ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បុរសម្នាក់លួច​ស្រលាញ់​ស្រី ​គេមិន​ស្រលាញ់ ក៏​ផឹកស្រា​ជាមួយ​មិត្តភក្តិរហូត​ស្រវឹង​ ក៏សម្រេចចិត្តធ្វើរឿងបែបនេះ

3 ខែ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ បុរស​ម្នាក់​លួច​ស្រលាញ់​ស្រី​គេ​មិន​ស្រលាញ់​ផឹកស្រា​ជាមួយ​មិត្តភក្តិ​ស្រវឹង​ក៏​លោត​ពី​អគារ​ជាន់​ទី​៣ ធ្លាក់​មក​ទើរ​លើ​ស័ង្កសី​រោង​ដាក់​រថយន្ត បង្ក​មានការ​ភ្ញាក់ផ្អើល​នៅ​ថ្ងៃ​ទី​១៤ ខែកក្កដា​នេះ នៅ​ស្ថិត​ភូមិ​ក្បាលស្ពាន​មួយ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ។…

បន្ទាយ​មាន​ជ័យ ៖ បុរស​ម្នាក់​លួច​ស្រលាញ់​ស្រី​គេ​មិន​ស្រលាញ់​ផឹកស្រា​ជាមួយ​មិត្តភក្តិ​ស្រវឹង​ក៏​លោត​ពី​អគារ​ជាន់​ទី​៣ ធ្លាក់​មក​ទើរ​លើ​ស័ង្កសី​រោង​ដាក់​រថយន្ត បង្ក​មានការ​ភ្ញាក់ផ្អើល​នៅ​ថ្ងៃ​ទី​១៤ ខែកក្កដា​នេះ នៅ​ស្ថិត​ភូមិ​ក្បាលស្ពាន​មួយ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ។

អ្នក​ឃើញ​ហេតុការណ៍​ប្រាប់​ថា ៖ នៅ​ពេល​ដែល​កំពុង​សម្រាក នៅ​ជាន់​ទី​៥ បន្ទប់​ជួល​១១​ជាន់​ផ្ទាល់​ដី ស្រាប់តែ​លាន់​សូរ ហើយ​ចេញ​មក​មើលឃើញ​បុរស​ម្នាក់​ដេក​ផ្ងារពោះ​ទើរ​លើ​ស័ង្កសី​រោង​រថយន្ត នៅ​ខាង​មុខ​ត្រូវ​បាន​សន្តិសុខ​ជួយ​យក​ចុះ​ពីលើ​ដំបូល​មក​ខាងក្រោម​មិនដឹង​ថា របួសធ្ងន់ រឺ​ស្រាល​នោះ​ទេ ដែល​ឃើញ​បន្សល់​ទុក​ទ្រាប់​ជើង​នៅ​សំ​យ៉ាប​ជាន់​ជាន់​ទី​៣ ។

សមត្ថកិច្ច​ប្រាប់​ថា ៖ បុរស​រង​គ្រោះ​មាន​អាយុប្រមាណ​ជា​៣០​ឆ្នាំ (​បុគ្គលិក​កាស៊ីណូ​) ស្នាក់​នៅ​ភូមិ​ក្បាលស្ពាន​មួយ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត តាម​សម្តី​ជន​រង​គ្រោះ​បានអោយ​ដឹង​មូលហេតុ ដែល​លោត​ពីលើ​អគារ​ជាន់​ទី​៣ ធ្លាក់​ទើរ​លើដំបូល​ស័ង្កសី រោង​ដាក់​ឡាន គឺ​មូលហេតុ​ដោយ​តូចចិត្ត​ខ្លួនឯង​ស្រលាញ់​ស្រី​ម្នាក់ គេ​មិន​ស្រលាញ់​ខ្លួន ទើប​សេ​ដ​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​នៅ​ខាងក្រៅ ហើយ​មក​ផឹក​នៅ​បន្ទប់ដេក​មិត្តភក្តិ​បន្ត​ទៀត នៅ​ពេល​មិត្តភក្តិ​ដេក​អស់​បាន​ចេញ​មក​សំ​យ៉ាប​ខាងក្រៅ ហើយ​លោត​ពីលើ​អគារ​ជាន់​ទី​៣ ធា្ល​ក់មក​ទើរ​ដំបូល​ស័ង្កសី​រោង​ដាក់​ឡាន​ខាង​មុខ បម្រុង​ស​ម្លា​.​ប់​ខ្លួន​តែ​របួសស្រាល ។

សមត្ថកិច្ច​រូប​នោះ បាន​បញ្ជាក់​ថា ៖ ក្រោយ​ជន​រង​គ្រោះ​លោត​ពីលើ​អគារ​ធ្លាក់​ទើរ​លើដំបូល​ស័ង្កសី ដេក​ផ្ងារពោះ ត្រូវ​បាន​សន្តិសុខ​យក​ចុះ​ពិនិត្យ​មើ​ក សាកសួរ​របួសស្រាល ហើយ​អោយ​ម៉ូតូ​កង​បី​ដឹក​ទៅ​ផ្ទះ ហើយ​អគារ​ដែល​ជន​រង​គ្រោះ​លោត​មាន​១១​ជាន់​ផ្ទាល់​ដី ដែល​ជន​រង​គ្រោះ​លោត​ជាន់​ទី​៣ ផ្ទាល់​ដី​មក​ទើរ​ដំបូល​រោង​ដាក់​រថយន្ត​ខាង​មុខ តែ​សំណាង​របួសស្រាល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ