ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកចម្បាំងចចកចុះពិនិត្យមហាវិថី ស៊ី ជីនពីង

1 ខែ មុន

លោក វ៉ា​វ វេន​ប៊ិ​ន (Wang Wenbin) ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​ថ្មី​ដែល​សារព័ត៌មាន​ជប៉ុន​មួយ​ប្រសិទ្ធ​នាម​ថា «​អ្នក​ចម្បាំង​ចចក» បន្ទាប់់​ពី​បាន​មក​ដល់​កម្ពុជា​ប៉ុន្មាន​ថ្ងៃមុន នៅ​ថ្ងៃ​ទី១១ ខែកក្កដា…

លោក វ៉ា​វ វេន​ប៊ិ​ន (Wang Wenbin) ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​ថ្មី​ដែល​សារព័ត៌មាន​ជប៉ុន​មួយ​ប្រសិទ្ធ​នាម​ថា «​អ្នក​ចម្បាំង​ចចក» បន្ទាប់់​ពី​បាន​មក​ដល់​កម្ពុជា​ប៉ុន្មាន​ថ្ងៃមុន នៅ​ថ្ងៃ​ទី១១ ខែកក្កដា ឆ្នាំ​២០២៤ បាន​ចុះពិនិត្យ​ទីតាំង​សម្រាប់​ត្រៀម​រៀបចំ​ពិធី​ប្រសិទ្ធ​នាម​ឈ្មោះ​ផ្លូវ មហាវិថី ស៊ី ជី​ន​ពីង ដែល​គ្រោង​សម្ពោធ​ផ្លូវការ​នា​ពេល​ខាង​មុខ ។

លោក វ៉ាង បាន​ចុះ​រួម​គ្នា​ជាមួយនឹង​ក្រុម​មន្ត្រី​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក លឹ​ម ស៊ី​ដេ​នី​ន រដ្ឋលេខាធិការ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន តំណង​ក្រុមហ៊ុន​សំណង់​សៀង​ហៃ ក្រុមហ៊ុន​ប្រឹក្សា​បច្ចេកទេស​ក្វា​ង​ចូ​វ វ៉ាង​អាន និង​មន្ត្រី​ជំនាញ​បច្ចេកទេស​ពាក់ព័ន្ធ​ ។

តាម​ការ​គ្រោងទុក​ពិធី​ប្រសិទ្ធ​នាម​ឈ្មោះ​ផ្លូវ​នេះ គ្រោង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៩ កក្កដា ២០២៤ ក្រោម​អធិបតីភាព លោក ស៊ុន ចាន់​ថុ​ល ឧបនាយករដ្ឋមន្ត្រី​និង​ជា អនុប្រធាន​ទី​១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក្នុង​ឱកាស​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៦ នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​-​ចិន​ ។

ការ​ចុះ​ពិនិត្យ​ក្នុង​គោលបំណង​ដើម្បី​ពិនិត្យ​មើល​ទីតាំង​បង្គោល​ផ្លា​ក​ឈ្មោះ​ផ្លូវ «មហាវិថី ស៊ី ជី​ន​ពីង​» ដែល​កំពុង​សាងសង់​ដោយ​ព​ន្លឿ​ន​ការងារ​ឱ្យ​បាន​ទាន់​ពេលវេលា រៀបចំ​សណ្តាប់ធ្នាប់​នៅ​ទីតាំង​ប្រារព្ធ​ពិធី​ឱ្យ​បាន​រៀបរយរៀបចំ​ចរាចរណ៍ និងដើម្បី​ពិធី​សម្ពោធ​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​ជោគជ័យ ​។

មហាវិថី ស៊ី ជី​ន​ពីង ឆ្លងកាត់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាលមាន​ប្រវែង ៤៧,១០​គីឡូម៉ែត្រ ក្រាល​បេតុង​ស៊ីម៉ង់ត៍​សរសៃដែក មាន​ចំណុច​ចាប់ផ្តើម​ពី​គីឡូម៉ែត្រ ១៤+១០៥ នៃ​ផ្លូវជាតិ​លេខ​៤ និង​ចំណុច​ចុងបញ្ចប់​នៅ​គីឡូម៉ែត្រ ២៤+៨៤០ នៃ​ផ្លូវជាតិ​លេខ​១​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ