រាជធានីភ្នំពេញ ៖ បន្ទាប់ពីសវនាការបានបញ្ចប់លើការសាកសួរដេញដោលអស់រយៈពេលជាច្រើនម៉ោង តុលាការបានលើកពេលប្រកាសសាលក្រមផ្តន្ទាទោសលើជនជាប់ចោទជាជនជាតិចិន២នាក់ ពាក់ព័ន្ធករណី.ជួញដូរគ្រឿងញៀន និងកាន់កាប់អាវុធដោយខុសច្បាប់ ទៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ។

សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០២៤ បានលើយកសំណុំរឿងជួញដូរគ្រឿងញៀន និងកាន់កាប់អាវុធដោយខុសច្បាប់ មកបើកសវនាការជំនុំជម្រះក្តី ដើម្បីផ្តន្ទាទោសលើជនជាប់ចោទជាជនជាតិចិនចំនួន២នាក់ ។
សវនាការនេះ ដឹកនាំដោយលោក លិ សុខា ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងលោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ ចំពោះមុខជនត្រូវចោទ២នាក់ ម្នាក់ឈ្មោះ អ៊ូ ឈឹងហ៊ូវ WU CHENG HAO ភេទប្រុស អាយុ៤៥ឆ្នាំ និងម្នាក់ឈ្មោះឈិន លី CHEN LEI ភេទប្រុស អាយុ៣៣ឆ្នាំ ជាជនជាតិចិន និងមេធាវីការពារក្តីដោយអាណត្តិ ។
សូមជម្រាបថា កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងសមត្តកិច្ចការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ និងបង្ក្រាបករណីជួញដូរគ្រឿងញៀនដោយខុសច្បាប់មួយករណី នៅចំណុចបន្ទប់ខុនដូមួយកន្លែងយីហោ អេចប្រេសស៊ីសរ៉ូប៊ី ស្ថិតនៅផ្លូវលេខ៣២០ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ និងចាប់យកវត្ថុតាងថ្នាំញៀនប្រភេទ«ម៉ាទឹកកក»ប្រមាណជិត១គីឡូក្រាម ព្រមទាំងអាវុធខ្លីទំនើបចំនួន២ ដើម ។

ក្រោយឃាត់ខ្លួនជនសង្ស័យទាំង២ នាក់ និងវត្ថុតាង ត្រូវបានសមត្តកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិ ធី បន្ទាប់មកតុលាការក៏បានសម្រេចឃុំខ្លួនជនសង្ស័យ ដាក់ពន្ធ នាគារជាបណ្តោះអាសន្ន ដើម្បីបើការស៊ើបអង្កេតឲ្យបានគ្រប់ជ្រុង ជ្រោយ មុនផ្តន្ទាទោសលើជនជាប់ចោទ ដែលការឃុំខ្លនបណ្តោះអាសន្នបានប្រើរយៈពេល១ ឆ្នាំ បើគិតមកដល់ថ្ងៃបើកសវនាការនេះ ។
ដូច្នេះ នៅថ្ងៃទី២០ ខែមិថុនា ខាងមុខនេះ ជាថ្ងៃប្រកាសសាល ក្រមផ្តន្ទាទោសលើសំណុំរឿងឈ្មួយជួញដូរគ្រឿងញៀន និងកាន់កាប់អាវុធដោយខុសច្បាប់នោះ ៕
ចែករំលែកព័តមាននេះ