ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​ប្រវត្តិសាស្ត្រ​យោធា​តេ​ជោ​កោះ​ថ្ម X16 ​នៅ​តែ​ជា​កន្លែង​ចង​ចាំ​ក្នុង​ចិត្តជា​និច្ច

6 ខែ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖​ តំបន់​ប្រវត្តិសាស្ត្រ​យោធា​តេ​ជោ​កោះ​ថ្ម X16​នៅ​ជា​កន្លែង​មួយ ដែល​ធ្វើឲ្យ​ថ្នាក់ដឹកនាំ​ចង​ចាំ​ជា​និច្ច ​មិន​អាច​បំភ្លេច​បាន​ពោល ​គឺជា​កន្លែង​ដែល​រាជរដ្ឋាភិបាល​តែងតែ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​ជា​រៀង​រាល់​ឆ្នាំ​ ។ ជាក់ស្តែង ​នៅ​ថ្ងៃ​ទី​២០…

​រាជធានី​ភ្នំពេញ ​៖​ តំបន់​ប្រវត្តិសាស្ត្រ​យោធា​តេ​ជោ​កោះ​ថ្ម X16​នៅ​ជា​កន្លែង​មួយ ដែល​ធ្វើឲ្យ​ថ្នាក់ដឹកនាំ​ចង​ចាំ​ជា​និច្ច ​មិន​អាច​បំភ្លេច​បាន​ពោល ​គឺជា​កន្លែង​ដែល​រាជរដ្ឋាភិបាល​តែងតែ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​ជា​រៀង​រាល់​ឆ្នាំ​ ។

ជាក់ស្តែង ​នៅ​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ ២០២៤​ នេះ ​រាជរដ្ឋាភិបាលបាន​ប្រារព្ធ​ពិធី​ខួបអនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​នៃ​ការ​ចង​ចាំ​ដំណើរ​ឆ្ពោះទៅ​ការ​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុ​ល ពត «២០ មិថុនា​១៩៧៧-២០ មិថុនា ២០២៤»​ នៅ​តំបន់​ប្រវត្តិសាស្ត្រ​យោធា​តេ​ជោ​កោះ​ថ្ម X16 ស្ថិត​នៅ​ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។

សម្តេច​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ក្នុង​ពិធី​ខួប អនុស្សាវរីយ៍ លើក​ទី ៤៧ ទិវា​នៃ​ការ​ចង​ចាំ​ដំណើ រ​ឆ្ពោះទៅ​ការ​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុ​ល ពត «២០ មិថុនា​១៩៧៧ – ២០ មិថុនា ២០២៤»​ យ៉ាង​ដូច្នេះ​ថា ​ទោះបី​ប្រទេស​ជាតិ​មានការ​រីក​ច​ម្រើ ន​យ៉ាងណា​ក្តី ក៏​រាជរដ្ឋាភិបាល​នៅ​តែ​ចង​ចាំ​ជា​និច្ច និង​រំឭក​ដឹងគុណ​ដ៏​ធំធេង​របស់​វីរ​យុទ្ធ​ជន យុទ្ធ​នារី កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់ ដែល​បាន​ពលិកម្ម​យ៉ាង​អង់ អាច​ក្លាហាន បូជា​សាច់​ស្រស់ ឈាម​ស្រស់ ដើម្បី​បុព្វហេតុ​ជាតិ មាតុភូមិ​។

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ថា ទោះបីជា​ប្រទេស​ជាតិ​មានការ​អភិវ​ឌ្ឍ​លើ​គ្រប់​វិស័យ​យ៉ាង​ណា​ក្តី ប៉ុន្តែ​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​តែ​ដឹងគុណ​ជា​និច្ច​ចំពោះ បុព្វ​ហេ​តនៃ​ការ​លះបង់​គ្រប់​បែប​យ៉ាង​ចំពោះ​បងប្អូន​ជនរួមជាតិ​ទាំងអស់ តាម​រយៈ​ការ​រៀបចំ​ទិ វា​នៃ​ការ​ចង​ចាំ​នេះ​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​អរគុណ​ជាមួយ​ពុក​ម៉ែ បងប្អូន​ក្មួយ​ៗ​អ្នក​ភូមិ​កោះ​ថ្ម ដែល​តែងតែមាន​ជំនឿ​ជឿជាក់​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន តាំងពី​ដើម​មក ចាប់តាំងពី​ឆ្នាំ​១៩៧០​ដល់​ឆ្នាំ​២៩៧៥ ដល់​ឆ្នាំ​១៩៧៧ ហើយ​នៅ​ឆ្នាំ​២០២២ ២០២៣​កន្លង​មក​។

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​បន្ត​ថា បងប្អូន​ជនរួមជាតិ​ទាំងអស់​នៅ​កោះ​ថ្ម នៅ​តែ​បន្ត​គាំទ្រ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា តាម​រយៈ​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ និង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧​នៃ​រដ្ឋសភា​។

សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ការ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​នៃ​ការ​ចង​ចាំ​ដំណើរ​ឆ្ពោះទៅ​ការ​ផ្ដួលរំលំ របប​ប្រល័យពូជសាសន៍ ប៉ុ​ល ពត ដើម្បី រំលឹក​ដល់​ស្លាកស្នាម​ប្រវត្តិ​សាស្ត្រ​ដ៏​មានគុណ​តម្លៃ​សម្រាប់​ជាតិ និង​ប្រជាជន និង​វីរភាព​របស់ យុទ្ធ​ជន យុទ្ធ​នារី និង​ប្រជា​ពលរដ្ឋ​គ្រប់ ក្នុង​ការ​តស៊ូ​ដើម្បី​ជាតិ និង​ប្រជាជន​។

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់​បន្ថែម​ថា ពលី​កម្ម​ប្រកបដោយ​ស្មា រ​តី​ស្នេហា​ជាតិ​របស់ យុទ្ធ​ជន យុទ្ធ​នារី និង​ប្រជាពលរដ្ឋ​គ្រប់​ដំណាក់កាល​នៃ​ប្រ​វិត្ត​សាស្ត្រ គឺ​បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​កិច្ច​ការពារ​បូរណភាព​ទឹកដី ការ​កសាង​សុខ​សន្តិភាព និង​ស្ថេ​រ​ភាព​សង្គម សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា សំដៅ​ធានា​ឱ្យ​មានការ​អភិវឌ្ឍ សេដ្ឋកិច្ច​សង្គម ដើម្បី​ឧត្តម​ប្រយោជន៍​សម្រាប់​ជាតិ មាតុភូមិ​និង​ប្រជាជន​កម្ពុជា​យើង​។

សូម​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២៤ នេះ គឺជា​ខួប​គម្រប់ ៤៧​ឆ្នាំ នៃ​ដំណើរ​តស៊ូ​ឆ្ពោះទៅ​រក​ការ​រំដោះជាតិ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​យុទ្ធ​មិត្ត ដើម្បី​រំដោះ​ជាតិ និង​ប្រជាជន​កម្ពុជា​ចេញពី​ការ​កាប់ សម្លាប់​របស់​ខ្មែរក្រហម កាលពី​ថ្ងៃ​ទី​២០​ខែមិថុនា ឆ្នាំ​១៩៧៧ ជា​ពេល​ដែល​សម​មិត្ត ហ៊ុន សែន ក្នុង​វ័យ ២៥​ឆ្នាំ រួម​នឹង​យុទ្ធ​មិត្ត​ដ៏​ស្ម័គ្រ ស្មោះ ៤​រូប​ផ្សេង​ទៀត បាន​សម្រេចចិត្ត​ក្នុង​ស្ថានភាព​ដ៏​តានតឹង​បំផុត​ចាក​ចេញពី​ទឹកដី ចាក​ចេញពី​ឧត្តម​ភរិយា​និង​កូន​ក្នុង​ផ្ទៃ​ជាទី​ស្រឡាញ់ ធ្វើ​ដំណើរ​ជ្រែក​ស្បៃ​រាត្រី​ឆ្លង កាត់​ព្រំដែន​ទាំង​គ្រោះថ្នាក់​បំផុត ឆ្ពោះទៅ​កាន់​ប្រទេស​វៀតណាម ដើម្បី​ស្វែងរក​ការ​គាំទ្រ​ក្នុ ង​ការ​រំដោះជាតិ និង​ប្រជាជន​កម្ពុជា ចេញពី​ក្រញាំ​បិសាច​ដ៏​សែន​ឃោរឃៅ ប៉ុ​ល​ពត​។


ដោយ​ផ្តើម​ចេញពី​ដំណើរ​តស៊ូ​ជាមួយ​ទឹកចិត្ត​ដ៏​មុះ​មុត​នោះ​ហើយ ទើប​នាំ​ឱ្យ​មាន ការ​រំដោះប្រទេស​ជាតិ និង​ប្រជាជន​កម្ពុជា ចេញពី​របប​វាល​ពិឃាត ប៉ុ​ល ពត នៅ​ថ្ងៃ​ទី​០៧ ខែមករា ឆ្នាំ ១៩៧៩ ហើយ​ឈាន​ឆ្ពោះទៅ​រក​ការ​បិទ​បញ្ចប់​ភ្លើងសង្គ្រាម នាំ​មក​នូវ​កា​រប​ង្រួ ប​បង្រួម​ជាតិ ឯកភាព​ជាតិ និង​ការ​កសាង​អភិវឌ្ឍន៍​ប្រទេស​ឱ្យ​រីក​ចម្រើន​រហូត​មក​ដល់​បច្ចុប្បន្ន​។

ជាមួយ​គ្នា​នេះ ដើម្បី​រម្លឹក​ដល់​ស្លាក ស្នាម​ប្រវត្តិសាស្ត្រ​ដ៏​មានគុណ​តម្លៃ​សម្រាប់​ជាតិ និង​ប្រជាជន និង​ដើម្បី​គាស់​រំលើង​ឱ្យ​ឃើញ​នូវ​វីរភាព​របស់​កុលបុត្រ​ខ្មែរ​ក្នុង​ការ​តស៊ូ​ដើម្បី​ជាតិ និង​ប្រជាជន​សម្រាប់​កុលបុត្រ​ខ្មែរ​ជំនាន់​ក្រោយ​នោះ នៅ​ឆ្នាំ​២០១៧ ដែល​ជា​ខួប ៤០​ឆ្នាំ​នៃ​ការ​ចេញ​តស៊ូ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន រួម​នឹង​យុទ្ធ​មិត្ត​ដែល​នៅ​មានជីវិត បាន​ធ្វើ​ដំណើរ​រួម​គ្នា​ទៅ​កាន់​គ្រប់​ចំណុច​ក្នុង​ដំណាក់កាល​តស៊ូ​នោះ​។ ចាប់តាំងពី​ឆ្នាំ​២០១៧​នោះ​មក ក្រសួងការពារជាតិ ក៏​បាន​ទទួល​ភារកិច្ច​រៀ ប​ចំ​ប្រារព្ធ​ពិធី​មួយ​នេះ​ជា​រៀង​រាល់​ឆ្នាំ​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ