ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានទូត​កូរ៉េ​ខាងត្បូង​រៀបចំ​ការ​ប្រកួត​កីឡា​តេ​ក្វា​ន់​ដូ

1 អាទិត្យ មុន
  • ភ្នំពេញ

ស្ថានទូតកូរ៉េខាងត្បូងប្រចាំ​​​​កម្ពុជា បានរៀបចំការប្រកួតកីឡាតេក្វាន់ដូពានរង្វាន់​ឯកអគ្គរដ្ឋទូត​ឆ្នាំ​ ២០២៤ នៅមជ្ឈមណ្ឌលតេក្វាន់ដូ ប៊ូយ៉ុង-ខ្មែរ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២៤…

ស្ថានទូតកូរ៉េខាងត្បូងប្រចាំ​​​​កម្ពុជា បានរៀបចំការប្រកួតកីឡាតេក្វាន់ដូពានរង្វាន់​ឯកអគ្គរដ្ឋទូត​ឆ្នាំ​ ២០២៤ នៅមជ្ឈមណ្ឌលតេក្វាន់ដូ ប៊ូយ៉ុង-ខ្មែរ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ​។

ការ​ប្រកួត​កីឡា​តេ​ក្វា​ន់​ដូ​ពានរង្វាន់​ឯកអគ្គរដ្ឋទូត​ឆ្នាំ ២០២៤​នេះ ធ្វើ​ឡើង​ក្នុង៦​វិញ្ញាសា​មេ​គុន (Poomsae) និង ២១ វិញ្ញាសា​ប្រយុទ្ធ​(Kyorugi) មាន​អត្ត​ព​លិ​ក​សរុប​ចំនួន ២៩៦​បាន​ចូលរួម​។

លោក​ឯកអគ្គរដ្ឋទូត ផាក ជុង វូ​ក ( PARK Jung-Wook) បាន​មាន​ប្រសាសន៍​ថា ទំនាក់ទំនង​សហប្រតិបត្តិការ​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ​កាន់តែ​ជិត​ស្និទ្ធ​ឡើង ដោយ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​លើក​ទី​១​របស់​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា ទៅ​កាន់​សាធារណរដ្ឋ​កូរ៉េ​កាលពី​ខែឧសភា​កន្លង​ទៅ​ទទួល​បាន​ជោគជ័យ ហើយ​ប្រទេស​ទាំង​ពីរ​ត្រូវ​បាន​ដំឡើង​កម្រិត​ទំនាក់ទំនង​ទៅ​ជា «​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​» ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ឱ្យ​កាន់តែ​ជិត​ស្និ​ទ ជា​ពិសេស តេ​ក្វា​ន់​ដូ គឺជា​ព្រឹត្តិការណ៍​កីឡា​ដ៏​ពេញ​និយម​មួយ ដែល​ត​ភ្ជាប់​ប្រទេស​ទាំង​ពីរ ហើយ​សាធារណរដ្ឋ​កូរ៉េ​នឹង​បន្ត​គាំទ្រ​ដល់​ការ​ពង្រីក​មូលដ្ឋាន​កីឡា​តេ​ក្វា​ន់​ដូ​នៅ​កម្ពុជា​។

លោក ឯកអគ្គរដ្ឋទូត បាន​សង្ឃឹមថា កីឡាករ​-​កីឡាការិនី​ ដែល​បាន​ចូលរួម​ការ​ប្រកួត​នឹង​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​កីឡា​តេ​ក្វា​ន់​ដូ និង​រីក​ចម្រើន​ក្លាយជា​អត្ត​ព​លិ​ក​តំណាង​ឱ្យ​ប្រទេស​កម្ពុ​ជានា​ពេល​អនាគត​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ