សិង្ហបុរី៖ នៅរសៀលថ្ងៃទី១៩ ខែកក្កដា (ម៉ោងក្នុងតំបន់) មានការដាច់ប្រព័ន្ធ IT ដ៏សំខាន់មួយកំពុងប៉ះពាល់ដល់ក្រុមហ៊ុនទូទាំងពិភពលោកមានរបាយការណ៍អំពីការរំខានសេវាកម្មនៅអាកាសយានដ្ឋាន ប្រព័ន្ធផ្សព្វផ្សាយ ផ្សារទំនើប និងធនាគារនៅសហរដ្ឋអាមេរិក និងអូស្ត្រាលី។

គេហទំព័ររបាយការណ៍អ្នកប្រើប្រាស់ Downdetector.com បានបង្ហាញថា មានបញ្ហាគាំង នៅលើ Microsoft 365 អ្នកប្រើប្រាស់ជាច្រើនបានត្អូញត្អែរថាពួកគេបានជួបប្រទះលោតអេក្រង់ពណ៌ខៀវ ដែលបង្ហាញថាកុំព្យូទ័ររបស់ពួកគេមានបញ្ហា។
សារព័ត៌មានអូស្ត្រាលី Sky News បានរាយការណ៍ថា ក្រុមហ៊ុន Microsoft បានបញ្ជាក់នៅលើទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមផ្លូវការមួយរបស់ខ្លួនថា ខ្លួនកំពុងស៊ើបអង្កេតបញ្ហាដែលប៉ះពាល់ដល់សមត្ថភាពរបស់អ្នកប្រើប្រាស់ក្នុងការចូលប្រើកម្មវិធី និងសេវាកម្ម Microsoft 365 ផ្សេងៗ។

ការដាច់របស់ Microsoft ត្រូវបានគេនិយាយថាត្រូវបានផ្សារភ្ជាប់ទៅនឹងការរំខានសេវាកម្មពីក្រុមហ៊ុនផ្តល់សេវាសន្តិសុខតាមអ៊ីនធឺណិត Crowdstrike។
ម៉ាស៊ីនណាមួយដែលដំណើរការលើប្រព័ន្ធប្រតិបត្តិការ Windows ដែលមានកម្មវិធីសុវត្ថិភាពរបស់ Crowdstrike អាចរងផលប៉ះពាល់។ ជើងហោះហើរ និងប្រតិបត្តិការអាជីវកម្មផ្សេងទៀតនៅទូទាំងពិភពលោកត្រូវបានរំខាន។
បណ្តាញសារព័ត៌មាននានា រួមទាំង Sky News UK និងអូស្ត្រាលី និង ABC News របស់សហរដ្ឋអាមេរិក ក៏រងផលប៉ះពាល់ផងដែរ។
Update: Microsoft បានបញ្ជាក់ថា ខ្លួនបានស្តារប្រព័ន្ធ cloud services របស់ខ្លួនត្រឡប់មកធម្មតាបានភាគច្រើនហើយ នៅរសៀលម៉ោង៣ នេះ។ ប្រភព៖ straitstimes/ CNN


ចែករំលែកព័តមាននេះ