ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញ៉ាក់សាច់! ​ភរិយា​មហាសេដ្ឋីមានដាច់គេនៅអាស៊ី ទទួលទានទឹកសុទ្ធ១ដប តម្លៃ​៦ម៉ឺនដុល្លារ

1 ខែ មុន

ប្រទេសឥណ្ឌា ៖ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ អ្នកលេងបណ្តាញទំនាក់ទំនងសង្គមជាច្រើន

ប្រទេសឥណ្ឌា ៖ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ អ្នកលេងបណ្តាញទំនាក់ទំនងសង្គមជាច្រើននៅជុំវិញពិភពលោក បានបង្ហាញការចាប់អារម្មណ៍របស់ពួកគេយ៉ាងខ្លាំងទៅលើបុគ្គលដ៏ល្បីឈ្មោះបំផុត១រូប នៅក្នុងប្រទេសឥណ្ឌា គឺ លោកស្រី Nita Ambani ភរិយារបស់លោក Mukesh Ambani មហាសេដ្ឋីមានដាច់គេនៅទ្វីបអាស៊ី បន្ទាប់ពីលោកស្រីត្រូវបានរាយការណ៍ថា ទទួលទានទឹកសុទ្ធមានតម្លៃថ្លៃបំផុតនៅលើពិភពលោក។

បើយោងតាមកាសែត Times Now របស់ប្រទេសឥណ្ឌា កាលពីពេលថ្មីៗនេះ បានចុះផ្សាយថា លោកស្រី Nita Ambani ភិរយាមហាសេដ្ឋីមានបំផុតនៅទ្វីបអាស៊ី ទទួលទានទឹកសុទ្ធថ្លៃបំផុតនៅលើពិភពលោក ដែលមានតម្លៃរហូតដល់ ៦ម៉ឺនដុល្លារអាមេរិកឯណោះ។

ប្រភពដដែលបានបន្តថា លោកស្រី Nita Ambani ទទួលទានទឹកសុទ្ធដបស្រោបមាសសុទ្ធចំនួន​២៤ការ៉ាត់ ដែលមានចំណុះ ៧៥០មីលីលីត្រ ដែលត្រូវបានស្គាល់ថា Acqua di Cristallo Tributo a Modigliani និងរចនាឡើងដោយអ្នករចនាសិល្បៈដ៏ល្បីឈ្មោះ លោក Fernando Altamirano។មិនត្រឹមតែជាដបទឹកមាស២៤ការ៉ាត់ដ៏អស្ចារ្យប៉ុណ្ណោះទេ ប៉ុន្តែទឹកបរិសុទ្ធរួមបញ្ចូលគ្នានៅក្នុងដបដ៏មានតម្លៃនេះទៀតសោត កាន់តែវិសេសវិសាលថែមទៀត ដោយត្រូវបានយកមកពីផ្ទាំងទឹកកកនៅក្នុងប្រទេសអ៊ីស្លង់ និងទឹកធម្មជាតិនានិទាឃរដូវមកពីប្រទេសបារាំង និងប្រទេសហ្វីជី ដែលសក្តិសមនឹងកិត្តិនាមដ៏អស្ចារ្យរបស់ខ្លួន។ទឹកបរិសុទ្ធ Acqua di Cristallo Tributo a Modigliani ដែលបានដាក់ដេញថ្លៃនៅក្នុងតម្លៃ ៦ម៉ឺនដុល្លារអាមេរិក និងជាប់ក្នុងសៀវភៅកំណត់ត្រាពិភពលោក Guinness World Records ជាទឹកសុទ្ធថ្លៃបំផុតនៅលើពិភពលោកនេះ។

លោកស្រី Nita Ambani ដែលស្ថិតនៅក្នុងវ័យ៦០ឆ្នាំ ត្រូវបានគេជឿថាទទួលបានស្បែកស្រស់ភ្លឺថ្លា ក៏ដោយសារតែលោកស្រីបានទទួលទានទឹកបរិសុទ្ធថ្លៃបំផុតនៅពិភពលោកនេះឯង។ មិនត្រឹមតែទឹកសុទ្ធថ្លៃបំផុតលើលោកប៉ុណ្ណោះទេ លោក Fernando Altamirano ក៏ជាអ្នករចនាដបស្រាវីស្គី Henri IV Dudognon Heritage Cognac Grande Champagne ដែលតម្លៃជិត២លានដុល្លារអាមេរិកផងដែរ។គួរបញ្ជាក់ជូនថា លោកស្រី Nita Ambani ដែលជាប្រធាន និងជាស្ថាបនិកនៃមូលនិធិ Reliance គឺជាភរិយារបស់លោក Mukesh Ambani មហាសេដ្ឋីមានបំផុតនៅក្នុងប្រទេសឥណ្ឌា និងទី្វបអាស៊ី។

ប្រភពពីទស្សនាវដ្តីពាណិជ្ជកម្ម Forbes របស់សហរដ្ឋអាមេរិកបង្ហាញថា គិតត្រឹមថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីជនជាតិឥណ្ឌាវ័យ៦៧ឆ្នាំរូបនេះ សរុបមានចំនួន ១១៦.៣ពាន់លានដុល្លារអាមេរិក ដោយជាប់នៅចំណាត់ថ្នាក់លេខ ១១ ក្នុងបញ្ជីមហាសេដ្ឋីពិភពលោក៕ (ប្រភព ៖ The News International និង Times Now)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ