ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ទះ​បា​.​ញ់​ស​.​ម្លា​.​ប់​មនុស្ស​ជាង​២០​នាក់ នៅ​ក្នុង​១៥​ខេត្ត

3 អាទិត្យ មុន
  • ភ្នំពេញ

នៅ​ក្នុង​រយៈពេល​ត្រឹមតែ​កន្លះ​ខែ ពោល​គឺ​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២៤​នេះ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហា​ន្ត​រាយ បាន​ឲ្យ​ដឹង​ថា

នៅ​ក្នុង​រយៈពេល​ត្រឹមតែ​កន្លះ​ខែ ពោល​គឺ​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២៤​នេះ គណៈ​កម្មាធិ​ការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហា​ន្ត​រាយ បាន​ឲ្យ​ដឹង​ថា គ្រោះ​ធម្មជាតិ​មាន​ខ្យល់​កន្ត្រាក់ និង​រន្ទះ​ស​.​ម្លា​.​ប់​មនុស្ស​ប្រមាណ​ជា ២៣​នាក់ ។

ប្រភព​ដដែល បាន​រាយការណ៍​ថា ខ្យល់​កន្ត្រាក់​បាន​កើត​មាន​ឡើង​នៅ​២២​ខេត្ត​រាជធានី ហើយ​បាន​ស​.​ម្លា​.​ប់​មនុស្ស​២​នាក់ របួស​៩​នាក់ ដោយឡែក​គ្រោះ​រន្ទះ​បា​.​ញ់​វិញ គឺ​បាន​កើត​មាន​ដល់​ទៅ ៤០ លើក នៅ​ខេត្ត​ចំនួន ១៥ ដោយ​ស​.​ម្លា​.​ប់​មនុស្ស​២១​នាក់ របួស​១៨​នាក់ ងា​.​ប់​សត្វពាហនៈ​១១​ក្បាល ។

ប្រភព​ដដែល បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​បាតុភូត​អែ​ល​នី​ញ៉ូ ការ​កើតឡើង​នូវ​បាតុភូត​ខ្យល់​កន្ត្រាក់ និង​រន្ទះ​បា​.​ញ់ ក៏​តែងតែ​កើត​មាន​ច្រើន ហើយ​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន ។

អាស្រ័យ​ដូច្នេះ សូម​បងប្អូន​ប្រជាជន​ទាំងអស់​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​គ្រោះ​ធម្មជាតិ​។

មិន​ថា ប្រទេស​កម្ពុជា ឬ​ពិភពលោក​ទាំងមូល​ទេ គ្រោះ​ធម្មជាតិ បាន​កាន់តែ​កាច​ទៅ​ៗ ដោយសារ​តែ​បម្រែបម្រួល​អាកាសធាតុ​៕

ដោយ ៖ ស ផា​ន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ