ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការងារ​ផ្ទះ​ទាំង​នេះ ម៉ាក់​ៗ​ហ៊ាន​តែ​ធ្វើ កូន​ក្នុង​ផ្ទៃ​នឹង​គ្រោះថ្នា.ក់​ណាស់

3 អាទិត្យ មុន

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីការងារផ្ទះទាំង៤ដែលអ្នកម្ដាយមានផ្ទៃពោះមិនអាចធ្វើ

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីការងារផ្ទះទាំង៤ដែលអ្នកម្ដាយមានផ្ទៃពោះមិនអាចធ្វើបាន។ តើមានអ្វីខ្លះទៅ?

អ្នកម្ដាយមិនអាចយួរទំនិញធ្ងន់ៗឡើយ ព្រោះនៅពេលដែលអ្នកកាន់របស់ធ្ងន់ នឹងធ្វើឱ្យប៉ះពាល់ដល់ស្បួន ដោយធ្វើឱ្យស្បូនអ្នករំកិលខុសកន្លែង។ ដូច្នេះ អ្នកនឹងអាចបាត់បង់កូនដោយមិនដឹងខ្លួន។

ស្ត្រីមានផ្ទៃពោះ មិនអាចហាលខោអាវឡើយ ព្រោះនៅពេលដែលអ្នកហាលខោអាវ អ្នកអាចធ្វើចលនាគ្រោះថ្នាក់មួយចំនួនដូចជា អោនចុះយកខោអាវឡើងមកហាល ឬលើកដៃយកនេះ យកនោះ។ ជាហេតុដែលអាចធ្វើឱ្យកូនក្នុងផ្ទៃគ្រោះថ្នាក់ណាស់។ ជាពិសេស ទឹកដែលចេញពីខោអាវ អាចធ្វើឱ្យអ្នកម្ដាយរំអិលដួលដោយមិនដឹងខ្លួននៅពេលដែលមិនប្រយ័ត្ន។

អ្នកម្ដាយក៏មិនគួរចូលចង្ក្រានចម្អិនម្ហូបដែរ ព្រោះផ្សែងដែលមានក្នុងផ្ទះបាយ អាចធ្វើឱ្យគ្រោះថ្នាក់ដល់កូន និងអ្នក។ ជាពិសេស អ្នកម្ដាយដែលចាញ់កូន អាចនឹងក្អួតច្រើនពេលដែលធុំក្លិនម្ហូបដែលខ្លួនប្រតិកម្ម។

ស្ត្រីមានផ្ទៃពោះ ក៏មិនគួរលាងសម្អាតបន្ទប់ទឹកដែរ ព្រោះបន្ទប់ទឹកតូច មិនសូវមានខ្យល់អាកាសចេញចូលឡើយ។ នៅពេលដែលអ្នកនៅក្នុងនោះយូរ នឹងអាចធ្វើឱ្យអ្នកខ្វះអុកស៊ីសែនសម្រាប់ដកដង្ហើម។ ជាហេតុដែលធ្វើឱ្យប៉ះពាល់ដល់កូនក្នុងផ្ទៃខ្លាំង។ មិនត្រឹមតែប៉ុណ្ណោះ ក្លិនដែលចេញពីសាប៊ូដែលអ្នកប្រើមកសម្អាតបង្គន់ ក៏អាចធ្វើឱ្យប៉ះពាល់ដល់សុខភាពកូនក្នុងផ្ទៃដែរនៅពេលដែលអ្នកស្រូកតាមច្រមុះចូលរាងកាយច្រើន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ