ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង នឹង​ធ្លាក់​ជោគ​ជាំ​ពាក់កណ្តាល​ប្រទេស

3 ខែ មុន
  • ភ្នំពេញ

ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ឲ្យ​ដឹង​ថា សម្ពាធ​ទាប​គ្របដណ្ដប់​លើ​ព្រះរាជាណាចក្រ​កម្ពុជា ភាគ​កណ្ដាល​នៃ​អាង​ទន្លេមេគង្គ និង​សមុទ្រ​ចិន​ខាងត្បូង ចាប់ពី​ថ្ងៃ​ទី​

ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ឲ្យ​ដឹង​ថា សម្ពាធ​ទាប​គ្របដណ្ដប់​លើ​ព្រះរាជាណាចក្រ​កម្ពុជា ភាគ​កណ្ដាល​នៃ​អាង​ទន្លេមេគង្គ និង​សមុទ្រ​ចិន​ខាងត្បូង ចាប់ពី​ថ្ងៃ​ទី​៣០ ខែឧសភា ដល់​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០២៤ ដូចនេះ កម្រិត​នៃ​ភាព​ជោគ​ជាំ​ដោយ​ទឹកភ្លៀង​នៅ​ក្នុង​ប្រទេស បាន​ឡើង​ដល់​៥០​ភាគរយ ។

ប្រភព​ដដែល បាន​អះអាង​ថា តំបន់​ដែល​មាន​កម្រិត​ភាព​ជោគ​ជាំ​ដោយ​ទឹកភ្លៀង​ខ្ពស់​ជាងគេ ពោល​គឺ​រហូត​ដល់​៥០​ភាគរយ គឺ​នៅ​តំបន់​ខ្ពង់រាប ដែល​មាន​ខេត្ត​ត្បូងឃ្មុំ កំពង់ចាម ក្រចេះ រតនគីរី ស្ទឹង​ត្រែង ព្រះ​វិហារ និង មណ្ឌល​គី​រី ។

ប្រភព​ដដែល បាន​បញ្ជាក់​ថា នៅ​ក្នុងអំឡុងពេល​នេះ នៅ​បណ្តា​ខេត្ត​ទាំងនេះ អាច​មាន​ភ្លៀង ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ គ្របដណ្តប់​ដល់​ទៅ​ចាប់ពី​១០​ភាគរយ ទៅ​៥០​ភាគរយ ។

ប្រភព​ដដែល បាន​បន្ថែម​ថា សម្រាប់​តំបន់​វាលទំនាប នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តបាត់ដំបង បន្ទាយ​មាន​ជ័យ ឧត្តរមានជ័យ ប៉ៃលិន ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ ភ្នំពេញ កណ្តាល ព្រៃវែង ស្វាយ​រៀង កំពង់ស្ពឺ និង​តាកែវ អាច​មាន​ភ្លៀង ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ចាប់ពី​១០​ភាគរយ ទៅ ៤០​ភាគរយ ។

ហើយ​សម្រាប់​តំបន់​មាត់សមុទ្រ​វិញ ដូច​ជា ៖ កោះកុង ព្រះ​សីហ​នុ កំពត និង កែប កម្រិត​ភ្លៀង ផ្ទ​រ រន្ទះ និង​ខ្យល់​កន្ត្រាក់ គឺ​មាន​ត្រឹម​ចាប់ពី​១០​ភាគរយ ទៅ ៣០​ភាគរយ​ប៉ុណ្ណោះ ខណៈ​ដែល​រលក គឺ​អាច​មាន​កំពស់​ចាប់ពី ០,៥០​ម៉ែត្រ ទៅ ១,៧០ ម៉ែត្រ ដែល​គួរ​ឱ្យ​ប្រុង​ប្រយ័ត្ន​រាល់​ការ​ធ្វើ​ដំណើរ​តាម​ទូក​នានា ។

ដោយ ៖ ស ផាត់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ