ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈានចូលថ្ងៃទី០៦ហើយ ដែល​បាន​បាត់​ការ​ទាក់​​ទង​​​លើ​ឧទ្ធម្ភាគ​​ចក្រ​

11 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​រុករក​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​ដែល​បាន​បាត់ដាន​នៅ​តំបន់​ជួរ​ភ្នំក្រវាញ រហូត​មក​ដល់​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២៤​នេះ ឈាន​ចូល​ដល់​ថ្ងៃ​ទី​៦​ហើយ មិន​ទាន់​មាន​តម្រុយ​ណាមួយ​នៅឡើយ​ទេ ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​នាយ​ឧត្តមសេនីយ៍…

រាជធានី​ភ្នំពេញ ៖ ការ​រុករក​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​ដែល​បាន​បាត់ដាន​នៅ​តំបន់​ជួរ​ភ្នំក្រវាញ រហូត​មក​ដល់​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២៤​នេះ ឈាន​ចូល​ដល់​ថ្ងៃ​ទី​៦​ហើយ មិន​ទាន់​មាន​តម្រុយ​ណាមួយ​នៅឡើយ​ទេ ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​នាយ​ឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងការពារជាតិ ។

តាម​រយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​នាយ​ឧត្តមសេនីយ៍​បាន​បញ្ជាក់​ថា «​ថ្ងៃ​ពុធ ទី​១៧ ខែកក្កដា ឆ្នាំ​២០២៤​នេះ កម្លាំង​ចម្រុះ​នៃ​កង​យោធពលខេមរភូមិន្ទ កំពុង​បន្ត​បេសកកម្ម​យ៉ាង​សកម្ម​ក្នុង​ការ​រុករក​ឧទ្ធម្ភាគចក្រ ដែល​បាន​បាត់​ការ​ទាក់ទង​នៅ​តំបន់​ជួរ​ភ្នំ​ក្រ វា​ញ ទោះបីជា​អាកាសធាតុ​តំបន់​នោះ កំពុង​បង្ក​ការ​លំបាក​យ៉ាងណា​ក៏​ដោយ ។ នេះ​ជា​ថ្ងៃ​ទី​៦​ហើយ សម្រាប់​ប្រតិបត្តិការ​ស្វែងរក​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង ដែល​បាន​បាត់​ដំណឹង​តាំងពី​ល្ងាច​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២៤» ។

ពុំ​ទាន់​មាន​តម្រុយ​ណាមួយ​កំណត់​គោលដៅ​ច្បាស់លាស់
រហូត​ដល់​ព្រឹក​ថ្ងៃ​១៧ កក្កដា គឺជា​ថ្ងៃ​ទី​៦​ហើយ នៃ​ប្រតិបត្តិការ​រុករក​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង ដែល​បាន​បាត់​ការ​ទាក់ទង​នៅ​តំបន់​ជួរ​ភ្នំក្រវាញ ព្រំប្រទល់​ខេត្តពោធិ៍សាត់ និង​ខេត្តកោះកុង ដែល​ជា​តំបន់​មាន​ដើមឈើ​ធំ​ៗ នី​ង​ជ្រោះ​ជ្រៅ ហើយ​អាកាសធាតុ​ចុះ​អ័ព្ទ​យ៉ាង​ក្រាស និង​ភ្លៀង​ធ្លាក់ ។ ទោះបី​បែប​ណា កម្លាំង​ចម្រុះ​កំពុង​បង្កើន​សកម្មភាព​យ៉ាង​ស្វិតស្វាញ និង​ពង្រីក​វិសាលភាព​ប្រតិបត្តិការ​រុករក​កាន់​ធំ​ជាង​មុន ។

ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី នាយ​ឧត្តមសេនីយ៍ ឈុំ សុ​ជាតិ បាន​បញ្ជាក់​ថា កងកម្លាំង​របស់​យើង​នៅ​តែ​បន្ត​ខិតខំ និង​ប្តេជ្ញា​ចិត្ត​យ៉ាង​មោះមុត​ក្នុង​ការ​រុករក ហើយនឹង​មានការ​ជូនដំណឹង​ដល់​សាធា រណជន និង​អ្នក​សារព័ត៌មាន​ជា​បន្តបន្ទាប់ នៅ​ពេល​ទទួល​បាន​លទ្ធផល​ណាមួយ ។

ឆ្លៀត​ក្នុង​ឱកាស​នេះ​ដែរ នាយ​ឧ​តុ្ត​ម​សេនីយ៍ ឈុំ សុ​ជាតិ ក៏​សូម​អំពាវនាវ​ដល់​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ទាំងអស់ សូម​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន ក្នុង​ការ​ចែកចាយ​ដំណឹង​ណាមួយ ដែល​គ្មាន​ប្រភព​ច្បាស់លាស់ ពាក់ព័ន្ធ​នឹង​ឧទ្ធម្ភាគចក្រ​នេះ ខណៈ​ដែល​ថ្មី​ៗ​នេះ​មាន​ក្រុម​ទុច្ចរិត​មួយ​ចំនួន បាន​យក​ករណី​នេះ​ទៅ​បំផ្លើស និង​ប្រឌិត​ខុស​ពី​ការ​ពិត​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​នោះ ។

ក​ក្តា​អាកាសធាតុ និង​ព្រៃ​ក្រាស​ជា​ឧ​បស​ក្គ​ក្នុង​ការ​រុករក
កងកម្លាំង​រុករក កំពុង​បន្ត​ស្វែងរក​ឧទ្ធម្ភាគចក្រ​ដែល​បាន​បាត់​នៅ​តំបន់​ជួរ​ភ្នំក្រវាញ ក្នុងភូមិ​សាស្ត្រ​ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ ក្រោយ​បាត់​ការ​ទាក់ទង​កាលពី​ថ្ងៃ​សុក្រ​ស​ប្តា​ហ៍​មុន ។ រដ្ឋលេខា ធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងការពារជាតិ លោក ឈុំ សុ​ជាតិ មាន​ប្រសាសន៍​ថា ក្រុមការងារ​ជួយ​សង្គ្រោះ មិន​ទាន់​មាន​តម្រុយ​បន្ថែម​ណាមួយ​ពី​ឧទ្ធម្ភាគចក្រ​ដែល​បាន​បាត់​ការ​ទាក់ទង​នេះ​នៅឡើយ​ទេ ។ លោក​បន្ថែម​ថា ពេល​នេះ​អាកាសធាតុ​មិន​អំ​ណាយ​ផល​សម្រាប់​ការ​ស្វែងរក​ឡើយ​។

លោក​ថ្លែង​ថា តំបន់​ហ្នឹង​ជា​តំបន់​ភ្នំ តំបន់​ភ្នំក្រវាញ ហើយ​ភ្នំក្រវាញ​នេះ ឥឡូវ​មាន​អាកាសធាតុ​មិនល្អ ឥឡូវ​ភ្លៀង ចឹ​ង​ហើយ​ភ្នំ​ពិបាក​ក្នុង​ការ​ដើរ​ចូល​ក្នុង​ព្រៃ ។ និយាយ​រួម ពិបាក​ក្នុងភូមិ​សាស្ត្រ​ធ្វើ​ដំណើរ​រុក​រកតែ​ម្តង ហើយ​យើង​ខ្វះ​ឧបករណ៍​តាមដាន​ដែរ ។ យើង​អត់​មាន​ឧបករណ៍​បច្ចេកទេស​តាមដាន​ពី​ផ្កាយ​រណប​អី​ទេ យើងរ​កដោយ​ថ្មើរជើង ដោយ​ភ្នែក​យើង អ៊ីចឹង​ត្រូវ​តែ​មានការ​លំបាក​បន្តិច​ហើយ ។ និយាយ​រួម នៅ​ក្នុង​តំបន់​ជួរ​ភ្នំក្រវាញ ដោយសារ​អាកាសធាតុ​មិនល្អ ដែល​បង្ក​ការ​លំបាក​សម្រាប់​ការ​ស្វែងរក ។

មក​ដល់​ពេល​នេះ តម្រុយ​នៃ​ការ​រុករក មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ថ្មី​ទេ ដោយសារ​ក្រុម​រុករក​យើង​មាន​ពីរ​ក្រុម គឺ​ក្រុម​ជើង​អាកាស និង​ក្រុម​ថ្មើរជើង ។ ក្រុម​ថ្មើរជើង​ក៏​ចេញ​ល្បាត​អត់​រួច ដោយសារ​តែ​ស្ថានភាព គឺ​អាកាសធាតុ​កំពុង​តែ​មាន​ភ្លៀង មាន​ខ្យល់ ហើយ​សម្បូរ​ទៅ​ដោយ​ពពក​យ៉ាង​ក្រាស ។ អ៊ីចឹង​ទាំង​ថ្មើរជើង ទាំង​ផ្លូវអាកាស មិន​អាច​ធ្វើការ​បាន ។ ហើយ​មួយទៀត តំបន់​ដែល​យើង​ត្រូវ​រុករក​មិន​មាន​សេវា​សម្រាប់​ការ​ទាក់ទង​គ្នា​ទេ ។

កាលពី​ថ្ងៃអាទិត្យ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ឯកឧត្តម ទៀ សីហា បាន​ថ្លែង​ថា ឧទ្ធម្ភាគចក្រ​ដែល​បាត់​ខ្លួន​នោះ ហោះហើរ​ក្នុង​បេសកកម្ម​ហ្វឹកហ្វឺន​នៅ​តាម​តំបន់ ដើម្បី​មើល​បច្ចេកទេស និង​ឧប ករណ៍​ទំនើប​កម្ម​លើ​វិស័យ​ហោះហើរ ។ ឯកឧត្តម​ថ្លែង​ថា ខ្ញុំ​ក៏​មិន​ទាន់​សន្និដ្ឋាន​យ៉ាងណា​ទេ ប៉ុន្តែ​ក្នុង​បេសកកម្ម​របស់​យើង គឺ​មាន​អ្នកបើកបរ​អ្នកជំនាញ​Pilot(​អ្នក​បើក​ឧទ្ធម្ភាគចក្រ​) យើង​ម្នាក់ និង​ជំនួយការ​ម្នាក់ ។ មាន​តែ​ពីរ​រូប​តែ​ប៉ុណ្ណោះ ដែល​បាន​ហ្វឹកហ្វឺន​ហោះហើរ​ទៅ​គោលដៅ​ដែល​បាន​កំណត់​ក្នុង​បេសកកម្ម ។ ជា​អកុសល យើង​ឃើញ​ថា ក្នុង​ថ្ងៃ​ហ្នឹង​អាកាសធាតុ​មិន​អំណោយផល ហើយ​បាន​ផ្តាច់​ការ​ទាក់ទង​គ្នា​មក​ទល់​ពេល​នេះ ។

បើ​តាម​លិខិត ស្តី​ពី​ផែនការ​ហោះហើរ​របស់​កងទ័ព​ជើង​អាកាស សារព័ត៌មាន​ទទួល​បានឱ្យ​ដឹង​ថា មន្ត្រី​យោធា​ពីរ​នាក់ គឺ​លោក ស៊ុន ផ្លា ប្រធាន​ក្រុម និង​លោក ខេ​ង ឆៃ​យុទ្ធ អាកាសយានិក ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ហ្វឹកហ្វឺន​ផ្លូវ​ឆ្ងាយ ដោយ​ហោះ​ចេញ​នៅ​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​១២ ខែកក្កដា និង​ត្រូវ​ឡប់​មក​វិញ​នៅ​ម៉ោង​២​រសៀល​ថ្ងៃ​ដដែល ។

តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងការពារជាតិ ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​បាន​បាត់​ការ​ទាក់ទង​ពី​ទីបញ្ជាការ​ទ័ពអាកាស ក្នុងភូមិ​សាស្ត្រ​ជួរ​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ និង​ខេត្តកោះកុង កាលពី​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២៤ ។ ក្រសួងការពារជាតិ​បញ្ជាក់​ថា ហេតុការណ៍​នេះ បាន​កើតឡើង​ក្នុងអំឡុងពេល​ហោះហើរ​ហ្វឹកហ្វឺន ដែល​ការ​ហោះហើរ​នេះ ស្ថិត​នៅ​ក្នុង​ផែនការ​ហោះហើរ​ហ្វឹកហ្វឺន​ជា​ប្រចាំ​របស់​កងទ័ព​ជើង​អាកាស​នៅ​តំបន់​នោះ ។

ឧទ្ធម្ភាគចក្រ​ដែល​បាត់​ការ​ទាក់ ទង​នេះ ប្រភេទ​Z-9
ឧទ្ធម្ភាគចក្រ​ដែល​បាន​បាត់​ការ​ទាក់ទង​នេះ ជា​ប្រភេទ​ឧទ្ធម្ភាគចក្រ​Z-9 ដែល​ផលិត​នៅ​ប្រទេស​ចិន ។ កម្ពុជា​បាន​ទិញ​ឧទ្ធម្ភាគចក្រ​ប្រភេទ Z-9 ចំនួន​១២​គ្រឿង កាលពី​ឆ្នាំ​២០១៣ ។
កាលពី​ឆ្នាំ​២០១៤ ឧទ្ធម្ភាគចក្រ​ប្រភេទ Z-9 នេះ ១​គ្រឿង​បាន​ធ្លាក់​ក្នុង​រណ្ដៅ​ដី ស្ថិត​ក្នុង​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដែល​កាលនោះ បណ្តាល​ឱ្យ​មនុស្ស​៤ នាក់​ស្លាប់ និង​ម្នាក់​រង​របួសធ្ងន់ ។

ទាក់ទិន​ឧបទ្ទវហេតុ​ថ្មី​នេះ គឺ​ចន្លោះ​ពេល​គ្នា​១០​ឆ្នាំ ដែល​១​គ្រឿង​ធ្លាក់​ក្នុង​រណ្ដៅ​ដី​នៅ​ឆ្នាំ​២០១៤ និង​១​គ្រឿង​នេះ ក៏​មាន​បញ្ហា​នៅ​ឆ្នាំ​២០២៤​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ