ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរប្រយ័ត្ន! អ្នក​ម្តាយ​៤​នេះ ភាគច្រើន សុទ្ធតែ​អាច​កើត​មុន​ខែ

1 អាទិត្យ មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អ្នក​ម្តាយ​ដែល​ងាយ​សម្រាល​មុន​ខែ​ណាស់​។ តើ​មាន​បុគ្គល​

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អ្នក​ម្តាយ​ដែល​ងាយ​សម្រាល​មុន​ខែ​ណាស់​។ តើ​មាន​បុគ្គល​ណាខ្លះ​ទៅ?

អ្នក​ម្តាយ​ដែល​ធ្វើការ​នឿយហត់​ខ្លាំង ងាយ​ប្រឈម​មុខ​នឹង​ការ​កើត​មុន​ខែ​ខ្លាំង​ណាស់ ព្រោះ​ពេល​ដែល​អ្នក​ម្តាយ​បញ្ចេញ​កម្លាំង​ខ្លាំង នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្បូន​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​ស្បូន​បើក​មុន​ថ្ងៃ ហើយ​កូន​ចេញ​មក​មុន​ថ្ងៃ​កំណត់​។ ដូចនេះ មិន​ថា​អ្នក​ម្តាយ​ហាត់ប្រាណ ឬ​ធ្វើ​ការងារ​ផ្ទះ​ទេ គឺ​មិន​ត្រូវ​នឿយហត់​ខ្លាំង​ឡើយ​។

អ្នក​ម្តាយ​ដែល​មិន​ឡើង​ទម្ងន់​ក្នុង​ពេល​ពរ​ពោះ​កូន​ក្នុង​ផ្ទៃ ក៏​ងាយ​ប្រឈម​មុខ​នឹង​ការ​សម្រាល​មុន​ខែ​ដែរ ព្រោះ​រាង​កាយ​ខ្វះ​សារធាតុចិញ្ចឹម​។ ដូចនេះ អ្នក​ម្តាយ​គួរតែ​ត្រៀម​ទុកជា​មុន ទើប​មិន​គ្រោះថ្នាក់​។

អ្នក​ម្តាយ​ដែល​មាន​ទម្លាប់​ដើរ​ហាត់ប្រាណ កូន​ក៏​អាច​ចេញ​មក​មុន​ពេល​កំណត់​ដែរ​។ ចំពោះ​អ្នក​ម្តាយ​ដែល​មិនសូវ​ដើរ​ហាត់ប្រាណ ដោយនៅ​ក្នុង​តែ​ផ្ទះ អាច​កើត​ក្នុង​ពេល​កំណត់​ ឬ​ក្រោយ​ពេល​កំណត់​។

កូន​ក្នុង​ពោះធំ​ពេក ក៏​ធ្វើ​ឲ្យ​អ្នក​ម្តាយ​អាច​កើត​មុន​ពេល​កំណត់​ដែរ ព្រោះ​កូន​លូតលាស់​ខ្លាំង​ពេក​។ ដូចនេះ អ្នក​ម្តាយ​គួរតែ​ត្រៀម​ចិត្ត ត្រៀម​កាយ ត្រៀម​របស់​ឲ្យ​គ្រប់ ទើប​មិន​ស្លន់​ក្នុង​ពេល​សម្រាល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ