ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជធានី​ភ្នំពេញ​នៅ​បន្ត​រក​ឃើញ​គ្រា.ប់បែក​ខ្នាត​ធំ​នៅឡើយ​ទេ

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ដែល​ជា​មជ្ឈមណ្ឌល​ស្នូល​របស់​ប្រទេស​ នៅ​តែ​បន្ត​រក​ឃើញ​គ្រាប់បែក​ខ្នាត​ធំ​នៅឡើយ​ទេ ។ នេះ​បើ​តាម​ការ​ចែករំលែក​នៅ​លើ​បណ្តាញ​សង្គម​របស់ លោក ហេង រតនា អគ្គនាយក​ស៊ី​ម៉ាក នៅ​ព្រឹក​ថ្ងៃ​ទី១៤…

រាជធានី​ភ្នំពេញ ដែល​ជា​មជ្ឈមណ្ឌល​ស្នូល​របស់​ប្រទេស​ នៅ​តែ​បន្ត​រក​ឃើញ​គ្រាប់បែក​ខ្នាត​ធំ​នៅឡើយ​ទេ ។ នេះ​បើ​តាម​ការ​ចែករំលែក​នៅ​លើ​បណ្តាញ​សង្គម​របស់ លោក ហេង រតនា អគ្គនាយក​ស៊ី​ម៉ាក នៅ​ព្រឹក​ថ្ងៃ​ទី១៤ ខែមិថុនា ឆ្នាំ​២០២៤ ។

លោក​បាន​បញ្ជាក់​ថា កាលពី​ម្សិលមិញ នៅ​ភូមិ​បឹង​គ្រើល សង្កាត់​ឪឡោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ អ្នកនេសាទ​ត្រី​ ក្នុង​បឹង​រណ្តៅ​ដី​បាន​ប្រទះ​ឃើញ​គ្រា.ប់បែក​ខ្នាត​ធំ​មួយ​គ្រា.ប់ ដោយ​ស្មាន​តែ​ត្រី ។ លោក​បាន​ចែករំលែក​ថា «នឹក​ស្មាន​ជាប់​ត្រី​ធំ បែរជា​ជាប់​គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ​ប្រភេទ​MK-82 មាន​ស្អី​ព្រលឹង​ឡើង​ដល់​ចុង​សក់​» ។

គ្រាប់បែក MK-82 គឺជា​ប្រភេទ​គ្រាប់បែក​ទម្លាក់​តាម​យន្តហោះ​វាយប្រហារ​ពី​អាកាស​មក​កាន់​ផ្ទៃដី ដែល​មាន​ទំងន់​២៣០ គីឡូក្រាម​។
គ្រា.ប់​បែក​នេះ ​គឺជា​ប្រភេទ​អាវុធ​យុទ្ធ​ភ័​ណ្ឌ​របស់​កងទ័ព​អា​មេ​រិ​ក ។ វា​គឺជា​គ្រា.ប់បែក​ធំ​ សម្រាប់​កម្ពុជា វា​ គឺជា​គ្រា.ប់បែក​តូច​បំផុត​មួយ​នៅ​ក្នុង​ចំណោម​គ្រា.ប់បែក​ដែល​នៅ​ក្នុង​រង្វង់​ប្រតិបត្តិការ​របស់​កងទ័ព​អា​មេ​រិ​ក​នា​ពេល​បច្ចុប្បន្ន ។

មក​ដល់​បច្ចុប្បន្ន​នេះ គ្រាប់ប្រភេទ MK-82 គឺ​ឧស្សាហ៍​រក​ឃើញ​ជាងគេ​ នៅ​ក្នុង​ចំណោម​គ្រា.ប់បែក​ពីលើ​អាកាស​ដែល​សហរដ្ឋអាមេរិក​បាន​ប្រើប្រាស់​ កាលពី​សម័យ​សង្គ្រាម​នៅ​ឥណ្ឌូចិន ជា​ពិសេស​នៅ​ក្នុង​ប្រទេស​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ