ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ចូល​ជា​សមាជិក​ផ្លូវការ ​នៃ​សន្និសីទ​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ ​នៃ​បណ្តា​ប្រទេស​អាស៊ី​បូព៌ា​សម្រាប់​ការ​អភិវឌ្ឍ​ប៉ា​ឡេ​ស្ទី​ន

6 ខែ មុន

រាជធានី​ភ្នំពេញ​ ៖ ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ចូល​ជា​សមាជិក​ផ្លូវការ ​នៃ​សន្និសីទ​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ ​នៃ​បណ្តា​ប្រទេស​អាស៊ី​បូព៌ា​សម្រាប់​ការ​អភិវឌ្ឍ​ប៉ា​ឡេ​ស្ទី​ន ​។ ការ​ចូល​ជា​សមាជិក​ខាង​លើក​នេះ​ នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា…

រាជធានី​ភ្នំពេញ​ ៖ ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ចូល​ជា​សមាជិក​ផ្លូវការ ​នៃ​សន្និសីទ​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ ​នៃ​បណ្តា​ប្រទេស​អាស៊ី​បូព៌ា​សម្រាប់​ការ​អភិវឌ្ឍ​ប៉ា​ឡេ​ស្ទី​ន ​។

ការ​ចូល​ជា​សមាជិក​ខាង​លើក​នេះ​ នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២៤ ដោយ​ឯកឧត្ដម មាស គឹ​ម​ហេង រដ្ឋលេខាធិការ​ នៃ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ក្រុមការងារ​លើក​ទី​៥ នៃ​សន្និសីទ ​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ក្នុង​ចំណោម​ប្រទេស​អាស៊ី​បូព៌ា​ សម្រាប់​ការ​អភិវឌ្ឍ​ប៉ា​ឡេ​ស្ទី​ន (CEAPAD) តាម​ប្រព័ន្ធ​វី​ដេ​អូ ​។

កិច្ចប្រជុំ​ បាន​ពិភាក្សា​អំពី​តួនាទី​របស់​អាជ្ញាធរ​ប៉ា​ឡេ​ស្ទី​ន ​ក្នុង​ការ​ស្តារ និង​កសាង​តំបន់​ហ្គា​ហ្សា​ឡើង​វិញ កិច្ច​ខិតខំ​ប្រឹងប្រែង​ នៃ​ការ​ផ្តល់​ជំនួយ​សម្រាប់​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន និង​សារៈសំខាន់​ នៃ​ការ​សម្របសម្រួល និង​កិច្ច​សហប្រតិបត្តិការ​តាម​រយៈ CEAPAD ។
នៅ​ចុងបញ្ចប់​ នៃ​កិច្ចប្រជុំ ប្រទេស​ជប៉ុន និង​រដ្ឋ​ប៉ា​ឡេ​ស្ទី​ន ដែល​ជា​សហ​ប្រធាន ​នៃ​កិច្ចប្រជុំ​បាន​ស្វាគមន៍​កម្ពុជា និង​ឡាវ ក្នុង​នាម​ជា​សមាជិក​ផ្លូវការ​ថ្មី ​នៃ CEAPAD​ ។

ក្នុង​ឱកាស​នោះ ឯកឧត្តម មាស គឹ​ម​ហេង បាន​គូសបញ្ជាក់​ថា កម្ពុជា​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​រួមចំណែក​របស់​ប្រទេស​សមាជិក CEAPAD និង​ភាគី​ពាក់ព័ន្ធ ក្ន​ង​កិច្ច​ខិតខំ​ប្រឹងប្រែង​កៀរគរ​នូវ​ជំនួយ​នានា​ដើម្បី​ជួយ​គាំទ្រ និង​ពង្រឹងសមត្ថភាព​របស់​ប៉ា​ឡេ​ស្ទី​ន​សម្រាប់​ការ​សម្រេច​បាន​ នូវ​សេចក្តី​ប្រាថ្នា​ ដើម្បី​ស្ថិរភាពរ ការ​ស្តារ​សេដ្ឋកិច្ច​សង្គម និង​សំខាន់​ជាង​នេះ គឺ​សន្តិភាព​យូរអង្វែង​ ។

ឯកឧត្តម ​បាន​បន្ត​ថា ​ក្នុង​នាម​ជា​សមាជិក​ថ្មី​របស់ CEAPAD កម្ពុជា​សង្ឃឹមថា នឹង​ចូលរួម​ចែករំលែក​នូវ​បទ​ពិសោធន៍ និង​ចំណេះដឹង​ក្នុង​ការ​កសាង និង​ស្តារ​សេដ្ឋកិច្ច​-​សង្គម​ជាតិ​ឡើង​វិញ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ