អបអរសាទរ! លី មួយលាង គ្រងម្កុដ Miss Teen International ២០២៤
- ភ្នំពេញ
នៅទីបំផុត កញ្ញាឯកយុវវ័យកម្ពុជា លី មួយលាង បានគ្រងម្កុដនៃកម្មវិធី Miss Teen International ២០២៤ ដែលបានយកឈ្នះទៅលើបេក្ខនារីដែលមកពីប្រទេសប្រមាណ៣០…
នៅទីបំផុត កញ្ញាឯកយុវវ័យកម្ពុជា លី មួយលាង បានគ្រងម្កុដនៃកម្មវិធី Miss Teen International ២០២៤ ដែលបានយកឈ្នះទៅលើបេក្ខនារីដែលមកពីប្រទេសប្រមាណ៣០…
នៅទីបំផុត កញ្ញាឯកយុវវ័យកម្ពុជា លី មួយលាង បានគ្រងម្កុដនៃកម្មវិធី Miss Teen International ២០២៤ ដែលបានយកឈ្នះទៅលើបេក្ខនារីដែលមកពីប្រទេសប្រមាណ៣០ ជុំវិញពិភពលោក ក្នុងវគ្គផ្តាច់ព្រ័តដែលបានធ្វើឡើងកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងប្រទេសឥណ្ឌា ។
មុននឹងអាចគ្រងម្កុដនាពេលនេះ លី មួយលាង ត្រូវបានមហាជន ជាពិសេសបណ្តាអ្នកគាំទ្រកម្ពុជាជាច្រើនបានដាក់ក្តីសង្ឃឹមច្រើនពីការទទួលជ័យជំនៈនៅក្នុងកម្មវិធីខាងលើនេះ ដោយសារពីមួយវគ្គទៅមួយវគ្គយុវតីកម្ពុជារូបនេះធ្វើបានយ៉ាងល្អ ទាំងសមត្ថភាព និងរូបសម្រស់ ជាពិសេសឈុតតំណាងជាតិយ៉ាងលេចធ្លោ គឺឈុតសត្វមយូរាដែលមានស្លាបតំណាងឲ្យសេរីភាពរបស់ LGBT បញ្ឈប់នូវការរើសអើងភេទ និងបង្ហាញពីសិទ្ធិរបស់ពួកគេដែលជាអ្នកស្រឡាញ់ភេទដូចគ្នា ត្រូវមានសិទ្ធិសេរីភាពដូចមនុស្សទូទៅដែរ។
ភាពល្អឥតខ្ចោះទាំងអសនេះហើយ ដែលបានធ្វើឲ្យគណៈកម្មការដាក់ពិន្ទុក្នុងការប្រកួតបានសម្រេចឲ្យ លី មួយលាង គ្រងម្កុដ Miss Teen International ២០២៤ ដែលអាចយកឈ្នះបេក្ខនារីជាច្រើនរូបមកពីបណ្តាប្រទេសនានាជុំវិញពិភពលោក ។
ក្រោយគ្រងម្កុដ លី មួយលាង បានបង្ហោះសារតាមបណ្តាញសង្គមថា នាទីចុងក្រោយ ខ្ញុំធ្វើបានហើយសម្រាប់កម្ពុជា។ នាងបន្ថែមថា ខ្ញុំបានឈ្នះការប្រកួតប្រជែងផ្នែកយុវវ័យដ៏ធំបំផុតក្នុងពិភពលោក អរគុណអ្នករាល់គ្នាដែលគាំទ្រខ្ញុំ។ ខ្ញុំពិតជាមានមោទនភាពនាំមកនូវមោទនភាព ជាមួយការនាំមកនូវម្កុដយុវវ័យដ៏ធំបំផុតសម្រាប់ប្រទេសកម្ពុជា ។
ជាការកត់សម្គាល់មុនឡើងយន្តហោះចេញពីកម្ពុជាទៅប្រកួតកម្មវិធី Miss Teen International ២០២៤ នៅប្រទេសឥណ្ឌា លី មួយលាង បានលើកឡើងប្រាប់បណ្តាញសារព័ត៌មានថា នាងមានការប្ដេជ្ញាចិត្ដថានឹងនាំយកលទ្ធផលល្អជូនជាតិមាតុភូមិ ។នាងបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយមុនចេញទៅប្រកួតនេះ នាងបានហ្វឹកហាត់ខ្លាំងទ្វេដងតាំងពីវគ្គសំណួរចម្លើយ ទាំងការដើរលើឆាក Evening gown និងឈុតប្រចាំថ្ងៃ ។
នាងបន្ថែមថា បេក្ខភាពទាំង៣០ប្រទេស ដែលនឹងចូលរួមប្រកួតក្នុងកម្មវិធីនេះ គឺសុទ្ធតែមានចំណុចពិសេសរបស់គេរៀងៗខ្លួន ហើយនាងក៏បានសិក្សាពីសមត្ថភាពរបស់ពួកគេមួយចំនួនហើយ ។
យ៉ាងណាក្នុងនាមរូបនាងតំណាងកម្ពុជាចូលរួមប្រកួតក្នុងកម្មវិធីដ៏ធំនេះនាងនឹងពាំនាំយកភាពអស្ចារ្យអំពីសិល្បៈ វប្បធម៌របស់យើងទៅបង្ហាញជូនអន្ដរជាតិនៅក្នុងឱកាសនោះដែរ ។
គួរបញ្ជាក់ថា លី មួយលាង បេក្ខភាពមកពីប្រទេសកម្ពុជា បានគ្រងម្កុដ Miss Teen International ២០២៤ ដោយនៅក្នុងនោះចំណាត់ថ្នាក់ 1st Runner Up is បានទៅលើកញ្ញា Anettemarrero មកពីប្រទេស Cuba ខណៈពេលចំណាត់ថ្នាក់ 2nd Runner up បានទៅលើកញ្ញា Orianaribeiro មកពីប្រទេស Namibia ៕
ចែករំលែកព័តមាននេះ