ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គ​លេខា​ធិការ​បក្ស​កុម្មុយនិស្ត​វៀត​ណាម​លោក​ង្វៀន​ហ៊្វូជុង​ទទួល​អនិច្ច​កម្ម​ដោយ​ជំងឺ​ធ្ងន់​ធ្ងរ

1 ខែ មុន

ទី​ក្រុង​ហាណូយ៖ ថ្ងៃ​នេះ​ គេ​ទទួល​ដំណឹង​ថា​អគ្គ​លេខា​ធិការ​បក្ស​កុម្មុយនិស្ត​វៀតណាម​ លោក​ង្វៀន​ហ្វ៊ូជុង បាន​ទទួល​អនិច្ច​កម្ម​ហើយ​នៅ​វេលា​ម៉ោង​១:៣៨​រសៀល​ថ្ងៃ​សុក្រ​នៅ​មន្ទីរ​ពេទ្យ​យោធា​មជ្ឈិម​លេខ​១០៨​នៃ​ទី​ក្រុង​ហាណូយ​ដោយ​​ជរា​ពាធ និង​រោគា​ពាធ​​​ដែល​គេ​មិន​បាន​ដឹង​លម្អិត​ថា​លោ​កមាន​ជំងឺ​អ្វី​នោះ​ទេ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារ​ព័ត៌​មាន​វៀតណាម​អ៊ិច​ប្រែស​។ យោង​តាម​ក្រុម​ប្រឹក្សា​ជំនាញ​ខាង​សុខាភិបាល​​​ដែល​ទទួល​បន្ទុក​ខាង​មើល​​ថែ​ទាំ​មន្ត្រី​ជាន់​ខ្ពស់​​នៃ​គណៈ​​មជ្ឈិម​បក្ស​, លោក​ង្វៀន​ហ្វ៊ូជុង​​​ស្លាប់​ដោយ​សារ​ជំងឺ​ធ្ងន់​ធ្ងរ​។ ទោះ​បី​លោក​ទទួ​លបាន​ការ​ថែ​ទាំ​…

ទី​ក្រុង​ហាណូយ៖ ថ្ងៃ​នេះ​ គេ​ទទួល​ដំណឹង​ថា​អគ្គ​លេខា​ធិការ​បក្ស​កុម្មុយនិស្ត​វៀតណាម​ លោក​ង្វៀន​ហ្វ៊ូជុង បាន​ទទួល​អនិច្ច​កម្ម​ហើយ​នៅ​វេលា​ម៉ោង​១:៣៨​រសៀល​ថ្ងៃ​សុក្រ​នៅ​មន្ទីរ​ពេទ្យ​យោធា​មជ្ឈិម​លេខ​១០៨​នៃ​ទី​ក្រុង​ហាណូយ​ដោយ​​ជរា​ពាធ និង​រោគា​ពាធ​​​ដែល​គេ​មិន​បាន​ដឹង​លម្អិត​ថា​លោ​កមាន​ជំងឺ​អ្វី​នោះ​ទេ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារ​ព័ត៌​មាន​វៀតណាម​អ៊ិច​ប្រែស​។

យោង​តាម​ក្រុម​ប្រឹក្សា​ជំនាញ​ខាង​សុខាភិបាល​​​ដែល​ទទួល​បន្ទុក​ខាង​មើល​​ថែ​ទាំ​មន្ត្រី​ជាន់​ខ្ពស់​​នៃ​គណៈ​​មជ្ឈិម​បក្ស​, លោក​ង្វៀន​ហ្វ៊ូជុង​​​ស្លាប់​ដោយ​សារ​ជំងឺ​ធ្ងន់​ធ្ងរ​។ ទោះ​បី​លោក​ទទួ​លបាន​ការ​ថែ​ទាំ​ និង​ព្យាបាល​ពី​​សំណាក់​បក្ស​កុម្មុយ​និស្ត​ ក៏​ដូច​ជា​រដ្ឋ​, ក្រុម​គ្រូ​ពេទ្យ​,  អ្នក​ជំនាញសុខា​ភិបាល​ពូកែៗ និង​ក្រុ​មគ្រួសារ​របស់​លោក​យ៉ាង​ណា​ក្ដី​។​ គណៈ​មជ្ឈិម​បក្ស​កុម្មុយ​និស្ត​វៀតណាម​ រួម​ទាំង​រដ្ឋ​សភា ប្រធានា​ធិបតី រដ្ឋាភិបាល​ និង​គណៈ​មជ្ឈិម​បក្ស​នឹង​ចេញ​សេចក្ដី​ជូន​ដំណឹង​ពិសេស​មួយ​ស្ដី​ពី​កម្ម​វិធី​បុណ្យ​សព​​របស់​​​លោក​។

លោក​ង្វៀន​ហ្វ៊ូជុង​ស្លាប់​នៅ​វ័យ​៨០​ឆ្នាំ​។ លោក​ចាប់​កំណើត​នៅ​សង្កាត់​ដូងហយ ខណ្ឌដូងអាញ់ ទី​ក្រុង​ហាណូយ​។ លោក​ធ្លាប់​ជា​គ្រូ​បង្រៀន​មហា​វិទ្យាល័យ​កម្រិត​សាស្ត្រា​ចារ្យ និង​មាន​សញ្ញា​ប័ត្រ​បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ​​ឯក​ទេស​ខាង​កសាង​បក្ស​។ លោ​ក​ក៏​មាន​បរិញ្ញា​បត្រ​​អក្សរ​សាស្ត្រ​ផង​ដែរ​។​ លោក​ចាប់​អាជីព​នយោបាយ​ដំបូង​​នៅ​ក្នុង​ទស្សនាវដ្ដី​បក្ស​កុម្មុយនិស្ត​។ ​លោក​បាន​កសាង​ខ្លួន​ចាប់​ពី​បុគ្គលិក​ធម្មតា​រហូត​ដល់​តំណែង​និពន្ធ​នាយក​របស់​ទស្សនាវដ្ដី​​។​​ លោកបញ្ចប់​ការ​សិក្សា​​ពី​សាកល​វិទ្យាល័យ​ង្វៀន​អៃ​កុក ​ដែល​ក្រោយ​មក​ដូរ​ទៅ​​បណ្ឌិត្យ​សភា​នយោបាយ​ជាតិ​​​ហូជីមិញ​។

លោក​រៀន​ភាសា​រុស្ស៊ី​​ ​និង​​ឡើង​ការ​ពារ​និក្ខេប​បទ​ថ្នាក់​បណ្ឌិត​ដោយ​ជោគ​ជ័យ​នៅ​​សហ​ភាព​សូវៀត​។​ ខែ​សីហា ឆ្នាំ​១៩៩៦ លោក​ទទួល​​ការ​តែង​តាំង​ជា​អនុ​លេខា​បក្ស​ប្រចាំ​ទី​ក្រុង​ហាណូយ​​​។ ​លោក​ក្លាយ​ជា​លេខា​បក្ស​កុម្មុយ​និស្ត​វៀតណាម​ទី​ក្រុង​ហាណូយ​ចាប់​ពី​ឆ្នាំ​២០០០​ដល់​ឆ្នាំ​២០០៦​។ បន្ទាប់​មក​ជា​ប្រធាន​រដ្ឋ​សភាចាប់​​ពី​​ឆ្នាំ​២០០៦​ដល់​ឆ្នាំ​២០១១​។ លោក​ឈោង​ចាប់​​យក​តំណែង​កំពូល​ជា​អគ្គ​លេខា​បក្ស​​​​​នៅ​ឯ​មហា​សន្និបាត​បក្ស​លើក​ទី​១១។ កាល​នោះ​ឆ្នាំ​២០១១ លោក​​ជាប់​ឆ្នោត​ជា​អគ្គ​លេខា​បក្ស​។ ឆ្នាំ​២០១៦ លោក​ជាប់​ឆ្នោត​១​​អាណត្តិ​​ទៀត និង​ឆ្នាំ​២០២១​លោក​ជាប់​ឆ្នោត​១​អាណត្តិ​ទៀត​ជា​លើក​ទី​​បិ និង​បន្ត​កាន់​តំណែង​នេះ​រហូត​ដល់​ថ្ងៃ​មរណៈ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ