ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមប្រឹក្សា​អាណ​ត្តិ​ថ្មី ចុះ​សំណេះសំណាល​សួរសុខទុក្ខ​ពលរដ្ឋ​​៧៨គ្រួសារ​ក្នុង​សហគមន៍​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ​

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមប្រឹក្សា​នៃ​គណៈ​អភិបាល​ខណ្ឌ​ច្បារ​អំពៅ​អណ​ត្តិ​ថ្មី កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​មិថុ​

រាជធានី​ភ្នំពេញ ៖ ក្រុមប្រឹក្សា​នៃ​គណៈ​អភិបាល​ខណ្ឌ​ច្បារ​អំពៅ​អណ​ត្តិ​ថ្មី កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​មិថុ​នា ឆ្នាំ​២០២៤ បាន​ចុះ​សួរ សុខទុក្ខ សំណេះសំណាល និង​មាន​នាំ​យក​អំណោយ​ជា​សម្ភារៈ ថវិការ​មួយ​ចំនួន យក​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​សហ គម​ន៍​វាល​ស្បូវ ចំនួន​៧៨ គ្រួសារ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ព្រែក​ធំ​១ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។ ពិធី​នោះ​ដឹកនាំ​ដោយ​លោក ចេ​ង មុនី​រ៉ា ប្រធានកិត្តិយស​អនុសា ខា​កាកបាទក្រហមកម្ពុជា​ខណ្ឌ​ច្បារ​អំពៅ និង​ជា​អភិបាល ខណ្ឌ​បន្ត​អណ​ត្តិ​ថ្មី និង​លោក ម៉ៅ សឿ​ត ប្រធាន​ក្រុមការងារ​ចុះ​ជួយ​សង្កាត់​ក្បាលកោះ រួម​ជាមួយ​សមាជិក​សមាជិការ ក្រុមការងារ​ជា​ច្រើន​នាក់​ទៀត ។

លោក ចេ​ង មុនី​រ៉ា មាន​មតិ​សំណេះសំណាល​និង​ផ្ដាំផ្ញើ​ក្នុង​កម្មវិធី​មនុស្សធម៌​នេះ​ដែរ ដោយ​លោក​ថ្លែង​ថា ថ្វី​ដ្បិតតែ​អំណោយ​ទាំង នេះ​មិន​សមប្រកប​ទៅ​តាម​ការ​ចង់បាន​របស់​បងប្អូន​យ៉ាងណា​ក៏ ដោយ តែ​វា​បាន​សម្រាល​ការ​លំបាក​របស់​បងប្អូន​មួយ​រយៈពេល​ដែរ ហើយ​នេះ​ជា​ទឹកចិត្ត​ដ៏​ប្រពៃ​របស់​សប្បុរសជន តាម​រយៈ​អាជ្ញា ធរ​ខណ្ឌ​សម្រាប​យក​មក​ជួយ​ឧបត្ថម្ភ ដើម្បី​សម្រាលទុក្ខ​លំបាក​របស់​បងប្អូន​ដែល​មាន​ជីវភាព​ខ្វះខាត ដែល​គ្រួសារ​ខ្លះ​រង​គ្រោះ​ដោយ​អគ្គិភ័យ ខ្លះ​រង​គ្រោះ​ដោយ​គ្រោះ​ធម្មជាតិ ។

លោក​អភិ​បា​ល​ខណ្ឌ​បាន​បន្ត​ថា ក្រោម​ដំបូល​សន្តិភាព​ប្រទេស​ជាតិ​យើង​មាន ការ​រីក​ចម្រើន ឥត​ឈប់​ឈរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ដូច្នេះ​សូម​បង ប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ទាំងអស់​គ្នា ដើម្បី​ថែរក្សា​សន្តិភាព បន្ត​ការ​អភិវឌ្ឍ​ឲ្យ​រីក​ចម្រើន​ថែម​ទៀត ។ អ្វី​ដែល​សំខាន់​ចាប់តាំងពី​បងប្អូន​មក​រស់នៅ​ក្នុង​សហគមន៍​នេះ គឺ​បងប្អូន​មាន​ភាព​កក់ក្តៅ​ដោយសារ​តែ​អាជ្ញាធរ បាន​យកចិត្តទុកដាក់​រៀបចំ​លំនៅ​ឋាន​ចែក​ជូន​បងប្អូន​និង ធ្វើ​ប្លង់​ជា​លក្ខណៈ​ប្រព័ន្ធ​ជូន​បងប្អូន ដែល​បងប្អូន​មាន​សិទ្ធិ​កាន់កាប់​តកូនតចៅ ។ ចំពោះ​អំណោយ​ដែល​យក​មក​ចែក​ជូន​នៅ​ពេល​នេះ​ក្នុង​មួយ​គ្រួសារ​ៗ ទទួល​បាន​អង្ករ​២៥ គីឡូ​ក្រាម ទឹកត្រី​១​យួរ ទឹក​ស៊ីអ៊ីវ​១​យួរ ។

ឆ្លៀត​ក្នុងឱ​កាស​នោះ​ដែរ​ លោក​ជំទាវ​មេធាវី ងួ​ន មក​រា សមាជិក​គណៈមេធាវី​នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា និង​ស្វាមី ជា​សប្បុរសជន​មួយ​រូប បាន​ចូលរួម សំណេះសំណាល និង​សួរសុខទុក្ខ បងប្អូន​ប្រជាពលរដ្ឋ​ទាំង​៧៨​គ្រួសារ និង​បាន​ចែករំលែក​ជូន​នូវ​ច​វិកាមួយ​ចំនួន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ផង​ដែរ ។

នៅ​ចុង​ក្រោយ​លោក​អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ បាន​ផ្ដាំផ្ញើ​បន្ថែម ដល់​បងប្អូន​ប្រជាពលរដ្ឋ បើ​មាន​បញ្ហា នៅ​ក្នុង​សហគមន៍ បញ្ហា​ជីវភាព​គ្រួសារ បញ្ហា​មិន​ប្រក្រតី​ណាមួយ​ដែល​កើតឡើង ត្រូវ​រាយការណ៍​បន្ទាន់ ដល់​អាជ្ញាធរ សង្កាត់​និង​ខណ្ឌ ដើម្បី​រិះរក​មធ្យោបាយ​ដោះស្រាយ​ជូន​បងប្អូន ៕
(ដោយ ៖ រ​ដ្ឋា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ