ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​ព្រមាន​ថា អ្នក​ស្វែងរក​សេវា​ផ្លូវភេ.ទ​តាម​បណ្តាញ​សង្គម ​ជា​ក្រុម​ប្រឈម​នឹង​ការ​ឆ្លងមេរោគ​អេ​ដស៍​ខ្ពស់

4 ខែ មុន

លោក​ឧត្តមសេនីយ៍ឯក លឹ​ម តុង​ហួត ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយអប់រំ និង​ទំនាក់ទំនង​សាធារណៈ នា​ថ្ងៃ​ទី១១ ខែមិថុនា ឆ្នាំ​២០២៤ បាន​ថ្លែង​ថា អ្នក​ប្រើប្រាស់​គ្រឿងញៀ.ន…

លោក​ឧត្តមសេនីយ៍ឯក លឹ​ម តុង​ហួត ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយអប់រំ និង​ទំនាក់ទំនង​សាធារណៈ នា​ថ្ងៃ​ទី១១ ខែមិថុនា ឆ្នាំ​២០២៤ បាន​ថ្លែង​ថា អ្នក​ប្រើប្រាស់​គ្រឿងញៀ.ន និងអ្នក​ដែល​ស្វែងរក​សេវា​ផ្លូវភេ.ទ ​តាម​បណ្តាញ​សង្គម​ គឺជា​ក្រុម​ដែល​ងាយ​រង​គ្រោះ​នឹង​ការ​ឆ្លង​មេរោគ​អេ​ដ​ស៏​មួយ​នៅ​កម្ពុជា ។

លោក​បាន​អះអាង​ថា ពេល​ចូលរួម​កិច្ចប្រជុំ​ពេញអង្គ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ថា ការ​ដាក់​ការ​ការ​ប្រើប្រាស់​បណ្តាញ​សង្គម (Social Media)​ដើម្បី​ស្វែងរក​ដៃគូលើគ្រែ និងក្រុម​អ្នក​ប្រើ​គ្រឿងញៀ.ន​នៅ​ពេលលើគ្រែ (Chemsex) ដែល​មិន​បាន​បង្ការ​ពី​ការ​ឆ្លង​មេរោគ​អេ​ដស៍​ជា​បញ្ហា​ប្រឈម​ថ្មី​ៗ​មួយ​ក្នុង​ចំណោម​បញ្ហា​ប្រឈម​ផ្សេង​ទៀត​ ។

នេះ ​គឺជា​ការ​លើក​ឡើង​របស់​អ្នកជំនាញ ខណៈ​ដែល​អត្រា​ឆ្លង​មេរោគ​អេ​ដ​ស៏​នៅ​កម្ពុជា​ ដែល​ពី​មុន​មានការ​ធ្លាក់​ចុះ​នោះ ត្រូវ​បាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ ព្រមាន​ថា កំពុង​តែ​កម្រើក​ឡើង​វិញ ។

អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​ធ្លាប់​បាន​អះអាង​ថា នៅ​ក្នុង​មួយ​ថ្ងៃ​ពលរដ្ឋ​កម្ពុជា​មាន​ប្រមាណ​ជា ៤ នាក់​ បាន​ឆ្លង​មេរោគ​អេ​ដ​ស៏ ហើយ​ពួក​គេ​ច្រើន​មាន​អាយុ​ពី១៥ ដល់២៤ ឆ្នាំ ។ មក​ដល់​ពេល​នេះ ​កម្ពុជា​មាន​អ្នក​ដែល​ផ្ទុកមេរោគ​អេ​ដ​ស៏​ប្រមាណ​ជា ៧៦.០០០ នាក់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ