ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកម្តាយធ្វើតាម​វិធីទាំង​នេះ នឹងជួយឱ្យ​សម្រាល​កូនលឿន ដោយសុវត្ថិភាព

1 ខែ មុន

ចំពោះស្ត្រីមានផ្ទៃពោះទាំងឡាយអាចអនុវត្តតាមវិធីទាំងឡាយខាងក្រោមនេះ ដើម្បីអាចចៀសពី

ចំពោះស្ត្រីមានផ្ទៃពោះទាំងឡាយអាចអនុវត្តតាមវិធីទាំងឡាយខាងក្រោមនេះ ដើម្បីអាចចៀសពីការសម្រាលកូនដោយលំបាក។ តើមានអ្វីខ្លះទៅ?

នៅចន្លោះពេលដែលអ្នកមានផ្ទៃពោះ អ្នកគួរតែប្រយ័ត្នពីរបបអាហាររបស់អ្នក ដោយគួរតែពិសារអាហារដែលសម្បូរទៅដោយសារធាតុចិញ្ចឹម ដើម្បីឲ្យកូនលូតលាស់បានល្អ។ ម្យ៉ាងទៀត អ្នកគួរតែ ចៀស​ពីការបរិភោគច្រើន ហើយបែរជាមិនហាត់ប្រាណទៅវិញ ដោយអាចធ្វើឲ្យកូនធាត់ខ្លាំងបាន។

នៅ​ពេលដែលកូនធំខ្លាំង នោះអ្នកនឹងពិបាកសម្រាលកូនខ្លាំងណាស់។ ដូចនេះ អ្នកគួរតែមានការហាត់ប្រាណខ្លះ ទើបមិនធ្វើឲ្យកូនធំខ្លាំងពេលដែលអ្នកពិសារច្រើន។

ជាពិសេស អ្នកគួរតែសួរគ្រូពេទ្យឲ្យបានច្បាស់ពីដំណាក់កាលនៃការសម្រាល ទើបអ្នកមិនមានអារម្មណ៍តានតឹង ហើយភ័យខ្លាំង ដោយធ្វើឲ្យអ្នកពិបាកសម្រាលកូនខ្លាំងណាស់។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់ ទើបអ្នកងាយឆ្លងទន្លេបានសម្រេច៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ