ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្ត​ចំនួន​៧​ត្រូវ​បាន​កំណត់​ជា​គោលដៅ​ទាក់​ទាញ​​ទេសចរ​ណ៍​ចិន

5 ថ្ងៃ មុន
  • ភ្នំពេញ

​ប្រតិបត្តិ​ករ​ទេសចរណ៍​មក​ពី​ខេត្ត​៧ ​រួម​មានសៀមរាប បាត់ដំបង ឧត្តរមានជ័យ បន្ទាយ​មាន​ជ័យ កំពង់ធំ ព្រះ​វិហារ និង​ខេត្ត​ប៉ៃលិន ត្រូវ​បាន​អញ្ជើញ​មក​ចូលរួម​វគ្គ​បណ្តុះបណ្តាល​អ្នក​វាយតម្លៃ និង​ជន​បង្គោល​នៃ​ប្រព័ន្ធ​វាយតម្លៃ​ទទួលស្គាល់​គុណភាព​សេវាកម្ម​ទេសចរណ៍​ទីផ្សារ​ចិន…

​ប្រតិបត្តិ​ករ​ទេសចរណ៍​មក​ពី​ខេត្ត​៧ ​រួម​មានសៀមរាប បាត់ដំបង ឧត្តរមានជ័យ បន្ទាយ​មាន​ជ័យ កំពង់ធំ ព្រះ​វិហារ និង​ខេត្ត​ប៉ៃលិន ត្រូវ​បាន​អញ្ជើញ​មក​ចូលរួម​វគ្គ​បណ្តុះបណ្តាល​អ្នក​វាយតម្លៃ និង​ជន​បង្គោល​នៃ​ប្រព័ន្ធ​វាយតម្លៃ​ទទួលស្គាល់​គុណភាព​សេវាកម្ម​ទេសចរណ៍​ទីផ្សារ​ចិន (China Ready) ។

លោក អាំង សុវណ្ណ​រ័​ត្ន អគ្គនាយក​គ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មការ​វាយតម្លៃ​ប្រព័ន្ធ​បញ្ជាក់​កម្រិត​គុណភាព​សេវាកម្ម​ទេសចរណ៍ China Ready គឺ​បាន​បើក​វគ្គ​បណ្តុះបណ្តាល​នេះ​កាលពី​ថ្ងៃ​ទី២៧ ខែមិថុនា ឆ្នាំ​២០២៤ នៅ​ខេត្តសៀមរាប ។

វគ្គ​បណ្តុះបណ្តាល​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង ដើម្បី​ជំរុញ​ការ​ពង្រឹងគុណភាព​សេវាកម្ម​ទេសចរណ៍​តាម​រយៈ​ប្រព័ន្ធ​វាយតម្លៃ​បញ្ជាក់​កម្រិត​គុណភាព​សេវាកម្ម​ទេសចរណ៍​ទទួល​ទេស​ចរ​ណ៍​ចិន «China Ready Accreditation System» និង​ការ​ជំរុញ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ពិសេស ស្ថាប័ន​ពាក់ព័ន្ធ និង​ផ្នែក​ឯកជន ត្រៀមខ្លួន​ឱ្យ​បាន​រួចរាល់​ក្នុង​ការ​ទទួលភ្ញៀវ​ទេសចរ​ចិន ចូលរួម​ដល់​យុទ្ធនាការ «​ឆ្នាំ​នៃ​ការ​ផ្លាស់​ប្ដូរ​ប្រជាជន និង​ប្រជាជន​កម្ពុជា​-​ចិន ២០២៤» ។

យោង​តាម​របាយការណ៍​របស់​ក្រសួងទេសចរណ៍​ដែល​បាន​ចេញ​កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​ឲ្យ​ដឹង​ថា ចំនួន​ភ្ញៀវ​ទេសចរ​ចិន​មក​កម្ពុជា​បាន​កើនឡើង៤១,៥​ភាគរយ ក្នុង​រយៈពេល៤ខែ​ដំបូង​នៃ​ឆ្នាំ ២០២៤ ។

របាយការណ៍​បាន​និយាយ​ថា ភ្ញៀវ​ទេសចរ​ចិន​សរុប​ចំនួន២៦០.៤៥៥​នាក់​បាន​ធ្វើ​ដំណើរ​មក​កម្ពុជា​​នៅ​ក្នុងអំឡុង​ខែមករា​ដល់​ខែមេសា​ឆ្នាំ​នេះ​ ខណៈ​ដែល​កាលពី​រយៈពេល​ដដែល​ឆ្នាំ​២០២៣ ទេសចរ​ចិន​មក​កម្ពុជា​ត្រឹមតែ ១៨៤.០០០នាក់​ប៉ុណ្ណោះ​។

របាយការណ៍​បានឱ្យ​ដឹង​ថា ភ្ញៀវ​ទេសចរ​ចិន​មាន​ចំនួន១២,៣​ភាគរយ​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិ​សរុប​មក​កម្ពុជា ខណៈ​ដែល​ភ្ញៀវ​ទេសចរ​បរទេស​សរុប​គឺ​មាន​ចំនួន​រហូត​ដល់​ទៅ ២,១១ លាន​នាក់ ក្នុង​រយៈពេល៤ខែ​ដំបូង​នៃ​ឆ្នាំ​នេះ កើនឡើង​ជាង២២ភាគរយ​ធៀប​នឹង​១,៧២ លាន​នាក់ ក្នុង​រយៈពេល​ដូច​គ្នា​នា​ឆ្នាំ​២០២៣ ។ ចិន​គឺជា​ប្រភព​ទេសចរ​បរទេស​ធំ​ទី​បី​មក​កាន់​កម្ពុជា បន្ទាប់​ពី​ប្រទេស​ថៃ និង​វៀតណាម​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ