ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកចៅសង្កាត់វា.យចៅប្រុសលោកមេភូមិ បង្ករបួសស្នាមផ្អើលទាំងយប់

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ចៅសង្កាត់​ចោម​ចៅ​២ ប្រើ​អំពើ​ហិ​.​ង្សា​វា​.​យ​ចៅប្រុស​លោក​មេ​ភូមិ បណ្ដាល​ឲ្យ​រង​របួស​បាក់​ក្ដោងច្រមុះ​ផ្អើល​ទាំង​យប់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាល​វេលា​ម៉ោង​៩​និង​១៥​នាទី​យប់ ថ្ងៃ​ទី​១៤ ខែកក្កដា​នេះ ស្ថិត​នៅ​ចំណុច​សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ​សែន​ជ័យ…

រាជធានី​ភ្នំពេញ ៖ លោក​ចៅសង្កាត់​ចោម​ចៅ​២ ប្រើ​អំពើ​ហិ​.​ង្សា​វា​.​យ​ចៅប្រុស​លោក​មេ​ភូមិ បណ្ដាល​ឲ្យ​រង​របួស​បាក់​ក្ដោងច្រមុះ​ផ្អើល​ទាំង​យប់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាល​វេលា​ម៉ោង​៩​និង​១៥​នាទី​យប់ ថ្ងៃ​ទី​១៤ ខែកក្កដា​នេះ ស្ថិត​នៅ​ចំណុច​សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ជន​រង​គ្រោះ​ឈ្មោះ ស៊ឿ​ង ណា​រ៉ូ​ត ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរប​សិស្ស រស់នៅ​ភូមិ​កប់​គង សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ អ្នក​បង្កហេតុ គឺជា​លោក​ចៅសង្កាត់​ចោម​ចៅ​២ ឈ្មោះ វ៉ា សា​រ៉​ង រួម និង​បក្សពួក​ផ្សេង​ទៀត ។

យោង​តាម​ប្រភព​ព័ត៌មាន​បញ្ជាក់​ពី​សាច់ញាតិ​ខាង​ជន​រង​គ្រោះ បាន​បញ្ជាក់​ថា នៅ​មុន​ពេល​កើតហេតុ ចៅប្រុស​លោក​ចៅសង្កាត់ និង​ចៅប្រុស លោក​មេ​ភូមិ អ្នក​ទាំង​ពីរ​បាន​ទៅ​លេង​បាល់​នៅ​ក្នុង (​បុរី ធូរ លន​ស៊ី​ធី​) ជាមួយ​គ្នា បន្ទាប់​មក​ក៏​ឈប់​លេង ស្រាប់តែ​ចៅប្រុស​លោក​ចៅ​ខាងលើ ដោយ​អត់​មាន​អ្វី​ជិះ​ត្រឡប់​ទៅ​ផ្ទះ​វិញ ក៏​សុំ​ម៉ូតូ​ចៅប្រុស​លោក​មេ​ភូមិ​ជិះ ដោយសារ​មក​ផ្ទះ​នៅ​ពេល​ដែល​អ្នក​ធ្វើ​ដំណើរ​ឌុ​ប​គ្នា​មក​ដល់​ទល់មុខ និង​សង្កាត់​ភ្លាម ស្រាប់តែ​លោក​ចៅសង្កាត់​បាន​ចោទប្រកាន់​ទៅ​លើ​ចៅប្រុស​លោក​មេ​ភូមិ​ជា​អ្នក​នាំ​ចៅ​របស់​គាត់ អោយ​ខូច លុះ​ស្ដីថា​រួច​ក៏​ឈាន​ទៅ​ដល់​ប្រើ​អំពើ​ហិ​.​ង្សា​វា​.​យ​ប្រដៅ​ចៅប្រុស​លោក​មេ​ភូមិ អោយ​រង​របួស​សន្ល​.​ប់ ក្នុង​នោះ​ដែរ មាន​អ្នក​ជួយ​ព្រួ​.​តវា​.​យ​បន្ថែម​ទៀត ។ លុះ​ពេល​ដែល​ជន​រង​គ្រោះ​ដឹងខ្លួន​វិញ​ក៏​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​បាន​រៀបរាប់​ប្រាប់​ឪពុក​ម្ដាយ​រួច​ហើយ​សាច់ញាតិ​បាន​ឌុ​ប​ជន​រង​គ្រោះ​តាម​ម៉ូតូ​ទៅ​សង្គ្រោះ​ពិនិត្យ​នៅ​មន្ទីរពេទ្យ ឯកជន ឡាំ​ប៊ុ​ន​ផ​ន នៅ​ផ្លូវជាតិ​លេខ​៤ ដោយ​ខាង​គ្រូពេទ្យ​ពិនិត្យ​រួច​ឆ្លើយ​ថា បាក់​ក្ដោងច្រមុះ បន្ទាប់​មក​ខាង​សាច់ញាតិ​ជន​រង​គ្រោះ​បាន​នាំ​គ្នា​មក​រក​លោក​ចៅសង្កាត់​ដល់​កន្លែងធ្វើការ ដើម្បី​ដោះស្រាយ​បញ្ហា​ពី​មូលហេតុ​រឿងរ៉ាវ​ដែល​កើតឡើង​តែ​នៅ​ពេល​នោះ​លោក​ចៅសង្កាត់​បាន​គេច​វ៉េ​ស​មិន​ព្រម​ចូលខ្លួន​មក​ដោះស្រាយ​ជាមួយ​នោះ​ឡើយ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា មូលហេតុ​ដែល​លោក​ចៅសង្កាត់​វា​.​យ​នោះ ដើម្បី​ប្រដៅ​ចៅប្រុស​លោក​មេ​ភូមិ​តែ​ប៉ុណ្ណោះ ចំណែក​រឿង​ដែល​ជ្រុល​បង្ក​អោយ​មាន​រង​របួស​ស្នាម អស់​ថ្លៃ​ព្យាបាល​ប៉ុន្មាន​គាត់​ថា គាត់​ជា​អ្នក​ចេញ​ទាំង​អស់ហើយ​គាត់​ក៏​បាន​សុំ​ទោស​ចំពោះ​អាណាព្យាបាល​ជន​រង​គ្រោះ​ផង​ដែរ តែ​ខាង​គ្រួសារ​សាច់ញាតិ​ជន​រង​គ្រោះ​មិន​ព្រម ដោយ​កើតទុក្ខ​មិន​សុខ​ចិត្តជា​ខ្លាំង ។

ក្រោយ​ពេល​កើតហេតុ​ដោយ​ខាង​សាច់ញាតិ​ក្រុម​គ្រួសារ​របស់​ជន​រង​គ្រោះ​បាន​នាំ​គ្នា​ទៅ​ដាក់​ពាក្យបណ្ដឹង​ទៅ​ប៉ុស្តិ៍ ដើម្បី​អោយ​ខាង​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​រក​យុត្តិធម៌​ទៅ​តាម​និ​តិ​វិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ