សាជួសជុលផ្លូវឡើងវិញ ឱ្យបានស្អាត ដើម្បីធ្វើយ៉ាងណាឱ្យផ្សារ មិនមាននូវការដក់ទឹកនារដូវវស្សា ដែលបង្កជាក្លិនមិនល្អ ដល់បងប្អូនអាជីវករពិសេសអ្នកទិញ ។
ក្រៅពីនោះ លោកបានណែនាំដល់អាជ្ញាធរក្រុង សង្កាត់ ត្រូវរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយផ្សារនៅបរិវេណជុំវិញផ្សារ និងនៅក្នុងផ្សារឱ្យបានល្អ ៕














ចែករំលែកព័តមាននេះ