រាជធានីភ្នំពេញ ៖ អនុគណៈកម្មការជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រកាសជ្រើសរើសពលទាហានថ្មី ចំនួន ១,០០០នាក់ (មួយពាន់នាក់) ដើម្បីបំពេញក្របខ័ណ្ឌឱ្យកងរាជអាវុធហត្ថ ។
ចំពោះអ្នកដែលមានបំណងចង់ចូលបម្រើការងារក្នុងកងរាជអាវុធហត្ថ ប្រកបដោយមនសិការ និងឧត្តមគតិ ក្នុងការបម្រើជាតិមាតុភូមិ អាចអញ្ជើញទំនាក់ទំនង និងទទួលយកឯកសារ(ដោយឥតគិតប្រាក់) និងដាក់ពាក្យ សុំចុះឈ្មោះនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី/ខេត្តទាំង ២៥ តាមអាសយដ្ឋានដែលសាមីខ្លួនរស់នៅ រៀងរាល់ម៉ោងធ្វើការ តាមកាលបរិច្ឆេទដូចខាងក្រោម៖
១. ចែកពាក្យ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៤
២. ទទួលពាក្យ ចាប់ពីថ្ងៃទី ១៧ ខែមិថុនា ដល់ថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០២៤ ។
លក្ខណៈសម្បត្តិ និងលក្ខខណ្ឌបេក្ខជន ដែលត្រូវជ្រើសរើស ៖
១. មានសញ្ជាតិខ្មែរ ភេទប្រុស (នៅលីវ)
២. មានអាយុពី១៨ (ដប់ប្រាំបី)ឆ្នាំ ដល់២៥ (ម្ភៃប្រាំ)ឆ្នាំ គិតត្រឹមថ្ងៃដាក់ពាក្យ
៣. មានកាយសម្បទាគ្រប់គ្រាន់ និងមានសុខភាពល្អ តាមតម្រូវការដើម្បីបំពេញមុខងារ
៤. មានភក្ដីភាពចំពោះជាតិ មាតុភូមិ និងគ្មានជាប់ពិរុទ្ធ អំពីបទល្មើសផ្សេងៗ
៥. មាន សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឡើងទៅ ឬលិខិតបញ្ជាក់ការសិក្សា ឬសមមូលសញ្ញាបត្រ
៦. មានកម្ពស់ចាប់ពី ១,៧០ ម (មួយម៉ែត្រចិតសិប) ឡើងទៅ
៧. បេក្ខជនត្រូវឆ្លងកាត់ការត្រួតពិនិត្យលក្ខណៈសម្បត្តិ និង ធ្វើតេស្តប្រឡងសមត្ថភាព
៨. បេក្ខជនត្រូវមានសុខភាព និង កាយសម្បទាល្អ (ឆ្លងកាត់ការត្រួតពិនិត្យឈាម, កាយសម្បទា និងទឹកមូត្រ) ៕








ចែករំលែកព័តមាននេះ