ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់ត្រូវ​ឪពុកម្តាយក្មេងស្រីប្តឹងពីបទល្បួងនាងចូលផ្ទះសំណាក់​

1 ខែ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ជនសង្ស័យម្នាក់សមត្ថកិច្ចចាប់ខ្លួនពីបទលួងលោមក្មេងស្រីអាយុ១៣ឆ្នាំទៅរំលោ.ភ

ខេត្តស្វាយរៀង ៖ ជនសង្ស័យម្នាក់សមត្ថកិច្ចចាប់ខ្លួនពីបទលួងលោមក្មេងស្រីអាយុ១៣ឆ្នាំទៅរំលោភសេពសន្ទវៈនៅក្នុងផ្ទះសំណាក់ ក្រោយមកត្រូវបែកធ្លាយដល់ឳពុកម្តាយក្មេងរងគ្រោះ ប្តឹងតែម្តង ។

សមត្ថកិច្ចបានឲ្យដឹងថា យោងតាមបណ្ដឹងរបស់ឈ្មោះ រស់ យូន ភេទស្រី អាយុ៤១​ឆ្នាំ មុខរបរកម្មកររោងចក្រ ទីលំនៅបច្ចុប្បន្នភូមិត្រោកឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បានដាក់ពាក្យបណ្ដឹងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល៣​និង១៥នាទីរសៀល កូនស្រីរបស់​គាត់​ ត្រូវបានឈ្មោះ ជា សំណាង នាំទៅរំលោភសេពសន្ថវៈនៅផ្ទះសំណាក់​មួយកន្លែង​ ស្ថិតនៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

ដោយមានការចង្អុលបង្ហាញពីលោក​ឧត្ដមសេនីយ៍ត្រី សុខា រ៉ានាថ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានបញ្ជាឱ្យកម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយទាប ដឹកនាំដោយលោក វរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការងកងរាជអាវុធហត្ថខេត្តទទួលជំនាញព្រហ្មទណ្ឌ័និងដោយមានការសម្របសម្រួលនីតិវិធីពីឯកឧត្ដម ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តស្វាយរៀង នៅវេលាម៉ោង២និង៣០នាទី រសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ឈ្មោះ ជា សំណាង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ នៅចំណុចរោងចក្រកៃនីង ក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងហ្គីហ្គារីសស៌ ស្ថិតនៅភូមិដើមពោធិ៍ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

វត្ថុតាងដកហូតរួមមាន៖ ម៉ូតូចំនួន១ គ្រឿង, ទូរស័ព្ទដៃចំនួន១គ្រឿង, សម្លៀកបំពាក់ជនរងគ្រោះ ១កំប្លេ ។

បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាង ត្រូវ​បញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀង ដើម្បីអនុវត្តតាមនីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ