ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បក្សី កំពុង​រង​គ្រោះជា​ច្រើន​ក្បាល បង្ហាញ​វត្ត​មាននៅ​កម្ពុជា

3 អាទិត្យ មុន
  • ភ្នំពេញ

បក្សី​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​រង​គ្រោះជា​សាកល​ជា​ច្រើន​ប្រភេទ បាន​បង្ហាញ​វត្ត​មាននៅ​តំបន់​រាំ​ម​សារ​បឹង​ទន្លេ​ឆ្មា ។ នេះ​បើ​តា​មារ​អះអាង​របស់​អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា

បក្សី​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​រង​គ្រោះជា​សាកល​ជា​ច្រើន​ប្រភេទ បាន​បង្ហាញ​វត្ត​មាននៅ​តំបន់​រាំ​ម​សារ​បឹង​ទន្លេ​ឆ្មា ។ នេះ​បើ​តា​មារ​អះអាង​របស់​អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​២៤ ខែឧសភា​។

ប្រភព​ដដែល​បាន​អះអាង​ថា តំបន់​រ៉ា​ម​សារ​បឹង​ទន្លេ​ឆ្មា​នេះ នៅ​តែ​បន្ដ​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ផ្ដល់​ជាទី​ជម្រក និង​ទីតាំង​រក​ចំណី​សម្រាប់​សត្វ​ស្លាប​ទឹកជា​ច្រើន​ប្រភេទ​។

អង្គការ​នេះ បាន​អះអាង​ថា ក្រុម​មន្ដ្រី​ឧ​ទ្យា​នុ​រក្ស បាន​ប្រទះ​ឃើញ និង​កត់ត្រា​នូវ​វត្ដមាន​ហ្វូង​សត្វ​ត្រដក់​ធំ និង​សត្វ​ស្លាប​ទឹកជា​ច្រើន​ក្បាល កំពុង​រក​ចំណី​ក្នុង​តំបន់​រ៉ា​ម​សារ​បឹង​ទន្លេ​ឆ្មា ដែល​មួយ​ចំនួន​ធំ ជា​ប្រភេទ​កំពុង​រង​គ្រោះជា​សកល​។

ប្រភព​ដដែល បាន​បន្ត​ថា ជា​ការ​កត់សម្គាល់ គឺ​ហ្វូង​សត្វ​ត្រដក់​ធំ មាន​ជា​ច្រើន​ក្រុម ហើយ​មាន​ចំនួន​យ៉ាងតិច ២០​ក្បាល​។

ចំនួន​ត្រដក់​ធំ ដែល​ធ្លាប់​កត់ត្រា​កន្លង​មក បាន​ច្រើន​បំផុត​មាន​ប្រមាណ​ជា​១០​ក្បាល​តែ​ប៉ុណ្ណោះ តែ​ក្នុងឆ្នាំនេះ ដោយសារ​ការ​ប្រឈម​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ក្រុមការងារ យើង​សង្កេត​ឃើញ​កំណើន​​វត្ដមាន​ហ្វូង​សត្វ ចូល​មក​រក​ចំណី​ក្នុង​តំបន់​រ៉ា​ម​សារ​បឹង​ទន្លេ​ឆ្មា ដែល​ជា​តំបន់ដីសើម​ដ៏​មាន​សក្តានុពល ក្នុង​ការ​ដើរតួ​នាទី​យ៉ាង​សំខាន់​សម្រាប់​ផ្ដល់​ជាទី​ជម្រក និង​ទីតាំង​រក​ចំណី​របស់​បក្សី ល្មូ​ន និង ពពួកសត្វ​ជា​ច្រើន​ប្រភេទ​ទៀត ។

ដោយ ៖ ស ផា​ន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ