ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​១​គ្រឿង បើក​បោះពួយបុក​ដើមឈើ និង​ផ្ទះផ្ទុះ​ពោង​ខ្ទេច​មួយ​កំណាត់​មុខ ​រង​របួស​ម្នាក់

3 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក ហ៊ី​យ៉ា​ន់​ដាយ STARIA មួយ​គ្រឿង បាន​បើក​បោះពួយ បុក​រះ​ដើមឈើ និង​ចូល​ផ្ទះ បណ្តាល​អោយ​រង​ការ​ខូចខាត​ខ្ទេច​មួយ​កំណាត់​មុខ…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក ហ៊ី​យ៉ា​ន់​ដាយ STARIA មួយ​គ្រឿង បាន​បើក​បោះពួយ បុក​រះ​ដើមឈើ និង​ចូល​ផ្ទះ បណ្តាល​អោយ​រង​ការ​ខូចខាត​ខ្ទេច​មួយ​កំណាត់​មុខ ហើយ​រថយន្ត​បាន​ផ្ទុះ​ពោង​សុវត្ថិភាព និង​បណ្តាល​អោយ​អ្នក​បើក​របរ រង​របួស​បាក់ដៃ ត្រូវ​បាន​បញ្ជូន ទៅ​កាន់​មន្ទីរពេទ្យ ។

គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៤​ទៀប​ភ្លឺ ថ្ងៃ​ទី​២៤​ខែ ឧសភា ឆ្នាំ ២០២៤ នៅ​បុរី​ពិភព​ថ្មី ឡា​សែន​សុខ តាម​បណ្តោយ​ផ្លូវ​បេតុង ខាងជើង​មណ្ឌល​សុខភាព​ក្រាំងធ្នង់ ក្នុង​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

រថយន្ត​ដែល​ជួប​គ្រោះថ្នាក់​នោះ ម៉ាក ហ៊ី​យ៉ា​ន់​ដាយ STARIA ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កម្ពុជា LONG FONG ជិះ​ដោយ​បុរស​២​នាក់ ដែល​គេ​អះអាង​ថា ស្ថិត​នៅ​ក្នុង​ស្ថានភាព​ស្រវឹង ទើប​ចេញពី​ផឹក ។

តាម​សាក្សី បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​ខាងលើ បាន​ធ្វើ​ដ​ណើ​រ​តាម​ផ្លូវ​បេតុង ក្នុង​ទិស​ដៅ​ពី ត្បូង​ទៅ​ជើង នៅ​ពេល​មក​ដល់​កន្លែង​កើតហេតុ មិនដឹង​ថា មាន​ឧបសគ្គ​អ្វី​នោះ​ទេ ក៏​បាន​រេ​ចង្កូត​ឆ្លងផ្លូវ​ទៅ​ឆ្វេង​ដៃ ឡើង​ចិញ្ចើម​ផ្លូវ​បុក​ដើមឈើ​មួយ​ដើម បាក់​រលំ​ទាំង​ឫស អូស​ជាប់​ក្រោម​រថយន្ត ហើយ​ជ្រុល​ទៅ​បុក​ចូល​ប្រឡោះ​ផ្ទះល្វែង​បុរី​ពី​ភព​ថ្មី ឡា​សែន​សុខ បណ្តាល​អោយ​បាក់​ទ្វាររបង និង​សរសរ​របង​ប្រេះ​។ ចំណែក​រថយន្ត​ខ្ទេច​មួយ​កំណាត់​មុខ បែក​កញ្ចក់​ខាងស្តាំ និង​ផ្ទុះ​ពោង​សុវត្ថិភាព ទាំង​២ បណ្តាល​អោយ​អ្នកបើកបរ បាន​រង​របួស​បាក់ដៃ ។

សាក្សី​ដដែល បានអោយ​ដឹង​ទៀត​ថា បន្ទាប់​ពី​គ្រោះថ្នាក់ រថយន្ត​ក៍បាន​ព្យាយាម​បើក​ទៅ​មុខ ទាំង​គល់ឈើ​ជាប់​ក្រោម​រថយន្ត បាន​ប្រមាណ​៦០​ម៉ែត្រ ទៅ​មុខ​លែង​រួច​។ ភ្លាម​ៗ អ្នកបើកបរ បាន​ទាក់ទង​ទៅ​សាច់ញាតិ មក​នាំ​យក​ទៅ​កាន់​មន្ទីរពេទ្យ​។ ដោយឡែក​រថយន្ត​ទុក​កន្លែង​កើតហេតុ ដោយ​សន្តិសុខ ឃាត់​ទុក ដើម្បី​ដោះ​ស្រាវ​សងការ​ខូចខាត មិន​បាន​ប្រគល់​អោយ​សមត្ថកិច្ច​ឡើយ ៕

អត្ថបទសរសេរ ដោយ