ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្រាំ​រំដោះ​បាន​ចំ.ណា.ប់​ខ្មាំ.ង​៤នាក់​ អ៊ីស្រាអែល និង​ហាម៉ាស់​បា.ញ់​គ្នា​ស្លា.ប់​ជាង​២០០​នាក់

4 ខែ មុន

ទី​ក្រុង​យេរូសាឡឹម៖ ​កាល​ពី​យប់​ថ្ងៃ​សៅរ៍ ​កង​កម្លាំង​ពិសេស​​របស់​អ៊ី​ស្រាអែល​បើក​ប្រតិ​បត្តិ​ការ​រំដោះ​ចំណាប់​ខ្មាំង​​៤​នាក់​ដែល​ត្រូវ​ក្រុម​ហាម៉ាស់​ចាប់​យក​ទៅ​ឃុំ​ទុក​តាំង​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០២៣​។ ​ទម្រាំ​រំដោះ​បាន​អ្នក​ទាំង​នោះ ​អ៊ីស្រាអែល និង​ហាម៉ាស់​ប្រយុទ្ធ​គ្នា​​ស៊ី​​សាច់​ហុត​ឈាម​បណ្ដាល​ឱ្យ​​ស្លាប់​មនុស្ស​ជាង​២០០​នាក់​។ នេះ​បើ​តាម​ការ​អះ​អាង​របស់​​ក្រុម​ប៉ាឡេស្ទីន។ បើ​រឿង​នេះ​ជា​ការ​ពិត​មែន…

ទី​ក្រុង​យេរូសាឡឹម៖ ​កាល​ពី​យប់​ថ្ងៃ​សៅរ៍ ​កង​កម្លាំង​ពិសេស​​របស់​អ៊ី​ស្រាអែល​បើក​ប្រតិ​បត្តិ​ការ​រំដោះ​ចំណាប់​ខ្មាំង​​៤​នាក់​ដែល​ត្រូវ​ក្រុម​ហាម៉ាស់​ចាប់​យក​ទៅ​ឃុំ​ទុក​តាំង​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០២៣​។ ​ទម្រាំ​រំដោះ​បាន​អ្នក​ទាំង​នោះ ​អ៊ីស្រាអែល និង​ហាម៉ាស់​ប្រយុទ្ធ​គ្នា​​ស៊ី​​សាច់​ហុត​ឈាម​បណ្ដាល​ឱ្យ​​ស្លាប់​មនុស្ស​ជាង​២០០​នាក់​។ នេះ​បើ​តាម​ការ​អះ​អាង​របស់​​ក្រុម​ប៉ាឡេស្ទីន។ បើ​រឿង​នេះ​ជា​ការ​ពិត​មែន វា​ជា​ព្រឹត្តិ​ការណ៍​វាយ​ប្រហារ​ដ៏បង្ហូរ​ឈាម​បំផុត​ចាប់​តាំង​ពី​សង្គ្រាម​ផ្ទុះ​ឡើង​រយៈ​ពេល​៨​ខែ​កន្លង​ទៅ​នេះ​។

ប្រតិ​បត្តិ​ការ​រំដោះ​ចំណាប់​ខ្មាំង និង​យុទ្ធ​នា​ការ​វាយ​ប្រហារ​តាម​អាកាស​ពី​សំណាក់​កង​ទ័ព​អ៊ីស្រាអែល​​នោះ​កើត​ឡើង​នៅ​តំបន់​អាល់​នូសេរ៉ាត (al-Nuseirat) ​ដែល​មាន​មនុស្ស​រស់​នៅ​ច្រើន​។ ទី​នេះ​ក៏​ជា​សមរ​ភូមិ​​ប្រយុទ្ធ​គ្នា​ជា​ហូរ​ហែ​​រវាង​អ៊ីស្រាអែល និង​ក្រុម​ហាម៉ាស់​ផង​ដែរ​។ អ្នក​នាំ​ពាក្យ​អ៊ីស្រាអែល​ថ្លែង​ថា​ប្រតិ​បត្តិ​ការ​នេះ​​ធ្វើ​ឡើង​នៅ​ក្នុង​ទី​តាំង​លាក់​ទុក​ចំណាប់​ខ្មាំង​នៅ​ក្នុង​អគារ​២​កន្លែង​។ នៅ​ពេល​ព្យាយាម​ចូល​ទៅ​រំដោះ​ចំណាប់​ខ្មាំង​ អ៊ីស្រាអែល​រង​ការ​វាយ​ប្រហារ​យ៉ាង​ខ្លាំង​ក្លា​ពី​សំណាក់​ក្រុម​យុទ្ធ​ជន​ហាម៉ាស់​ដែល​ការ​ពារ​ចំណាប់​ខ្មាំង​។ ដូច្នេះ កង​ទ័ព​អាកាស​ និង​កង​ទ័ព​ជើង​គោក​​អ៊ីស្រាអែល​ក៏​​​​ធ្វើ​អន្តរា​គមន៍​។

អ្នក​នាំ​ពាក្យ​រូប​នេះ​មិន​ទទួល​ស្គាល់​ការ​អះ​អាង​របស់​ក្រុម​ប៉ាឡេស្ទីន​​ដែល​និយាយ​​ថា​​​មនុស្ស​​ស្លាប់​​ជាង​២០០​នាក់​ទេ​។ ​គាត់​ទទួល​ស្គាល់​ថា​ស្លាប់​ក្រោម​១០០​នាក់​ជា​ជន​ជាតិ​ប៉ាឡេស្ទីន​។ នៅ​ក្នុង​ចំណោម​នោះ​អាច​មាន​ពួក​​​ភេរវកម្ម​មួយ​ចំនួន​។ ​ការ​ប្រយុទ្ធ​គ្នា​នេះ​បណ្ដាល​ឱ្យ​ស្លាប់​មេ​បញ្ជា​ការ​កង​កម្លាំង​ពិសេស​របស់​អ៊ីស្រាអែល​ម្នាក់​។ នេះ​បើ​តាម​​ការ​​​ប្រកាស​របស់​សមត្ថ​កិច្ច​។ ​ក្រុម​គ្រូ​ពេទ្យ​នៅ​តំបន់​ហ្កាហ្សា​ និង​អ្នក​រស់​នៅ​ម្ដុំ​នោះប្រាប់​​​ថា​មនុស្ស​ស្លាប់​យ៉ាង​រង្គាល​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​។ គេ​ឃើញ​សាក​សព​មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​ដេក​រដូក​រណែល​ពាស​ពេញ​ដី​នៃ​ទី​ផ្សារ​មួយ​កន្លែង និង​ព្រះ​វិហារ​ឥស្លាម​មួយ​កន្លែង​។

អ៊ីស្រាអែល​ប្រកាស​ឈ្មោះ​​​ចំណាប់​ខ្មាំង​ទាំង​បួន​នាក់​នោះ​។ ទី១-​​ឈ្មោះ​ណាវ អាហ្កា​ម៉ានី អាយុ​២៦​ឆ្នាំ​, ទី២-​អាល់​ម៉ុក ម៊ែជេន អាយុ​២២​ឆ្នាំ​, ទី​៣-​អាន​ដ្រេ​ កូស្លូវ អាយុ​២៧​ឆ្នាំ និង​​ទី​៤-ស្លូមី​ ហ្ស៊ីវ​ អាយុ​៤១​ឆ្នាំ​។ ក្រោយ​ពេល​ដឹក​ពួក​គេ​ទៅ​មន្ទីរ​ពេទ្យ​ដើម្បី​ពិនិត្យ​សុខ​ភាព​ឃើញ​ថា​ពួកគេ​មាន​​សុខ​ភាព​ល្អ​ជា​ធម្ម​តា​។ នេះ​បើ​​តាម​ការ​បង្ហើប​​ឱ្យ​ដឹង​ពី​យោធា​អ៊ីស្រាអែល​​។​ សព្វ​ថ្ងៃ​នេះ ចំណាប់​ខ្មាំង​​​១១៦​នាក់​​​ស្ថិត​នៅ​ក្នុង​ដៃ​របស់​ក្រុម​ហាម៉ាស់​។ ​ចំនួន​នេះ​មិន​រាប់​បញ្ចូល​ចំណាប់​ខ្មាំង​៤០​នាក់​ដែល​បាន​ស្លាប់។​

​ក្រុម​ហាម៉ាស់​​អះ​អាង​ថា​​ចំណាប់​ខ្មាំង​ខ្លះ​​ស្លាប់​នៅ​ពេល​អ៊ីស្រាអែល​ព្យាយាម​រំដោះ​ពួកគេ​។ ប៉ុន្តែ​នៅ​សល់​​​​ចំណាប់​ខ្មាំង​​ច្រើន​ទៀត​​​ស្ថិត​នៅ​ក្នុង​ដៃ​របស់​ខ្លួន​​​។ ដូច្នេះ​ បើ​ចង់​​ឱ្យ​ចំណាប់​ខ្មាំង​​​ត្រឡប់​ទៅ​វិញ​លុះ​ត្រា​តែ​​ដោះ​ដូរ​គ្នា​។ ប៉ុន្តែ​​លោក​ណឺតាន់​យ៉ាហ៊ូ​មិន​ចង់​ធ្វើ​សម្ប​ទាន​ទេ​។ គាត់​ចង់​ឃើញ​ចំណាប់​ខ្មាំង​វិល​មក​វិញ​​​ដោយ​វិធី​វាយ​ឆ្មក់​​ ឬ​ដោយ​វិធី​ណា​ផ្សេង​​។ បើ​ទាម​ទារ​ឱ្យ​លោក​បញ្ចប់​សង្គ្រាម​​ជា​ថ្នូរ​នឹង​ចំណាប់​ខ្មាំង​លោក​មិន​បញ្ចប់​ទេ​។ លោក​សច្ចា​ថា​ត្រូវ​តែ​បោស​សម្អាត​ក្រុម​ហាម៉ាស់​ឱ្យ​អស់​។​

កាល​ពី​ពេល​កន្លង​មក​ ប្រទេស​អាមេរិក និង​ប្រទេស​ដទៃ​ទៀត​នៅ​តំបន់​មជ្ឈិម​បូព៌ា​ព្យាយាម​បង្កើត​រូប​មន្តនៃ​ការ​ចរ​ចា​ និង​ការ​ដោះ​ដូរ​គ្នា​ដើម្បី​ដោះ​លែង​ចំណាប់​ខ្មាំង​ទាំង​អស់​ដោយ​សន្តិ​វិធី​។ ជា​ថ្នូរ​ត្រឡប់​មក​វិញ អ៊ីស្រាអែល​ត្រូវ​ផ្អាក​បាញ់​គ្នា​​រយៈ​ពេល​យូរ​។ ដោយ​ឡែក ​ក្រុម​​​ហាម៉ាស់​​ទាម​ទារ​ឱ្យ​អ៊ីស្រាអែល​បញ្ចប់​សង្គ្រាម​នេះ​ជា​ស្ថា​ពរ​តែ​ម្ដង​​​។ ប៉ុន្តែ​លោក​ណឺតាន់​យ៉ាហ៊ូ​ថ្លែង​ថា​គ្មាន​ផ្លូវ​​ទេ​។ លោក​អាច​ទទួល​យក​បាន​ត្រឹម​តែ​ឈប់​បាញ់​គ្នា​ពីរ​បី​ថ្ងៃ​ដើម្បី​ដូរ​ចំណាប់​ខ្មាំង​​។ កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍ អ៊ីស្រាអែល​​ចាប់​ផ្ដើម​​វាយ​ប្រហារ​​តាម​អាកាស​ទៅ​លើ​ទី​ក្រុង​រ៉ាហ្វា​ភាគ​ខាង​ត្បូង​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ