ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ប្រើ​ប្រេង​អស់​ជាង​១ពាន់​លាន​ដុល្លារក្នុង​កន្លះ​ឆ្នាំ​​កន្លង​មក

1 ខែ មុន
  • ភ្នំពេញ

ការ​នាំ​ចូល​ប្រេងឥន្ធនៈ​មក​ផ្គត់ផ្គង់​ទីផ្សារ​នៅ​ក្នុង​ប្រទេស​នៅ​ឆមាស​ទី​១​នៃ​ឆ្នាំ​២០២៤ បាន​កើន​ឡើង២២​ភាគរយ ដោយ​មាន​តម្លៃ​ជា​ទឹកប្រាក់​ជាង១០០០លាន​ដុល្លារ​ ។ របាយការណ៍​មួយ​ពី​ក្រសួងពាណិជ្ជកម្ម​បាន​និយាយ​ថា តម្លៃ​នៃ​ការ​នាំ​ចូល​ប្រេងម៉ាស៊ូត និង​ប្រេង​សាំង​មាន​ចំនួន​សរុប​១,២៧​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុងអំឡុងពេល​ខែមករា​ដល់​ខែមិថុនា​ឆ្នាំ​នេះ កើនឡើង២២ភាគរយ​ធៀប​នឹង​តម្លៃ​១,០៤ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។ ប្រភព​ដដែល​បាន​បន្ថែម​ថា…

0:00
0:00

ការ​នាំ​ចូល​ប្រេងឥន្ធនៈ​មក​ផ្គត់ផ្គង់​ទីផ្សារ​នៅ​ក្នុង​ប្រទេស​នៅ​ឆមាស​ទី​១​នៃ​ឆ្នាំ​២០២៤ បាន​កើន​ឡើង២២​ភាគរយ ដោយ​មាន​តម្លៃ​ជា​ទឹកប្រាក់​ជាង១០០០លាន​ដុល្លារ​ ។

របាយការណ៍​មួយ​ពី​ក្រសួងពាណិជ្ជកម្ម​បាន​និយាយ​ថា តម្លៃ​នៃ​ការ​នាំ​ចូល​ប្រេងម៉ាស៊ូត និង​ប្រេង​សាំង​មាន​ចំនួន​សរុប​១,២៧​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុងអំឡុងពេល​ខែមករា​ដល់​ខែមិថុនា​ឆ្នាំ​នេះ កើនឡើង២២ភាគរយ​ធៀប​នឹង​តម្លៃ​១,០៤ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។

ប្រភព​ដដែល​បាន​បន្ថែម​ថា កម្ពុជា​បាន​ចំណាយ​ប្រហែល៧៥៧,៥លាន​ដុល្លារ​សម្រាប់​ប្រេងម៉ាស៊ូត និង៥១២,៥លាន​ដុល្លារ​សម្រាប់​ប្រេងសាំងនៅ​ក្នុង​ឆ្នាំ​២០២៣​។

ប្រភព​ដដែល​បាន​បន្ត​ថា ការ​នាំ​ចូលប្រេង​ម៉ា​ស៊ូ​កើនឡើង១៦ភាគរយ ហើយ​ប្រេងសាំង​កើនឡើង​៣១​ភាគរយ​រៀង​គ្នា ។ បច្ចុប្បន្ន កម្ពុជា​ពឹងផ្អែក​ទាំងស្រុង​លើ​ការ​នាំ​ចូល​ប្រេងម៉ាស៊ូត និង​ប្រេង​សាំង ដោយសារ​ប្រេង​បម្រុង​បាតសមុទ្រ​របស់​ខ្លួន​ក្រោយ​ពី​បូម​បាន​ហើយ​ក៏​ខកខាន​ឡើង​វិញ ។

ក្រសួង​រ៉ែ និង​ថាមពល​បាន​ព្យាករណ៍​ថា តម្រូវការ​ផលិតផល​ប្រេង​នៅ​កម្ពុជា​នឹង​កើនឡើង​ដល់ ៤,៨​លាន​តោន​នៅ​ឆ្នាំ​២០៣០ កើនឡើង​ពី​២,៨​លាន​តោន​ក្នុង​ឆ្នាំ​២០២០​។ តម្លៃ​ប្រេងសាំង​ធម្មតា​នៅ​តាម​ស្ថានីយ​នានា​គឺ​៤.៣០០រៀល ឬ១,០៥ដុល្លារក្នុង​មួយ​លី​ត្រ ខណៈ​ប្រេងម៉ាស៊ូត​ថ្លៃ៤.២០០ រៀល ឬ១,០២ដុល្លារ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ