ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពាក់មីប៉ះ​សម្តី​ជាមួយ​នារី​ម្នាក់ ក្រោយ​ធ្វើការ​រិះ​គន់​​វី​ដេ​អូ​ដែល​លោក​​បាន​ផលិត

10 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​នាយ​ពាក់​មី បាន​ប៉ះទង្គិច​ពាក្យ​សម្តី​ជាមួយ​នារី​ម្នាក់ បន្ទាប់​ពី​នារី​ម្នាក់​នោះ​បាន​ធ្វើការ​រិះគន់​ទៅ​លើ​វី​ដេ​អូ​ដែល​លោក​បាន​ផលិត​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម ។ នារី​ម្នាក់​ដែល​ត្រូវ​បាន​គេ​ស្គាល់​ជា​អតីត​គូស្នេហ៍​របស់​តារា​សម្តែង​ប្រុស​មួយ​រូប ដោយ​នាង​បាន​ធ្វើ​ការ​រិះគន់​លើ​ហ្វេសបុក​ដោយ​មិន​សំចៃមាត់​ទៅ​លើ​វី​ដេ​អូ​ដែល​នាយ ពាក់​មី​បាន​ផលិត​មួយ ដោយនៅ​ក្នុង​នោះ…

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​នាយ​ពាក់​មី បាន​ប៉ះទង្គិច​ពាក្យ​សម្តី​ជាមួយ​នារី​ម្នាក់ បន្ទាប់​ពី​នារី​ម្នាក់​នោះ​បាន​ធ្វើការ​រិះគន់​ទៅ​លើ​វី​ដេ​អូ​ដែល​លោក​បាន​ផលិត​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម ។

នារី​ម្នាក់​ដែល​ត្រូវ​បាន​គេ​ស្គាល់​ជា​អតីត​គូស្នេហ៍​របស់​តារា​សម្តែង​ប្រុស​មួយ​រូប ដោយ​នាង​បាន​ធ្វើ​ការ​រិះគន់​លើ​ហ្វេសបុក​ដោយ​មិន​សំចៃមាត់​ទៅ​លើ​វី​ដេ​អូ​ដែល​នាយ ពាក់​មី​បាន​ផលិត​មួយ ដោយនៅ​ក្នុង​នោះ នាង​បាន​សម្តែង​ការ​មិន​ពេញចិត្ត​ចំពោះ​ការ​ផលិត​វី​ដេ​អូ​ពី​តារា​កំប្លែង​រូប​នេះ​គឺ​ដោយ​នាង​យល់​ថា តារា​កំប្លែង​រូប​នេះ​តែងតែ​យក​តួ​សម្តែង​ស្រី​ជា​ឧបករណ៍​ជា​ឈ្នាន់ ឬ​វាយតម្លៃ​តាម​ចិត្ត ដើម្បី​កេងប្រវ័ញ្ច​យក​ផលប្រយោជន៍​ខ្លួន ។

យ៉ាងណា ក្រោយ​ឃើញ​ការ​លើក​ឡើង​ពី​នារី​ខាងលើ តារា​កំប្លែង​នាយ ពាក់​មី បាន​បង្ហោះ​សារ​តាម
បណ្តាញ​សង្គម​ឆ្លើយ​តប​វិញ មើលទៅ​ប្អូនស្រី ដូច​ជា​ឈឺចាប់ ប្រចណ្ឌ​ជាង​ប្រពន្ធ​បង​ទៀត​ក្នុង​ខ្លួន​កើត​អី? ខ្ញុំ​នឹង​ប្រពន្ធ​ខ្ញុំ ជា​អ្នក​ផលិត​វី​ដេ​អូ​នេះ វា​ជា​មុខរបរ​បែប​សិល្ប​:​សម្តែង​ប្រ​ម៉ូត​ផលិតផល ។

លោក​បញ្ជាក់​ថា វី​ដេ​អូ​នេះ តើ​ខុស​អី? ស្លៀកពាក់​ធម្មតា​មិន​សិច​ស៊ី​ហួសហេតុ​ពេក ការ​សំដែង​ក៏​មិន​មានអី​ជ្រុលជ្រួស សូ​ម្បី​តែ​ប៉ះ​តួ​ស្រី​បន្តិច​មិន​ប៉ះ​ផង ពាក្យ​សម្តី​ក៏​មិន​មាន​ពាក្យ​ណា​ដែល​ថា ជា​ស្នេហា​ជាមួយ​តួ​ស្រី អត់​មាន​ទេ គឺ​ទៅ​ជីក​ទំពាំង ។ ហើយ​ជឿ​ដែរ​ថា ទៅ​ថត​តែ​២​នាក់ ក្រុមការងារ ប្រពន្ធ​ខ្ញុំ ក៏​ទៅ​ជាមួយ​ដែរ ។

សូម​ប្អូនស្រី​បើក​ចិត្ត​អោយ​ទូលាយ ហើយ​គិត​ថា នេះ​ជា​កា​សម្តែង ដើម្បី​អោយ​បងប្អូន​មើល​លេង​កំសាន្ត នឹង​ប្រ​ម៉ូត​ផលិតផល ។ ទោះជា​យ៉ាងណា ក្រោយ​ក្រោយ​បង្ហោះ​ពាក្យ​រិះគន់​ខាងលើ​នេះ មិន​បាន​ប៉ុន្មាន​នារី​ផង គេ​ឃើញ​នារី​រូប​នេះ​ក៏​បាន​លុប​សំ​ណេ​រ​របស់​ខ្លួន​ចោល​វិញ​ភ្លាម​ៗ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ