ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ខណ្ឌ​៧​មក​រា ឆ្មក់​បង្ក្រាប​ទីតាំង​ល្បែងស៊ីសងមួយ​កន្លែង ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​០៨​នាក់

3 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​គណៈ​បញ្ជា​ឯកភាព​ខណ្ឌ ៧​មក​រា បាន​ឆ្មក់​ចុះ​បង្ក្រាប​ទីតាំង​ល្បែងស៊ីសង​មួយ​កន្លែង ប្រភេទ​ជល់​មាន់​អន​ឡាញ និង​បៀ​ក្រា​ត ជាដើម ដកហូត​វត្ថុ​តាង រួម​មាន…

រាជធានី​ភ្នំពេញ ៖ កម្លាំង​គណៈ​បញ្ជា​ឯកភាព​ខណ្ឌ ៧​មក​រា បាន​ឆ្មក់​ចុះ​បង្ក្រាប​ទីតាំង​ល្បែងស៊ីសង​មួយ​កន្លែង ប្រភេទ​ជល់​មាន់​អន​ឡាញ និង​បៀ​ក្រា​ត ជាដើម ដកហូត​វត្ថុ​តាង រួម​មាន ៖ កំ​ព្យូ​ទ័​រ ទូរទស្សន៍ និង​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​០៨​នាក់ ។

ប្រតិបត្តិការ​នេះ បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០២៤ ដោយ​ទទួល​បាន​បទបញ្ជា​ពី​លោក ថេ​ង សុ​ថុ​ល អភិបាល​ខណ្ឌ​៧​មក​រា ចាត់​ឲ្យ​លោក ណុ​ប ផា អភិបាលរង ដឹកនាំ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ ឆ្មក់​ចុះ​បង្ក្រាប​ជាក់ស្ដែង​តែ​ម្ដង ទីតាំង​ល្បែងស៊ីសង​នៅ​ចំណុច​ផ្ទះ​លេខ​៣១Eoz ផ្លូវ​លេខ​១៣៤ សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ជំនាញ​បាន​ឲ្យ​ដឹង​ថា មុន​ឈាន​ដល់​ការ​ចុះ​បង្ក្រាប​ទីតាំង​បើក​ល្បែងស៊ីសង​គ្រប់​ប្រភេទ​នេះ កម្លាំង​ជំនាញ​បាន​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​ច្បាស់​ថា ទីតាំង​នេះ​ប្រាកដជា​បើក​ល្បែងស៊ីសង​គ្រប់​ប្រភេទ មាន​ដូច​ជា ៖ ជល់​មាន់​អន​ឡាញ បៀរ​ក្រា​ត និង​ផ្សេង​ៗ​ទៀត​ពាក់ព័ន្ធ​នឹង​ល្បែងស៊ីសង​។ ដូច្នេះ​កម្លាំង​បាន​ធ្វើការ​ឆ្មក់​ចុះ​បង្ក្រាប​បាន និង​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​០៨​នាក់ និង​វត្ថុ​តាង​ពាក់ព័ន្ធ​នឹង​ល្បែងស៊ីសង មាន​ដូច​ជា កំ​ព្យូ​ទ័​រ ០៦​គ្រឿង ទូ​ទស្សន៍ ០២​គ្រឿង ។

ក្រោយ​បញ្ចប់​ប្រតិបត្តិការ កម្លាំង​បាន​នាំ​យក​មនុស្ស​ប្រុស​ស្រី ចំនួន​០៨​នាក់ នឹង​វត្ថុ​តាង យក​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ ៧​មក​រា​ដើម្បី​សួរនាំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ចាត់ការ​តាម​នីតិវិធី ។

គួរ​រំលឹក​ផង​ដែរ​ថា កាលពី​រសៀល​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០២៤ នៅ​សាលា​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍ ក្នុង​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ បាន​សង្កត់ធ្ងន់​ថា ចំពោះ​ល្បែងស៊ីសង​គ្រប់​ប្រភេទ ត្រូវ​តែ​លប់​បំបាត់ មិន​ត្រូវ​ឲ្យ​មាននៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ដាច់ខាត​! តាម​រយៈ​ការ​ពង្រឹង​ពី​មួយ​ថ្ងៃ ទៅ​មួយ​ថ្ងៃ ឲ្យ​បាន​ខ្លាំង ដើម្បី​ឈាន​ទៅ​លុប​បំបាត់​ឲ្យ​អស់ ៕

អត្ថបទសរសេរ ដោយ