ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តសៀមរាប នឹង​រៀបចំ​ប្រណាំង​រថយន្ត និង​ម៉ូតូ​ឈុត​ធំ​មួយ

3 អាទិត្យ មុន
  • ភ្នំពេញ

ក្រសួងទេសចរណ៍ បាន​អះអាង​ថា អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​ចាស់ នឹង​ក្លាយជា​កន្លែង​រៀបចំ​ព្រឹត្តិការណ៍​ជួបជុំ​រថយន្ត និង​ម៉ូតូ​ដ៏​ធំ​

ក្រសួងទេសចរណ៍ បាន​អះអាង​ថា អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​ចាស់ នឹង​ក្លាយជា​កន្លែង​រៀបចំ​ព្រឹត្តិការណ៍​ជួបជុំ​រថយន្ត និង​ម៉ូតូ​ដ៏​ធំ​មួយ​រយៈពេល​៣​ថ្ងៃ​។

ប្រភព​ដដែល បាន​ឲ្យ​ដឹង​ថា ព្រឹត្តិការណ៍​ជួបជុំ​រថយន្ត និង​ម៉ូតូ (Car & Bike Festival) ក្រោម​ប្រធានបទ «​ជំនួប​យានយន្ត ជំរុញ​ទេសចរណ៍​» នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២៤​។

ព្រឹត្តិការណ៍​នេះ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​មានការ​ចូលរួម​ពី​ក្រុម​អ្នក​ដែល​ស្រលាញ់​ម៉ូតូ​ធំ​ៗ និង​ទំនើប​ៗ​ប្រមាណ​ជា ៥០០ គ្រឿង ហើយនឹង​រថយន្ត​ស្ព័​រ​ស្អាត ហើយ​មាន​តម្លៃ​ថ្លៃ ប្រមាណ​ជា ១០០ គ្រឿង ។

ដើម្បី​ឲ្យ​ព្រឹត្តិការណ៍​នេះ រៀបចំ​ដោយ​រលូន កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០២៤ លោក គុ​ជ បញ្ញា​សា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បាន​ចូលរួម​ពិធីសែនក្រុងពាលី បើក​កម្មវិធី​។

ព្រឹត្តិការណ៍​នេះ គឺជា​ព្រឹត្តិការណ៍​ដែល​ពលរដ្ឋ និង​អ្នកទេសចរ​អាច​ចូលរួម​ដោយ​សេរី ដោយ មិន​គិតថ្លៃ ហើយ​ក្រៅពី​នោះ​ក៏​នឹង​មានកម្ម​វិធី​កំសាន្ត ដូច​ជា​ការ​ប្រគំ​តន្ត្រី ដោយ​មានការ​ចូល រួម​ពី​តារា​ល្បី​ៗ​ជា​ច្រើន​រូប កម្មវិធី​ប្រណាំង​រថយន្ត និង​ម៉ូតូ​ជាដើម​។

ដោយ ៖ ស នី​ត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ