ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់ ប្តឹងក្រុមហ៊ុន Apple ក្រោយប្រពន្ធបើកឃើញសារដែលខ្លួនឆាតជាមួយស្រីស្នេហ៍នៅលើ​កុំព្យូទ័រ ទាំងដែលសារនោះបានលុបក្នុងទូរស័ព្ទរួច

3 ខែ មុន

(អង់គ្លេស)៖ បុរសជនជាតិអង់គ្លេសម្នាក់កំពុងដាក់ពាក្យប្តឹង Apple បន្ទាប់ពីត្រូវប្រពន្ធសុំលែង ក្រោយពីសារឆ្លើយឆ្លងជាមួយស្រីស្នេហ៍ ត្រូវបានបែកធ្លាយ ដោយប្រពន្ធគាត់បានឃើញសារមិនគប្បីទាំងនោះនៅលើកុំព្យូទ័រ iMac ទោះបីជាបុរសជាប្តីបានលុបឆាតនៅលើទូរសព្ទហើយក្តី។ បុរសដែលមានរហស្សនាមថា…

(អង់គ្លេស)៖ បុរសជនជាតិអង់គ្លេសម្នាក់កំពុងដាក់ពាក្យប្តឹង Apple បន្ទាប់ពីត្រូវប្រពន្ធសុំលែង ក្រោយពីសារឆ្លើយឆ្លងជាមួយស្រីស្នេហ៍ ត្រូវបានបែកធ្លាយ ដោយប្រពន្ធគាត់បានឃើញសារមិនគប្បីទាំងនោះនៅលើកុំព្យូទ័រ iMac ទោះបីជាបុរសជាប្តីបានលុបឆាតនៅលើទូរសព្ទហើយក្តី។

បុរសដែលមានរហស្សនាមថា Richard តែងតែលាក់បាំងប្រពន្ធប្រព្រឹត្តរឿងមិនគប្បីជាមួយនឹងស្រីស្នេហ៍នៅខាងក្រៅដែលជានារីរកស៊ីផ្លូវភេទ។ គាត់តែងតែឆ្លើយឆ្លង ណាត់ជួបនារីទាំងនោះតាមរយៈ កម្មវិធី iMessages នៅលើទូរស័ព្ទ iPhone ហើយបន្ទាប់មកលុបសារនោះទាំងអស់។ យ៉ាង​ណា​មិញ ជារឿងស៊យបុរសរូបនេះមិន​បាន​ដឹង​ថា ទោះ​ជា​សារ​ដែល​បាន​លុប​ក៏​នៅ​តែ​អាច​ចូល​បាន​នៅ​លើ iMac ដែរ ព្រោះតែតាមរយៈមុខងារ Family Sharing របស់ iCloud ។

ប្រពន្ធរបស់ Richard បានរកឃើញសារខាងលើនៅពេលបើកកម្មវិធី iMessage នៅលើ iMac របស់នាង។ នាងក៏បានលាតត្រដាងផងដែរថា នាងបានរកឃើញប្រវត្តិរបស់ប្តីនាងក្នុងការទាក់ទងស្រីពេស្យាជាច្រើនឆ្នាំមកហើយ ដែលបង្ហាញថាគាត់មានទំនាក់ទំនងស្នេហាជាយូរណាស់មកហើយ នេះបើយោងតាម កាសែត New York Times ។

ហេតុការណ៍​ខាងលើ​បាន​ធ្វើ​ឱ្យ​ស្ត្រីជាប្រពន្ធបាន​ប្តឹង​លែងលះ​ប្តី ។ យោងតាមរបាយការណ៍បានឱ្យដឹងថា Richard ត្រូវខាតបង់អស់ជាង៦លានដុល្លារ ក្នុងការលែងលះនេះ។

ក្រោយមកគាត់បានស្តីបន្ទោសក្រុមហ៊ុន Apple ចំពោះឧប្បត្តិហេតុខាងលើ ហើយបានអំពាវនាវឱ្យបុរសដែលជួបក្នុងស្ថានភាពដូចគ្នា ឱ្យប្តឹងក្រុមហ៊ុន Apple ជាមួយគាត់។

Apple មិន​ទាន់​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ហេតុការណ៍​នេះ​នៅ​ឡើយ​ទេ៕ ប្រភព៖ money control

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ