ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នំ​ចំនួន​៦​បាន​​ក្លាយជា​តំបន់​បេតិកភណ្ឌ​ធម្មជាតិ

3 ខែ មុន
  • បន្ទាយមានជ័យ

ខេត្ត​​​បន្ទាយ​មាន​ជ័យ​ ៖ ស្ថិត​នៅ​ភាគ​​ខាងលិច ​និង​ជា​ខេត្ត​ធំ​ទី​១៣នៃ​ប្រទេស​កម្ពុជា ខេត្តបន្ទាយ

ខេត្ត​​​បន្ទាយ​មាន​ជ័យ​ ៖ ស្ថិត​នៅ​ភាគ​​ខាងលិច ​និង​ជា​ខេត្ត​ធំ​ទី​១៣នៃ​ប្រទេស​កម្ពុជា ខេត្តបន្ទាយមានជ័យមាន​ភ្នំ​ចំនួន ៦​​ ត្រូវ​​បាន​​បង្កើត​ជា​​តំបន់​​បេតិក​ភណ្ឌ​ធម្មជាតិ​ និង​កំពុង​ស្នើ​សុំ​ភ្នំ​ចំនួន១៦​​ទៀត​ ដើម្បី​ការពារ​ជា​តំបន់​ភ្នំ​ធម្មជាតិ។

លោក យឹ​ម លី ប្រធាន​មន្ទី​បរិស្ថាន​ខេត្ត​ថ្លែង​ថា ​ភ្នំ​ចំនួន​៦​នេះត្រូវ​បាន​បង្កើត​ជា​តំបន់​បេតិកភណ្ឌ​ធម្មជាតិកាលពី​ឆ្នាំ​២០២០ ដោយ​​បាន​បោះបង្គោល​ព្រំ​ការពារ​ចំនួន​២០៦​ដើម​ ក្នុង​នោះ​បោះ​ដោយ​មន្ទីរ​ចំនួន​៩៣​ដើម និង​ដោយ​ក្រសួង​ចំនួន​១១៣​ដើម ។

១-​នៅស្រុក​ថ្មពួក មាន​ភ្នំ​វែងឬភ្នំ​ព្រះ ទំហំ​១ ៥០០​ហិ​កតា ។
២-​នៅស្រុក​ព្រះនេត្រព្រះ មាន​ភ្នំ​ព្រះនេត្រព្រះ ទំហំ​១៣​ហិ​កតា ។
៣-​នៅស្រុក​ម៉ា​ឡៃ(​ជាយ​ដែន​)​ មាន​ភ្នំ​យាយ​សំ ​ទំហំ​ ៤ ១៦​ហិ​កតា ។
៤-នៅ​ក្រុង​សិរី​សោភ័ណ មានភ្នំ​បាក់ ទំហំ​៣៦​ហិ​កតា ភ្នំ​ជ​ញ្ជាំង ទំហំ​១៤​ហិ​កតា និង ភ្នំ​ស្វាយ​ ទំហំ​១៦​ហិ​កតា ។

លោក​ប្រ​ធានមន្ទីរ បន្តថា ខេត្តបន្ទាយមានជ័យ​នៅមាន​ភ្នំ​ចំនួន​១៦​ទៀត ដែល​មន្ទីរ​បរិស្ថាន​ខេត្ត ​បាន​ស្នើ​សុំ​ទៅ​រដ្ឋបាល​ខេត្ត ដើម្បី​ដាក់​ជូន​ទៅ​ក្រសួងបរិស្ថាន ចេញ​អនុក្រឹត្យ​ស្តី​ពី​ការ​បង្កើត​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ ៖

១-​ក្រុង​សិរី​សោភ័ណមាន ​ភ្នំ​កង​វ៉ា ភ្នំ​ខ្លា​កូន
២-​ស្រុក​ព្រះនេត្រព្រះ​មាន ភ្នំ​ស្រះ ភ្នំ​ជ្រាប់
៣-​ស្រុក​មង្គលបុរី​មាន ភ្នំ​តូច ភ្នំ​ប្រាសាទ ភ្នំ​បន្ទាយ​នាង
៤-​ស្រុក​ម៉ា​ឡៃ​មាន​ ភ្នំ​ម៉ា​ឡៃ​ ភ្នំ​កំពូល​បី ភ្នំ​រាំង ភ្នំ​ទឹក​ចេញ ។

ស្ថិត​នៅ​ចុង​ពាយ័ព្យ​នៃ​ប្រទេស ខេត្តបន្ទាយ​មានជ័យ​ជា​ខេត្ត​មួយ​ដែល​មាន​ផ្ទៃដី​ធំ​លំដាប់​ទី​១៣ ក្នុង​ប្រទេស​កម្ពុជា មាន​ក្រុង​ធំ​ៗ​ចំនួន២ គឺ​ក្រុង​ប៉ោយ​ប៉ែ​ត និង​ក្រុង​សិរី​សោភ័ណ ។ ភ្នំ​មួយដែល​មាន​កម្ពស់​ខ្ពស់​ជាងគេ​បង្អស់​​នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ ​គឺ​«​ភ្នំ​ជញ្ជាំង» ស្ថិត​​នៅ​ក្នុងសង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ ​​មាន​ចម្ងាយ​ប្រមាណ​ ៤​គីឡូម៉ែត្រ​ពី​សាលា​ខេត្ត ។ ភ្នំ​នេះ​មាន​ល្អាង​ជា​ច្រើន​ដូច​ជា ល្អាង​ល្ខោន ល្អាង​បោះ​ឈូង ល្អាង​ប្រមា ល្អាង​ប្រចៀវ ជាដើម ។

កាល​ពីដើម​ឡើយ​ នៅ​ភ្នំ​នេះ​ធ្លាប់​មាន​ទឹកធ្លាក់​ពីលើ​ភ្នំ​ខួប​ប្រាំង​ខួប​វស្សា ហើយ​មាន​​ជំនឿ​​ថា
ប្រជាពលរដ្ឋ​តែងតែ​ឮ​ភ្លេងពិណពាទ្យនៅរៀង​រាល់ថ្ងៃ​សីល ចេញពី​ល្អាង​ភ្នំ​នេះ ។ នៅ​លើ​ភ្នំ មាន​ចេតិយ​តម្កល់​ព្រះ​សារី​រិ​ក​ធាតុ ដែល​បាន​និង​កំពុង​សាងសង់​នៅ​លើ​កំពូល​ដែល​ខ្ពស់​បំផុត ដើម្បី​រក្សា​បាន​នូវ​សេចក្តីសុខ និង​ភាព​លូតលាស់​ទៅ​មុខ ។ ​ក្នុង​ការ​សាងសង់​នោះ ​ក៏​មាន​គម្រោងកសាង​ខ្សែ​រ៉កជិះ​កន្ត្រក​សម្រាប់ឡើង​ទៅ​ចេតិយ​នោះ​ផង​ដែរ ។

កាលពី​​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២០ កន្លងទៅ រាជរដ្ឋាភិបាល​បាន​ចេញ​សេច​ក្ដី​សម្រេចស្ដីពី​បង្កើត​ភ្នំ​ជញ្ជាំង​​នេះ​ឱ្យទៅ​ជា​តំបន់​បេតិកភណ្ឌ​ធម្មជាតិ។

ចំណែក​ភ្នំ​ដែល​ជា​តំបន់​សក្តានុពល​ទេស​ចរណ៍​តាម​ព្រៃ​ភ្នំ ក្នុង​ខេត្តបន្ទាយមានជ័យ​ គឺ​ភ្នំ​ព្រះ ស្ថិត​ក្នុងស្រុក​ថ្មពួក មាន​ចម្ងាយ​ប្រមាណ​១០​គីឡូម៉ែត្រ តាម​ផ្លូវជាតិ​លេខ​ ៥៦A ពី​ទីរួមខេត្ត ។

ភ្នំ​ព្រះ​ ​ជា​ភ្នំ​មួយ​សម្បូរ​ទៅ​ដោយ​រូង​ប្រហែល​ជិត​៣០​ ។ រូង​សំខាន់ៗមាន​ រូង​ព្រះ​(​បិទ​បាំង​ដោយ​បារមី​) រូង​តា​ឥសី រូង​ក្អម​​ខ្លោច រូង​បាយសី​ជាដើម ។ ទី​កន្លែង​នេះ​ ជាទី​សក្ការបូជា​បែប​ព្រហ្មញ្ញសាសនា និង​ព្រះពុទ្ធ​សាសនា​ផង​ដែរ ។ ភ្នំ​ព្រះ មាន​កម្ពស់​ប្រមាណ ២០០​ម៉ែត្រ មាន​កាំជណ្តើរ​បុរាណ​ឡើង​ទៅ​កាន់​កំពូលភ្នំ ដែល​ហ៊ុម​ព័ទ្ធ​ទៅ​ដោយ​ព្រៃឈើ​ចម្រុះ ជម្រក​សត្វព្រៃ ផ្ទៃដី​ជុំវិញ​ភ្នំ​ ១ ២០០​ហិ​កតា ដែល​ជា​​ព្រៃ​អភិរក្ស​ ។

ភ្នំ​ព្រះ​នេះ​​មាន​កន្លែង៣​សំខាន់​ៗ ៖
១-​ជា​កន្លែង​សក្ការៈ ដែល​មាន​តំណាល​ពី​បុរាណ​មក មាន​របស់​សក្ការៈ ដែល​​ខ្មែរយើង​តែង​គោរព​បូជា ហើយ​មាន​អាង​ទឹកធម្មជាតិ​មួយ​មាន​ទំហំ​ប្រមាណ​២​ទៅ​៣​ម៉ែត្រ មិន​ដែល​រីង​នោះ​ទេ ។
២-​រូងភ្នំ​ជា​កន្លែង​កម្សាន្ត​និង​ជាទី​គោរព​បូជា ។
៣-​​សក្តានុពល​ព្រៃឈើ​និង​សត្វព្រៃ ។

ភ្នំ​ព្រះ​ ជា​តំបន់អេកូ​ទេសចរណ៍ធម្មជាតិ មាន​ព្រៃ​ឈើ​ រូង​ភ្នំ ល្អាង ដែល​​ភ្ញៀវ​ទេសចរ​ទៅ​លេង​​កម្សាន្តរាល់​ថ្ងៃ ហើយ​លោក​ជំទាវ ម៉ៅ ម៉ា​ល័យ កែ គឹ​ម​យ៉ា​ន បាន​កសាង​នៅ​ទីនោះ​ច្រើន បាន​ជួស​​ជុល​​ ហើយ​​មាន​កសាង​វត្ត​នៅ​ទីនោះ​និង​បាន​ធ្វើ​ផ្លូវ​ថ្នល់​​ចូល​ទៅ​ភ្នំ​ព្រះ​ផងដែរ ​។

ខេត្តបន្ទាយមានជ័យ​ ជា​ខេត្ត​មួយ​ដែល​មាន​ទីតាំង​ប្រវត្តិសាស្ត្រ វប្បធម៌ រមណីយដ្ឋាន​ជា​ច្រើន ដែល​ជា​សក្ដានុពលក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​​ទេសចរ​ទាំង​ជាតិនិង​អន្តរជាតិ មក​ទស្សនា សម្រាក​​លំ​ហែ​កាយ និង​កម្សាន្ត នៅ​តាម​​តំបន់​ទេសចរណ៍​នានា​ក្នុង​ខេត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ