ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​សន្យា​បង្កើន​ទេព​កោសល្យ​ក្រុម និង​រៀនសូត្រ​​បន្ថែម ដើម្បី​អភិរក្ស​និងអភិ​វឌ្ឍ​​សិ​ល្បៈ​ល្ខោន​បាសាក់

4 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ លោក អុល សំអាង បាន​លើក​ឡើង​ថា ក្រុម​សិ​ល្បៈល្ខោនបាសាក់​ មហាជន​អុល​សំអាង វង់​ទី​រាជា​ធានី​ភ្នំពេញ បាន​ខិតខំ​ពុះ​ប​ពារ​រៀនសូត្រ​បណ្តុះបណ្តាល…

រាជធានីភ្នំពេញ ៖ លោក អុល សំអាង បាន​លើក​ឡើង​ថា ក្រុម​សិ​ល្បៈល្ខោនបាសាក់​ មហាជន​អុល​សំអាង វង់​ទី​រាជា​ធានី​ភ្នំពេញ បាន​ខិតខំ​ពុះ​ប​ពារ​រៀនសូត្រ​បណ្តុះបណ្តាល បង្កើន​ទេព​កោសល្យ នៃ​សិល្បករ​ប្រមូលផ្តុំ ​​​សាមគ្គីភាព ប្រឹងប្រែង ​សម្តែង​បម្រើ​មហាជន ប្រជាជន​ទៅ​តាម​ជំនាញ​ច្នៃ​​ប្រឌិត ​គិតតែ​បំរើ​ទស្ស​និ​ជន​ទៅ​តាម​បណ្តា​កម្ម​ពិធី​នានា​តាម ភូមិ ឃុំ ស្រុក ខេត្ត ក្រុង រាជ​ធ​នី ក្នុង​ការ​រួមចំណែក​ស្តារ​អភិរក្ស អភិវឌ្ឍ សិ​ល្បៈ​ល្ខោនបាសាក់​ខ្មែរ ដើម្បី​រួម​ថែរក្សា​ការពារ លើក​ស្ទួយ​សម្បត្តិ​មរតក​វប្បធម៌ សិ​ល្បៈ ​ដែល​ដូនតា​ខ្មែរ​បាន​បន្សល់​ទុក​មក​ជា​យូ​រយា​​ណាស់​មក​ហើយ ។

លោក​បញ្ជាក់​ថា ក្នុង​នាម​យើង​ជា​កូន​ខ្មែរ​ជា​អ្នក​បន្តវេន ត្រូវ​បន្ត​ខិតខំ​សិក្សា​រៀនសូត្រ​អោយ​ច្បាស់​លាស់​ប្រាកដនិយម​នៃ​សិល្ប​ខ្មែរ បង្កើន​ការ​ផ្សព្វផ្សាយ​សិក្សា ស្រាវជ្រាវ ចងក្រង​ក្បួនច្បាប់ ក្បួនខ្នាត​សិ​ល្បៈបុរាណ​ល្ខោន​បុរាណ​ខ្មែរ ចម្រៀង​បែប​ខ្មែរ​ប្រកបដោយ​គុណភាព គុណប្រយោជន៍​ដើម្បី​បំរើ​ជាតិ ។

ភាព​ប៉ិនប្រសព្វ​នៃ​តួឯក​ទេព​កោសល្យ លោក អុល​សំអាង ប្រធាន​ក្រុម​ល្ខោន​លោក​បាន​បណ្តុះ​មនសិការ ពង្រឹងស្មារតី​ក្រុម ចូលរួម​ជ្រោង​ល្ខោនបាសាក់​ខ្មែរ ព្រោះតែ​មាន​ស្រលាញ់​វប្បធម៌ អរិ​ធម៌ សង្គម​ជាតិ ដោយ​ឈរ​លើ សុ​ឆន្ទ ឧត្តមគតិ​ជាតិ​ខ្លាច​បាត់បង់​ទម្រង់​ល្ខោន ។

លោក​បន្ថែម​ថា សិល្បករ​ក្រុម​ល្ខោន​បាសក់​អុល​សំអាង បាន​ក្រាញ់ននៀល តស៊ូ ពុះពារ ឆ្លងកាត់​ឧបសគ្គ លំបាកលំបិន វេទនា​ក៍ដោយ ក៍​មិន​រា​ថយ ពិសេស​សិល្បករ ក្រុម​អុល​សំអាង បាន​ឯកភាព​មាន​ស្មោះត្រង់ តស៊ូ​លះបង់​ខ្ពស់ ទាំង​ប្រាជ្ញា​ស្មារតី ប្រកាន់​ភ្ជាប់​នូវ​ក្រ​មសិល​ធម៌ សុជីវធម៌ ច្បាប់សង្គម ប្រពៃណី​គោរព​ជំនឿ គោរព​សាសនា គោរព​ព្រលឹង​ពុ​ព្វ​បុរស​ខ្មែរ និង​មិន​ប្រកាន់​
វ​ណ្ណះ ។

មិន​តែ​ប៉ុ​ណោះ ក្រុម​ល្ខោនបាសាក់​មហាជន អុល​សំអាង វង់​ទី​១​រាជធានី​ភ្នំពេញ បាន​ចូលរួម​ថែរក្សា​ការពារ អក្សរសាស្ត្រ សាស្ត្រា រឿង​អក្សរសិល្ប៍ ពុទ្ធិ​និយម រឿង​ព្រា​ហ្ម​និយម រឿង​ខេ​មរ​និយម អក្សរសិល្ប៍​ប្រជាប្រិយ​ជាដើម​ទៅ​តាម​រយះ​ការ​លើកយក​មក​សម្តែង​ជា​ទស្ស​និ​យ​ភាព​ល្ខោន​បាសក់​ខ្មែរ​។

ក្រុម​ល្ខោន​បាសក់​អុល​សំអាង​បាន​សម្តែង មាន​ដូច​ជា​រឿង ព្រះ​ល​ក្សិណ​វង្ស រឿង​សុវណ្ណ​តែ​ន​អន រឿង​ម៉ាក់​ប៉ា​យុង​កែង រឿង​ព្រះ​វេស​ន្ស​ន្ត​រ រឿង​ព្រះ​គោរព រឿង​ជ​ព្វ​សង្វារ​វង្ស រឿង​ទិព្វ​សង្វារ ចៅ​ស្រទបចេក ទិព្វ​សុ​ដា​ច័ន្ទ រឿង​បដា​ចារ រឿង​ព្រះ​ជិនវង្ស រតនា​វង្ស រឿង​សូរ្យ​វង្ស​វរវង្ស រឿង ព្យុះ​កម្ម​ជីវិត ព្រះ​ឃោ​បុត្ត ដំរី​ក្បាល​បី រឿង​តេ​ជោ​យ​ត និង​ផ្សេង​ៗ​ជា​ច្រើន ។

បើ​តាម​លោក អុល សំអាង លក្ខ​ណះ​ពិសេស ក្រុម​ល្ខោនបាសាក់​មហាជន អុល​សំអាង បាន​សម្តែង​រក្សា​ទម្រង់​ល្ខោន​បាស​សាក់ មាន​រក្សា ក្បាច់​លំពែង ក្បាច់​ដាវ ក្បាច់​ដំបង ក្បាច់​ធ្នូ ក្បាច់​ដៃ រក្សា​ឧប្បករណ៍​តន្ត្រី​ល្ខោ មាន ស្គ​តូច ស្គ​ធំ គង ឃ្មោះ ទ្រអ៊ូ ទ្រឆេ ទ្រសោ ឃឹម​ធំ​ឃឹម​តូច ខ្លុយ ប៉ាន់ ពិសេស​សម្តែង​រក្សា មាន​យក្សា យក្ខិណី ស្តេច តួឯក​ល្ខោនបាសាក់ ស​ម្លៀ​កំ​ពាក់​ទម្រង់​ល្ខោនបាសាក់ ការ​និយាយ ច្រៀង​ទម្រង់​បា​សាក់ ការ​សម្តែង​ទៅ​តាម​បទ​នៃ​រឿងបុរាណ​ឬ​រឿង​ប្រវត្តិសាស្ត្រ ការ​និយាយ រក្សា​ទម្រង់​ល្ខោនបាសាក់ ។

កម្ពុជា​ជា​ប្រទេស​កំពង់​អភិវឌ្ឍ ក្រោម​ម្លប់​សន្តិភាព ក្រុម​សិ​ល្បះ​អុល​សំអាង ក៏​រិះ​រក​គ្រប់​ម​ធ​ម្យោ​បាយ ក្នុង​ការ​កាត់កង​ឆាក បច្ចេកទេស​សម្តែង នា​ដ្រ​សាស្ត្រ​សម្តែង ពាក្យ​ពេជ្រ និយាយ ប្រកប​ដោយ​គុណប្រយោជន៍​សម្រាប់​ជាតិ​ទស្ស​និ​ជន មហាជន ផ្តា​ល់​ការ​អប់​រំជា​ចម្បង គិត​លើ​សិ​ល​ធម៌​សង្គម ក្រ​មសិល​ធម៌ វិន័យ សេចក្តី​ថ្លៃថ្នូរ និង​កិត្តិយស​សិ​ល្បៈ​។

ការ​ភិ​វ​ឌ្ឍ​នា​ដ្ត​សាស្ត្រ​សម្តែង​ទៅ​តាម​កាលទេស​សង្គម បរិយាកាស នៃ​ទស្ស​និ​ជន ឈរ​លើ​ឧត្តម​គតិ​ជាតិ សាសនា ព្រះមហាក្សត្រ និង​ប្រជាជាតិ​ខ្មែរ ហើយ​ការ​ស្ថាបនា​មតិ​កែ​លំអ​ដើម្បី​អោយ​ក្រុម​អុល​សំអាង​កាន់តែ​មាន​ក្បាច់​បាត មូលដ្ឋាន​គ្រឹះ​កាន់តែ​រឹង​មាំ ដើម្បី​ទ្រទ្រង់​លើកតម្កើង​សិល្ប​ល្ខោន​បាសាក់​ខ្មែរ​បន្ត​ទៅ​ទៀត​។

លោក អុល សំអាង បញ្ជាក់​ថា គុណសម្បត្តិ​មួយទៀត​ក្រុម​របស់​លោក ​គឺ​មិន​បោះបង់​លោកគ្រូ​ចាស់​ៗ សាស្ត្រាចារ្យ ដែល​មាន​ជំនាញ​ទេព​កោសល្យ​ល្ខោន​បាក់​ចូលរួម​សម្តែង ផ្តល់​ចំណេះ​បន្ថែម ហើយកក៏ភ្លេច​បណ្តុះបណ្តាល​អ្នក​បន្តវេន​ថ្មី​ៗ​ដែល​មាន​ឧ​ប​និ​ស័​យ​ស្រលាញ់​អាណិត​រួម​ថែ​សិល្ប​បុរាណ ចែករំលែក​ចំណេះដឹង​ទាំង​ដល់​អ្នក​បន្តវេន​ដែរ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ