ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣​ចំណុច​លើរាងកាយរបស់កូនមិនគួរស្អាតពេកទេ ទើបមិនគ្រោះថ្នា.ក់ដល់សុខភាព

4 ខែ មុន

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីកន្លែងទាំង៤លើរាងកាយរបស់កូនមិនគួរស្អាតពេកទេ

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីកន្លែងទាំង៤លើរាងកាយរបស់កូនមិនគួរស្អាតពេកទេ ទើបសុខភាពមិនប្រឈមនឹងគ្រោះថ្នាក់។ តើមានអ្វីខ្លះទៅ?

អ្នកម្តាយមិនគួរតែងតែលូកដៃឆ្កឹះអាចម៍ច្រមុះឲ្យកូនតូចទេ ព្រោះច្រមុះរបស់កូនមិនទាន់លូតលាស់បានគ្រប់គ្រាន់។ នៅពេលដែលអ្នកម្តាយឆ្កឹះច្រើន នឹងធ្វើឲ្យអាចម៍ច្រមុះកាន់តែច្រើន ថែមទាំងអាចធ្វើឲ្យកូនហៀរសំបោរ និងហូរឈាមផងដែរ។

ម៉ាក់ៗក៏មិនគួរតែងតែខ្វារអាចម៍ត្រចៀកកូនដែរ ព្រោះវាអាចជួយទប់ទឹក និងសត្វល្អិតទាំងឡាយមិនឲ្យចូលទៅក្នុងត្រចៀកកូនបាន។ ជាពិសេស នៅពេលដែលអ្នកខ្វារច្រើន ក៏អាចធ្វើឲ្យរន្ធត្រចៀកកូនគ្រោះថ្នាក់ដែរ ព្រោះវានៅលូតលាស់មិនទាន់ល្អនោះទេ។

អ្នកម្តាយមិនគួរតែងតែលាងគូទឲ្យកូននោះទេ ដោយនោមម្តងលាងម្តងនោះឡើយ។ នៅពេលដែលអ្នកលាងច្រើនពេក នឹងអាចធ្វើឲ្យប៉ះពាល់ដល់ស្បែកកូន ថែមទាំងអាចធ្វើឲ្យមេរោគចូលទៅវិញ។ ដូចនេះ ក្នុងមួយថ្ងៃ អ្នកគួរតែលាងគូទឲ្យកូនចំនួន២ដងបានហើយក្នុងពេលងូតទឹកឲ្យកូន។ ជាពិសេស ក្រោយពេលដែលកូនបត់ជើងធំរួច អ្នកអាចលាងបាន ទើបមិនធ្វើឲ្យគូទកូនរលាកឡើងកន្ទួលក្រហម៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ