ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលក្រម​ផ្ដន្ទាទោស​កូន​ដែល​ស្រវឹងស្រា​​ប្រើកាំ​.បិ.ត​ចា.ក់​​ម្ដាយ.ស្លា.ប់​​

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២៤ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​កូន​អកត្តញ្ញូ​ម្នាក់​ដែល​ស្រវឹងស្រា​ប្រើ​កាំបិត​ចុង​ស្រួច​ចាក់​សម្លាប់​ម្តាយបង្កើត​ដាក់​ពន្ធនាគារ​កំណត់​១៣​ឆ្នាំ ពី​បទ​.​ឃាតកម្ម តាម​មាត្រា ១៩៩…

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២៤ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​កូន​អកត្តញ្ញូ​ម្នាក់​ដែល​ស្រវឹងស្រា​ប្រើ​កាំបិត​ចុង​ស្រួច​ចាក់​សម្លាប់​ម្តាយបង្កើត​ដាក់​ពន្ធនាគារ​កំណត់​១៣​ឆ្នាំ ពី​បទ​.​ឃាតកម្ម តាម​មាត្រា ១៩៩ នៃ​ក្រមព្រហ្មទណ្ឌ ។

ជនជាប់ចោទ​មានឈ្មោះ​ឆៀប ឆែ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​កម្មករ លើកដាក់​លី​សែង​ឥ​វ៉ា​ន់​តាម​ផ្សារ ស្នាក់​នៅ​បន្ទាប់​ជួល ផ្ទះ​លេខ​៦E2 ជាន់​ទី​១ ផ្លូវ​រទេះ ភ្លើង ភូមិ​១០៦ សង្កាត់​បឹង​កក់​ទី​២ ខណ្​ឌទួលគោក រាជធានី​ភ្នំពេញ ។ សាលក្រម​បាន​ប្រកាស​ចំពោះ​មុខ​ជនជាប់ចោទ និង​សិទ្ធិ​ឲ្យ​ប្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់ បើ​មិន​សុខចិត្ត​ចំពោះ​ការ​កាត់ក្តី​នេះ ។

អង្គហេតុ​បណ្តាល​ឲ្យ​មាន​សាលក្រម​ផ្តន្ទាទោស កូន​អកត្តញ្ញូ​រូប​នេះ ត្រូវ​បាន​គេ​ដឹង​ថា កាលពី​យប់​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២៣ ជនជាប់ចោទ​ផឹកស្រា​ស្រវឹង​វង្វេងវង្វាន់​បាត់បង់​ស្មារតី ហើយ​ម្តាយ​បាន​ស្តីបន្ទោស​ឲ្យ​តិចតួច ក៏​កើត​មាន​ជម្លោះ​ធ្វើ​ឲ្យ​ជនជាប់ចោទ​ស្ទុះ​ទៅ​យក​កាំបិត​ចុង​ស្រួច​ចាក់​ទៅ​លើ​ជន​រង​គ្រោះជា​ច្រើន​កាំបិត ធ្វើ​ឲ្យ​រង​របួស​ហូរ​ឈាម​រហូត​ដល់​ស្លាប់ ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​នគរបាល​ខណ្ឌទួលគោក សហការ​ជាមួយ​នគរបាល​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ​បាន​ចុះ​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ និង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​តាម​នីតិវិធី ហើយ​ជនជាប់ចោទ​ត្រូវ​បាន​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​ចាប់ពី​ពេល​នោះ​មក ។

សំណុំរឿង​នេះ ត្រូវ​បាន​តុលាការ​បើក​ការ​ស៊ើបអង្កេត រហូត​មក​ដល់​ថ្ងៃ​ទី​០៧ ខែមិថុនា ឆ្នាំ​២០២៤ ទើប​លើកយក​មក​កាត់ក្តី ដែល​មាន​លោក កេ​ត សុ​ជាតិ ជា​ចៅក្រម​ជំនុំជម្រះ និង​លោក ប៉េង ម៉េ​ង​គ័ង ព្រះរាជអាជ្ញា​រង តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។

ក្រោយ​បញ្ចប់​សវនាការ​ចៅក្រម​ជំនុំជម្រះ បាន​លើក​ពេល​ប្រកាស​សាល ក្រម ទៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០២៤​នេះ នោ​ង​តម្រូវ​ផ្តន្ទាទោស​កូន​អកត្តញ្ញូ​ចាក់​សម្លាប់​ម្តាយបង្កើត​ដាក់​ពន្ធនាគារ​១៣ ឆ្នាំ​ពី​បទ​.​ឃាតកម្ម​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ