ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនរួចខ្លួនទេ ! លួចកាបូបលុយពីខណ្ឌជ្រោយចង្វារ មកសម្ងំលាក់ខ្លួននៅខណ្ឌមានជ័យ

3 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឃាត់ខ្លួន​បាន​ហើយ ស្ត្រី​ចំណាស់​ម្នាក់​ដែល​ធ្វើ​សកម្មភាព​ចូល​ទៅ​ក្នុងផ្ទះ​ប្រជាពលរដ្ឋ​លួច​យក​កាបូប​លុយ ដែល​មាន​មាស​៥​ជី និង​លុយ​ជាង​២​លាន​រៀល របស់​លោកយាយ​ម្នាក់ ដែល​ទៅ​លេង​ផ្ទះ​កូន​របស់​គាត់ និង​កំពុង​សម្រាន្ត​លង់លក់​មិន​ទាន់​ក្រោកពីដំណេក លួច​បាន​សម្រេច…

រាជធានី​ភ្នំពេញ ៖ ឃាត់ខ្លួន​បាន​ហើយ ស្ត្រី​ចំណាស់​ម្នាក់​ដែល​ធ្វើ​សកម្មភាព​ចូល​ទៅ​ក្នុងផ្ទះ​ប្រជាពលរដ្ឋ​លួច​យក​កាបូប​លុយ ដែល​មាន​មាស​៥​ជី និង​លុយ​ជាង​២​លាន​រៀល របស់​លោកយាយ​ម្នាក់ ដែល​ទៅ​លេង​ផ្ទះ​កូន​របស់​គាត់ និង​កំពុង​សម្រាន្ត​លង់លក់​មិន​ទាន់​ក្រោកពីដំណេក លួច​បាន​សម្រេច ហើយ​គេចខ្លួន​បាត់ ដោយ​សុវត្ថិភាព ។

រហូត​មក​ដល់​ពេល​នេះ​ត្រូវ​បាន​ជន​រង​គ្រោះ​ស្រាវជ្រាវ​តាម​រក​ឃើញ​ចាប់​ប្រគល់​អោយ​សមត្ថកិច្ច ទើប​បែកធ្លាយ​ជា​មុខសញ្ញា​ចាស់​ធ្លាប់​ធ្វើ​សកម្មភាព​លួច​ជា​ច្រើន​ករណី​នៅ​ខណ្ឌ​ជ្រោយចង្វារ​នៅ​ខណ្ឌ​ផ្សេង​ៗ​ទៀត ក្នុង​រាជធានី​ភ្នំពេញ​។ ហេតុការណ៍ ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៣:៣០​នាទី​រសៀល ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ ២០២៤ នៅ​ចំណុច​បន្ទប់​ជួល​ក្នុងភូមិ​ទ្រា​១ ក្រុម​៤ សង្កាត់​ស្ទឹង​មាន​ជ័យ​១​ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ។

ស្ត្រី​ចំណាស់​ជា​ជនសង្ស័យ​មានឈ្មោះ វ​ណ្ណី អាយុ​៥៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ។ នៅ​ចំពោះ​មុខ​សាច់ញាតិ​ជន​រង​គ្រោះ​ស្ត្រី​ចំណាស់​បាន​សារភាព​ថា រូបគេ​ពិតជា​បាន​លួច​កាបូប​លុយ​នោះ​ពិតមែន ចំណែក ខ្សែដៃ​មាស​ទម្ងន់​៥​ជី រូបគេ​យក​ទៅ​លក់​បាន​ប្រាក់​ចំនួន​១២០០​ដុល្លារ ។

តាម​ការ​បញ្ជាក់​ពី​ចៅ​របស់​ជន​រង​គ្រោះ​ផ្ទាល់ និង​តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព ដែល​បាន​បង្ហាញ​បាន​ឲ្យ​ឃើញ​ថា មុន​ពេល​កើតហេតុ​លោកយាយ​ជា​ម្ចាស់​កាបូប បាន​មក​លេង​ផ្ទះ​កូន​របស់​គាត់ ស្ថិត​នៅ​ក្នុងភូមិ​៣ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។ លុះ​នៅ​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២៤ ក្នុង​កាមេរ៉ា​សុវត្ថិភាព ស្រាប់តែ​មាន​ស្ត្រីជន​សង្ស័យ​វ័យ​ចំណាស់​ម្នាក់ ស្លៀក​ឈុត​ពណ៌​ត្រួយ​ចេក មានមុខ និង​ភិនភាគ ដូចដែល​កាមេរ៉ា​ចាប់​ជាប់​មក​ចូល​ក្នុងផ្ទះ ហើយ​លួច​យក​កាបូប​លុយ​របស់​លោកយាយ​ដែល​ក្នុង​កាបូប​នោះ​មាន​លុយ​ជាង​២​លាន​រៀល និង​មាស​៥​ជី គេចខ្លួន​បាត់​តែ​ម្តង ។

ក្រោយ​កើតហេតុ កូន​របស់​ជន​រង​គ្រោះ​បាន​បញ្ជាក់​ថា គាត់​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​ជ្រោយចង្វារ ហើយ និង​មាន​គេ​ប្រាប់​កូន​ជន​រង​គ្រោះ​ថា បានឃើញ​ស្ត្រី​ដែល​ជា​ជនសង្ស័យ​រូប​នេះ​ស្នាក់​នៅ​តាម​បណ្តោយ​ផ្លូវ​សឡា ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ ទើប​កូន​ជន​រង​គ្រោះ​បើករថយន្ត​ចេញពី​ក្នុង​សង្កាត់​ជ្រោយចង្វារ មក​ដល់​ក៏​ឃើញ​ជនសង្ស័យ​រូប​នេះ​មែន និង​ឃាត់ខ្លួន​បាន​តែ​ម្តង​យក​ទៅ​កាន់​ប៉ុស្តិ៍​ស្ទឹង​មាន​ជ័យ​ទី​១ ដើម្បី​រង់ចាំ​សមត្ថកិច្ច​ប៉ុស្តិ៍​ជ្រោយចង្វារ​មក​ទទួលយក​ទៅ​ចាត់ការ​បន្ត​ព្រោះ​ជា​ម្ចាស់​ករណី​។

ប្រភព​ពី​ប្រជាពលរដ្ឋ​រស់នៅ​កន្លែង​កើតហេតុ​បាន​ប្រាប់​អោយ​ដឹង​ថា ពួក​គាត់​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ខណៈ មាន​សមត្ថកិច្ច​មក​ឃាត់​ស្ត្រី​ចំណាស់​នោះ ។ ពួក​គាត់​មិន​ច្បាស់​ថា ស្ត្រី​នោះ​រកស៊ី​អ្វី​នោះ​ទេ​គ្រាន់តែ ដឹង​ថា ស្ត្រី​នោះ​មាន​លុយ​ចាយ​ពេញ​ៗ​ដៃ ៕ ដោយ ៖ រ​ដ្ឋា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ